(VOV)_សម្រាមពីជីវភាពរស់នៅ ពីឧស្សាហកម្ម ជានិច្ចកាលជាបញ្ហាដ៏ស្មុគ្រ
ស្មាញ ពេលដែលសង្គមអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីដោះស្រាយបាន
បញ្ហានេះ ប្រទេសជាច្រើនលើពិភពលោក បានអនុវត្តបច្ចេកទេសជឿនលឿនជា
ច្រើនដើម្បីកែឆ្នៃសម្រាមឡើងវិញ ដើម្បីបន្តប្រើប្រាស់ក្នុងវិស័យផ្សេងៗ។ ដូចជា
សិល្បករ Vieng Thong Chan Tha Vong ក្រុមសិល្បះរបាំតុក្កតាជាតិឡាវ មានរបៀប
ធ្វើផ្សេង នោះគឺប្រែក្លាយសម្រាមទៅជាកូនតុក្កតានានា។
|
ពីសម្រាមក្លាយទៅជាសិល្បះរបាំតុក្កតា |
ខ្ញុំបានជួបសិល្បករ Vieng Thong Chan Tha Vong អាយុ ៣០ឆ្នាំ នាពេលព្រឹក ក្នុង
ពេលនោះ លោកនិងក្រុមសិល្បករ កំពុងត្រៀមរៀបចំដើម្បីទៅសម្ដែង។ មើលពី
ចម្ងាយ បណ្ដាកូនតុក្កតា ដូចជាបានធ្វើពីវត្ថុធាតុដើមនៅថ្មីមិនទាន់បានប្រើប្រាស់។
ប៉ុន្តែ បើពិនិត្យមើលច្បាស់ទៅគឺមិនមែនដូច្នេះទេ។ ឧទាហរណ៍៖ ដូចជាប្រមោយដំរី
ត្រូវបានធ្វើពីធាងដូង ឬត្រចៀកដំរៃត្រូវបានធ្វើពីសំបកកង់ឡាន ហើយខ្លួនបានធ្វើ
ពីក្រណាត់មួយផ្ទាំង មើលទៅស្អាត គួរអោយជក់ចិត្ត។ លោក Vieng Thong Chan
Tha បានអោយដឹងថា៖
“ កូនតុក្កតានេះត្រូវបានបង្កើតឡើងពីសម្រាម និងពីធម្មជាតិ អាចជាកន្ត្រក
ស្បោងក្រដាស សំបកដូង សុទ្ធតែអ្វីៗដែលត្រូវបានបោះចោលនៅជំវិញយើងដែរ។ បន្ទាប់មក យើងខ្ញុំយកសម្រាមទាំងនេះ ទៅធ្វើជាកូនតុក្កតា ហើយផ្តល់អោយវាមាន
ជីវិត យកទៅសម្ដែងនៅលើឆាកល្ខោន។ តាមរយៈបណ្ដាកូនតុក្កតានេះ មនុស្សគ្រប់
រូបឃើញបានថា៖ របស់ទាំងនោះនៅអាចយកទៅប្រើប្រាស់ជាបន្តបាន។”
ឆ្នាំ ២០០៧ លោក Vieng Thong Chan Tha Vong បានចាប់ផ្តើមការជ្រើសរើស
សម្រាមនៅជំវិញដើម្បីបង្កើតកូនតុក្កតា ហើយរួមជាមួយសិល្បករ សិល្បការិនីនា
នាប្រើកូនតុក្កតានេះដើម្បីបង្ហាញនូវរឿងហេតុនានាក្នុងជីវភាពរស់នៅ។ ត្រូវបាន
លោក Lot Ma Ly Insixengmay សិល្បករឆ្នើមរបស់ឡាវបណ្ដុះបណ្ដាលលោក
Vieng Thong Chan Tha ទទួលបានបទពិសោធន៍ជាច្រើនពីអ្វីៗដ៏សាមញ្ញនៅជំ
វិញយើង។ លោកបានរំលឹកឡើងវិញថា៖
“ ក្នុងពេលមួយ ឃើញគេយកសំបកដូងទៅដុត លោកគ្រូ Lot Ma Ly
Insixengmay បានប្រាប់គេថាកុំដុត ពីព្រោះក្នុងនោះមានសំបកដូងមួយដ៏ស្អាត។
នៅពេលនោះ គេបានទៅយកទឹកពន្លត់ភ្លើង ទោះបីជាត្រូវបានឆេះអស់ពាក់
កណ្ដាលទៅហើយក្តី ប៉ុន្តែវានៅស្អាត។ ជួនកាល យើងបានឃើញអ្វីមយយស្រស់
ស្អាតពីសម្រាមក្នុងជីវភាពរស់នៅដែរ។”
|
ពីសម្រាមក្លាយទៅជាសិល្បះរបាំតុក្កតា |
លោក Vieng Thong Chan Tha Vong បានអោយដឹងថា៖ការបង្កើត និងសម្ដែង
កូនតុក្កតានេះ ពីវត្ថុដ៏សាមញ្ញ ឬសំរាម ត្រូវមានការគិតគូ និងឆ្នៃប្រឌិតថ្មី។ បន្ទាប់
ពីការបង្កើតនេះ ក៏ត្រូវគិតគូអំពីរបៀបបញ្ជាវា របៀបផ្សព្វផ្សាយព័ត៍មានទៅដល់
ទស្សនិកជន។ ប្រការទាំងនេះផ្អែកយ៉ាងខ្លាំងទៅលើសាមគីខ្លួនសិល្បករ សិល្ប
ការិនី។
“ ក្នុងពេលបង្កើតឡើងកូនតុក្កតាមួយ តាមគំនិតរបស់ខ្លួនហើយ ប៉ុន្តែនៅ
ពេលទៅសម្ដែងវានៅមានភាពស្រស់ស្អាតរបស់ខ្លួនទៀតផង។ ខ្ញុំក៏មិនអាចអធិ
ប្បាយបានទេ។ ក្នុងកម្មវិធីសម្ដែង យើងខ្ញុំមិនប្រើសំដី ដូចជាកម្មវិធីផ្សេងៗទេ។
យើងខ្ញុំប្រើតូតន្ត្រី និងរបៀបសម្ដែងដើម្បីបង្ហាញនូវខ្លឹមសារ។ ”
លោក Vieng Thong Chan Tha Vong រួមជាមួយក្រុមសិល្បករឡាវ បានទៅ
សម្ដែងនៅប្រទេសជាច្រើន ដូចជា៖ ថៃ កម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម ហើយ
ប្រមូលផ្តុំទៅលើការឧទ្ទេសនាមអំពីចំណុចវប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី
និងមនុស្សឡាវ ទៅកាន់ទស្សនិកជនទាំងឡាយ៕