ពេលរៀនបកប្រែក្រៅថ្នាក់រៀនសំរាប់និស្សិតឡាវនៅវិទ្យាស្ថានការទូតហាណូយ

(VOVWORLD) - នាបច្ចុប្បន្ន មាននិស្សិតឡាវចំនួន ៨០ នាក់កំពុងរៀនសូត្រនៅ វិទ្យាស្ថានការទូតហាណូយ។ ក្រៅពីការសិក្សារៀនសូត្រជាផ្លូវការ វិទ្យាស្ថានបាន បង្កលក្ខណៈបើកបណ្ដាថ្នាក់រៀនបន្ថែមក្រៅអំពីការបកប្រែក្នុងជំនួបជាន់ ខ្ពស់រវាងប្រទេសទាំងពីរ។ ទោះបីជា វគ្គរៀនបកប្រែនេះប្រព្រឹត្តទៅក្នុងរយៈពេល ៥ ពេលតែក្តីប៉ុន្តែ វាមានអត្ថន័យដ៏ធំធេងចំពោះនិស្សិតឡាវដែលមានគោលបំណងប្រកបរបរបកប្រែនាអនាគត ឬ បំប៉ុន់ភាសាវៀតណាមថែមទៀត។ 

ពេលរៀនបកប្រែក្រៅថ្នាក់រៀនសំរាប់និស្សិតឡាវនៅវិទ្យាស្ថានការទូតហាណូយ - ảnh 1 ពេលរៀនបកប្រែក្រៅថ្នាក់រៀនសំរាប់និស្សិតឡាវនៅវិទ្យាស្ថានការទូតហាណូយ (VOV5)

នៅម៉ោង ៦ និង ៣០ នាទី ថ្ងៃចន្ទ សាស្ដ្រាចារ្យមកពីវិទ្យាស្ថានការទូតវៀតណាមរួមជាមួយនិស្សិតឡាវឆ្នាំទី ៣ ទី ៤ ឬ សិក្ខាកាមបណ្ឌិតនិងបញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានការទូតអង្គុយជុំវិញតុមូលដើម្បីផ្ទៀងស្តាប់និងផ្លាស់ប្តូរមតិអំពីវិធីបកប្រែផ្ទាល់ក្នុងជំនួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំងពីរ។

        នេះជាម៉ោងរៀនចុងក្រោយទើបប្រមូលផ្តុំទៅលើការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ។ និស្សិតម្នាក់ៗទទួលឯកសារជាភាសាវៀតណាមនិងភាសាឡាវ។ ក្រោមសំណូមពរ សាស្ត្រាចារ្យសិក្ខាកាមម្នាក់ត្រូវអានច្បាស់ដើម្បីមិត្តរបស់ ខ្លួនកត់និងបកប្រែ។

        កម្មាភិបាលកាវិយាល័យឡាវ នាយកដ្ឋានអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិង ប៉ាស៊ីហ្វិកខាងត្បូងនៃក្រសួងការបរទេសវៀតណាម លោក Doan Van Minh កំពុងណែនាំបណ្ដានិស្សិតឡាវអំពីរបៀបកត់ត្រា របៀបប្រើប្រាស់ពាក្យក្នុងការបកប្រែពិសេសគឺឃ្លាពាក្យសំដីដែលមជ្ឈដ្ឋានថ្នាក់ដឹកនាំតែងតែប្រើប្រាស់ក្នុងជំនួបចរចារវាងប្រទេសទាំងពីរវៀតណាម-ឡាវ។        «ខ្ញុំមិនម៉ែនជាក្រួបង្រៀងទេ។ ខ្ញុំមកដល់ទីនេះក្នុងឋានៈជាអ្នកមានបទ ពិសោធ ហើយប្រើប្រាស់បទពិសោធន៍របស់ខ្លួនដើម្បីចែករំលែកផ្សាយទៅឲ្យ ប្អូនៗ។ ខ្ញុំមានគោលបំណងថា៖ បទពិសោធន៍ទាំងអស់នេះនឹងជួយឲ្យប្អូនៗស្វែងយល់បន្ថែមអំពីរបរបកប្រែ។»

        នេះជាវគ្គរៀនបន្ថែមក្រៅថ្នាក់ទី ២ ដែលវិទ្យាស្ថានការទូតរៀបចំឡើង។ នៅចំពោះមុខ វិទ្យាស្ថានគ្រោងរៀបចំមួយវគ្គជាប្រចាំឆ្នាំ។ ថ្នាក់រៀនអូសបន្លាយ ក្នុងរយៈពេល ២ ម៉ោង (ពីម៉ោងទី ៦ ដល់ទី ៨ នាយប់)។ ពិសេសគឺចំនួនសិក្ខាកាមមានតែពី ១២ ដល់ ១៥ នាក់។ នាវគ្គបំដូង បណ្ដានិស្សិតត្រូវបានបង្រៀនដោយអ្នកជំនាញការជើងចាស់នៃមជ្ឈមណ្ឌលនិពន្ធបកប្រែជាតិវៀតណាម។ រីឯឆ្នាំ ២០១៨ នេះ សាលាបានអញ្ជើញកម្មាភិបាលភាសាឡាវនៃក្រសួងការបរទេសវៀតណាមមកចែករំលែកបទពិសោធន៍។

        ថ្លែងមតិអំពីវគ្គបង្រៀននេះ និស្សិតឡាវឆ្នាំទី ៤ ដេប៉ាតេម៉ងនយោបាយអន្តរជាតិ-ការទូតដែលបានចូលរួមថ្នាក់បង្រៀនអំពីការបកប្រែទី ២ Khieu Akhom បានចែករំលែលថា៖

        «ម៉ោងរៀននិមួយៗទីខុសពីគ្នាដែលនាំមកនូវការយល់ដឹងល្អណាស់។ ព្រោះថាម៉ោងរៀននិមួយៗមានគ្រូបង្រៀនខុសពីគ្នា។ ខ្ញុំមានគោលបំណងចង់ ក្លាយទៅជាអ្នកបកប្រែមួយរូបតែប៉ុណ្ណោះ។ ខ្ញុំគិតថា ការបកប្រែសំរាប់ថ្នាក់ដឹកនាំគឺពិបាកណាស់។ ប៉ុន្តែ តាមរយៈថ្នាក់រៀននេះ ខ្ញុំរៀនបន្ថែមបានពាក្យនយោបាយជាច្រើន។»

        រីឯចំពោះ កញ្ញា Phongmali Vongphachan ដែលជាបញ្ញាបត្រជាន់ខ្ពស់នៅ វិទ្យាស្ថានការទូតវៀតណាម នេះជាវគ្គរៀនថ្មីថ្មង។ ទោះបីជា កញ្ញា Phongmali កំពុងជាកម្មាភិបាលនៃសម្ព័ន្ធសមាគមនារីឡាវនៅរដ្ឋធានីវៀងច័ន្ទហើយការងារធ្វើនាបច្ចុប្បន្នរបស់នាងមិនទាមទាឲ្យមានបរបកប្រែក្តី ប៉ុន្តែ នាងបានឲ្យដងឹថា៖ «រៀនកាន់តែច្រើនកាន់តែឃើញខ្លួនថាមិនដឹងអ្វីៗទេ»។

        «ការងារធ្វើបច្ចុប្បន្នរបស់ខ្លួនមិនជាអ្នកបកប្រែទេ ប៉ុន្តែ នាងខ្ញុំក៏បានចុះ ឈ្មោះចូលរួមវគ្គរៀនដើម្បីស្វែងយល់បន្ថែមអំពីលទ្ធកម្មបកប្រែ។ តាមរយៈបណ្ដាថ្នាក់រៀននោះ ខ្ញុំរៀនបានវិធីកត់ត្រា របៀបស្រាវជ្រាវឯកសារ ពិសេសគឺពាក្យគន្លិះដែលតែងប្រើប្រាស់ក្នុងជំនួបជាន់ខ្ពស់រវាងឡាវនិងវៀតណាម។»

        តំណាងនៃវិទ្យាស្ថានការទូតវៀតណាមបានឲ្យដឹងថា៖ នាខែឧសភាឆ្នាំ ២០១៩ ខាងមុខ ថ្នាក់រៀនបកប្រែមួយទៀតសំរាប់និស្សិតឡាវនឹងត្រូវបាន រៀបចំឡើង។ វគ្គបង្រៀននេះនឹងលៃទុក ១/៣ ពេលវេលាដើម្បីឧទ្ទេសនាមដោយ ត្រួស២អំពីរបរបកប្រែឲ្យនិស្សិត។ ម៉ោងរៀននៅសេសសល់នឹងមានការចូលរួមរបស់កម្មាភិបាលជើងចាស់ក្នុងការបកប្រែភាសាវៀតណាម-ឡាវ ឡាវ- វៀតណាម ដើម្បីនិស្សិតឡាវមានទស្សនៈវិស័យលើទូទៅអំពីរបរបកប្រែ ដើម្បី ពីនោះ អាចកំណត់ទិសការងារធ្វើនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ