(VOV)_ឃ្លាតពីមជ្ឈមណ្ឌលខេត្តកំពត ប៉ែក និរតីចំងាយ១០គីឡូម៉ែត្រ នា
បច្ចុប្បន្ន ភ្នំបូកគោជាទីមកដល់គួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរជាតិ
និងអន្តរជាតិ។ ស្ថិតនៅក្នុងសួនឧទ្យានជាតិ ព្រះមនី្នវង្ស នៅកំពស់១០៨០ម៉ែត្រ
បើប្រៀបនឹងនីវូទឹកសមុទ្រ មើលពីចំងាយភ្នំចំនួន៣ ដូចជាសត្វគោមួយក្បាល។
ដូច្នេះ ប្រជាជនបានដាក់ឈ្មោះថា៖បូកគោសំរាប់តំបន់នេះ។
|
ភ្នំបូកគោ-សួនឧទ្យានអាថកំបាំងនៅកម្ពុជា |
នៅសល់តែ៥សប្ដាហ៍ទៀតគឺដល់ថ្ងៃចូលឆ្នាំថ្មីខ្មែរ។ នេះក៏គឺជាពេលវេលាល្អបំ
ផុតដើម្បីដើរកំសាន្តភ្នំបូកគោ។ មេឃខៀវស្រងាត់ និងស្រស់បំព្រង។ ក្នុងពេលនោះ
ភ្ញៀវទេសចរណ៍អាចទស្សនាភាពស្រស់ស្អាតទាំងឡាយរបស់ភ្នំបូកគោពីចុងភ្នំ វិថារ សណ្ឋានគារ រូបសំណាក់យាយម៉ៅ មានកំពស់២០ម៉ែត្រ និងតំបន់ទឹកជ្រោះ
ពពកវិល។
“ ទិដ្ឋភាពនៅទីនេះស្អាតណាស់។ ពពកនិងសន្សឹមព័ព្ទជុំវិញភ្នំ ដូចជាឋាន
សួរ៍។ ពិសេសអស្សចារ្យណាស់។”
“ រូម៉ានទិកជាងជួរភ្នំ Grand Caynon ច្រើន”
បរិយាកាសត្រជាក់ស្រួលនៃភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជន
ជាតិបារាំងឈ្មោះរូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។
កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែ
អភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។ លោក Pham Van Bang ភ្ញៀវទេសចរវៀត
ណាម បានទៅទស្សនាភ្នំបូកគោនេះជាលើកដំបូង បានអោយដឹងថា៖
“ មកដល់បូកគោ ខ្ញុំមានអារម្មណ៍ដូចជាបានទៅផ្សងព្រេង។ មកដល់ Bokor
Hill Station ពពកអ័ព្វជំវិញ ខ្ញុំក៏ភ័យៗបន្តិចដែរ។ ខ្ញុំគិតមិនចេញទេថានេពេលនោះ
ហេតុអ្វីជនបារាំងអាចកសាងបានសំណង់ធំអស្ចារ្យដូច្នេះនៅទីនេះ។វិហារបុរាណ
ត្រូវគ្របដណ្ដបដោយស្លែពណ៌ក្រហម។ ខ្ញុំបានថតរូបនិងវីឌីអ៊ូជាច្រើន។ ទិដ្ឋភាព
នៅទីនេះស្អាតផង និងអាថកំបាំងផង។”
|
ភ្នំបូកគោ-សួនឧទ្យានអាថកំបាំងនៅកម្ពុជា |
អាចនិយាយបានថា៖ នៅគ្របកន្លែងនៅភ្នំបូកគោនេះសុទ្ធតែមានរឿងរាវខាង
ជំនឿសាសនា។ ឆ្លងកាត់ផ្លូវចំងាយ១៦គីឡីមែត្រឡើងភ្នំ មិត្តនឹងបានឃើញរូបសំណាក់យាយម៉ៅ មានកំពស់២០ម៉ែត្រ។ មកដល់ភ្នំបូកគោជាលើកដំបូង លោក
ស្រី Hoang My Phuong ភ្ញៀវទេសចរវៀតណាមមួយនាក់បានអោយដឹងថា៖
“ បរិយាកាសនៅទីនេះត្រជាក់ស្រួលណាស់។ ខ្ញុំបានលឺគេថា៖យាយម៉ៅបាន
ណែនាំប្រជាជនខ្មែរដាំស្រូវទឹក បានជាជីវភាពរស់នៅរបស់គេបានសម្បូរធូធារដូច
សព្វថ្ងៃ។ ហើយទៅបន្តទៀតគឺវត្តសំពៅប្រាំ។ ខ្ញុំកាន់ពុទ្ធសាសនា បានជាមកដល់ភ្នំ
បូកគោនេះ ដូចជាចូលឋាននិពាន្វដែរ។“
ចំងាយ៥គីឡូម៉ែត្រ តាមទិសឦសាន តាមផ្លូវជ្រាលភ្នំ ពី Boko Hill Station
នោះគឺតំបន់ទឹកជ្រោះពពកវិល។ នេះគឺជាតំបន់ដ៏ល្អអស្ចារ្យ ដើម្បីហែលទឹក លេង
កំសាន្តក្នុងប៉ុន្មានថ្ងៃក្តៅនៅទីនេះ។
ភាពស្រស់ស្អាតគួរអោយចាប់ចិត្តរបស់ភ្នំបូកគោ បានទាក់ទាញអ្នកផលិត
ភាពយន្តជាច្រើនជ្រើសរើសជាទីកន្លែងថតវីឌីអ៊ូ ដូចជាខ្សែភាពយន្ត៖ City of ghosts
និង R-Point ។ ពីឆ្នាំ ២០១២ រដ្ឋាភិបាលកម្ពុជាបានដាក់អោយដំណើការមណ្ឌលសំ
រាកលំហែកាយឋានសួរ៍ Bokor Highland រួមមាន៖ សណ្ឋាគារ ភោជនីដ្ឋាន និង
Casino បទដ្ឋានអន្តរជាតិ បំរើភ្ញៀវទេសចរជាតិនិងអន្តរជាតិ ២៤/២៤ម៉ោង ដោយ
មានគោលបំណងទាក់ទាញភ្ញៀវទេសចរមកដល់ទីនេះកាន់តែច្រើនឡើងៗ ពីមួយ
ថ្ងៃទៅមួយថ្ងៃ៕