ភោជនីយដ្ឋានឡាវ១នៅរដ្ឋធានីហាណូយ

(VOV)_នៅរដ្ឋធានីហាណូយ មិនជាការលំបាកទេសំរាប់​ភ្ញៀវចង់​ស្វែងរកភោជ
នី យដ្ឋានថៃ ជប៉ុន កូរ៉េខាងត្បូង​ ប៉ុន្តែដើម្បីរកឃើញភោជ​នីយដ្ឋានឡាវ១នៅទីនេះ
មិនមែនជាការ​ងាយស្រួល​។ ស្ថិតនៅវិថី ​Cau Giay ប៉ែកខាងលិចរដ្ឋធានីហាណូយ  ភោជនីយដ្ឋានឡាវ ជាអាស័យដ្ឋាន​គួរ​អោយចាប់អារម្មណ៍ចំពោះអ្នកចូលចិត្តមុខ ម្ហូបអាហារឡាវ និងវប្បធម៌ឡាវ។​

  ភោជនីយដ្ឋានឡាវ១នៅរដ្ឋធានីហាណូយ - ảnh 1
ភោជនីយដ្ឋានឡាវ

ទើបមកដល់ខ្លោងទ្វារបស់ភោជនីយដ្ឋាន អ្នកហូបពិសារ​នឹងបានស្ដាប់បទ​
ចម្រៀង​ឡាវនានា មានចង្វាក់ស្រទន់​​និង រូម៉ានទិក។ ​ក្នុងបរិវេណ​ជាង​១ពាន់ម៉ែត្រ
ក្រឡា ​ភោជនីយដ្ឋាននេះបានបែងចែកជា៣តំបន់ដាច់​ដោយឡែកពីគ្នា។ ទីមួយគឺ
តំបន់ កណ្ដាលវាល មានបណ្ដាតុថ្ម កៅអ៊ី​ឬស្សី​និងផ្តៅ ដាក់ជាជួរដោយមានដើម
ឈើរលំអរដូចជា​៖​ដើមដូង​ ឬស្ស៊ី ចំប៉ា នឹងនាំមកនូវអារម្មណ៍ត្រជាក់ត្រជុំ ល្មម​សំ
រាប់អតិថិជន។ ទីពីរគឺតំបន់មានដំបូល លើជួរតុនិមួយៗសុទ្ធតែបានព្យួររូបស៊ុំដំរី១  ជានិមិត្តរូបរបស់ប្រទេសឡាវ និងតំបន់នេះអាចបំរើភ្ញៀវ​ចំនួន២០០នាក់។ ក្រៅពី នេះគឺបន្ទប់ផឹកតែ កាហ្វេ ស្ដាប់កំសាន្តចម្រៀង អាចទទួលភ្ញៀវចំនួន១៥០នាក់។ ជាពិសេស មកដល់ទីនេះ ភ្ញៀវនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទង់ជាតិឡាវ
 មានប្រវែង២ម៉ែត្រ ដែលត្រូវបានព្យួរនៅខាងមុខទ្វាចេញចូល។ ទទួលទានមុខម្ហូប អាហារផង និងស្ដាប់បទចម្រៀងឡាវ-វៀត​ណាមផង មិត្ត Nguyen Ha Phuong អតិថិជនមួយនាក់បានអោយដឹងថា៖

          “ ខ្ញុំបានបបួលមិត្តភក្តិមកទីនេះ ដើម្បីពិសារមុខម្ហូបអាហារឡាវនានា។​ ពិសារ មុខម្ហូបអាហារឡាវផ្សេងៗនៅទីនេះ ខ្ញុំមានអារម្មណ៍ ដូចជាបាន​ពិសារម្ហូបអាហារ
នៅ ប្រទេសឡាវដែរ។”

          បង Pha Don Insaveng ជាសមាជិក១ក្នុងចំណោមសមាជិក​ចំនួន៣​ដែលបាន
បង្កើត ភោជនីយដ្ឋានេះ បានចែករំលែកថា៖ 

          “ ​ខ្ញុំបើកភោជនីយដ្ឋាននេះ ដោយមានគោលដៅគឺចង់ក្លាយទីនេះជា​មជ្ឈ
មណ្ឌល វប្បធម៌ និងម្ហូបអាហារឡាវនៅរដ្ឋធានីហាណូយ។ ​មួយផ្នែកគឺមកពីទំនាក់ ទំនងរវាងវៀតណាមនិងឡាវបានមានតាំងពីរយូរណាស់មកហើយក្តី ប៉ុន្តែ វប្បធម៌
ម្ហូបអាហាររបស់ឡាវនៅហាណូយមាន​តិចតូចណាស់។ ដូច្នេះ ខ្ញុំនឹងមិត្ត២នាក់ទៀត  បានពិភាក្សា ហើយសម្រេចចិត្តបង្កើតភោជនីយដ្ឋានេះ សំដៅយកទីកន្លែងនេះសំរាប់​ជួបប្រាស្រ័យ​ ខាងវប្បធម៌ អប់រំ សេដ្ឋកិច្ច រវាងប្រទេសទាំងពីរវៀតណាមនិងឡាវ។ ក្រៅពីនោះ ខ្ញុំក៏ចង់បង្កើត​ឡើងទីកន្លែងមួយដើម្បីជួបជុំប្រាស្រ័យរវាងបណ្ដានិ ស្សិតឡាវនៅរដ្ឋធានីហាណូយ បណ្ដាអតីតយុទ្ធជន អ្នកជំនាញការវៀតណាម
 ដែលបានចូលរួមការប្រយុទ្ធនៅឡាវ ​មុននេះនឹងរួមគ្នារំលឹកឡើងវិញនូវ អនុស្សាវ
រីយ៍ពី អតីតកាល។ ”

          ម្ហូបអាហារនៅទីនេះ ត្រូវបានអ្នកចុងភៅឡាវធ្វើ ដូច្នេះវាមានរស់ជាតិដ៏ពិសេស
របស់ឡាវផង និងមានគ្រប់មុខម្ហូបអាហាររបស់ឡាវ ដូចជា៖ បាយ​ដំណើប មាន់អាំង 
ស៊ូប …លៗ ហើយតាមម្ចាស់ភោជនីយដ្ឋានេះថា៖ ​រូបធាតុផ្សុំកែច្នៃម្ហូប អាហារនៅទី នេះជាង៨០%គឺបាននាំចូលពីឡាវ។ បង Pha Don Insaveng បានអោយដឹងថែមទៀតថា៖ 

          “ ​ភ្ញៀវមកទីនេះ ភាគច្រើនគឺជនឡាវ ហើយក្រៅពីនោះមានអតិថិជន​វៀតណាម ផង និងជនបរទេសផង។ ម្ហូបអាហារនៅទីនេះត្រូវបានកែច្នៃតាម​របៀបឡាវ១០០% 
ប៉ុន្តែ  យើងខ្ញុំក៏អាចផ្លាស់ប្តូរបន្តិច ដូចជា៖បន្ថយហិល​បន្តិច សាបជាង…លៗ  ដើម្បីជនគ្រប់រូបអាចពិសារបាន។”

          ចំពោះមិត្ត Vilayson និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យវប្បធម៌ ​បាន​ចែក​រំលែកថា៖

          “ ខ្ញុំមកដល់ទីនេះបាន២-៣ដងហើយ។ មកទីនេះ ហើយបាន​ពិសារ​ម្ហូប​អាហារ នៅទីនេះ ខ្ញុំគិតថាដូចជាបាននៅស្រុកកំណើតដែរ។ ក្រៅពីនោះ ខ្ញុំ​មកដល់ទីនេះបាន លេងប៉ូល ជាល្បែងលេងកំសាន្តដែលខ្ញុំនិងមនុស្សជា​ច្រើនចូលចិត្ត។”

          ប្រសិនបើមិត្តចង់ស្វែងរករសជាតិម្ហូបអាហារពិសេសដោយឡែក ឬស្វែងរក​អំពីម្ហូបអាហារ ដែលមិត្តមិនដែលបានពិសារនោះ សូមអញ្ជើញមិត្តមកដល់ភោជនីយ
ដ្ឋានឡាវ លេខ១១០ វិថី Cau Giay រដ្ឋធានីហាណូយដើម្បី​ស្វែងយល់បន្ថែមអំពី ប្រទេសឡាវដ៏ស្រស់បវរ៕   
  

ប្រតិកម្មទៅវិញ

ផ្សេងៗ