ភ្នំពេញ ទីមកដល់គួរអោយទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម

(VOV)_ក្រោយរយៈពេលច្រើនថ្ងៃត្រៀមរៀបចំ រួចរាល់មកក្រុមមិត្តរបស់លោក
 Van Nam ដែល​កំពុងរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)
 បានចាប់ផ្តើមដំណើរទេសចរណ៍ទៅប្រទេសកម្ពុជាក្នុងប៉ុន្មានថ្ងៃឈប់សម្រាក់ចុង
សប្ដាហ៍។ ហើយរាជធានីភ្នំពេញ ជាទីមកដល់ដើមដំបូង ក្នុងដំណើរទេសចរណ៍​នេះ​។ ​​

ភ្នំពេញ ទីមកដល់គួរអោយទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម - ảnh 1
បរមរាជវាំង

ស្ថិតនៅលើវិថីព្រះស៊ីសុ​វត្ថិ ឆ្ពោះទៅទន្លេបាសាក់​ បរមរាជវាំងកម្ពុជា​ត្រូវ​បាន​
ក្រុមលោក Van Nam ផ្តល់អាទិភាពចំបងគេ ​ក្នុងចំណោមតំបន់​ផ្សេងៗ​ទៀតនៅភ្នំ
​ពេញ​។ លោក Thanh Trung ជាសមាជិកមួយនាក់ក្នុងក្រុម​ បានឧទ្ទេសនាមជាមួយ​
មិត្តភក្តិអំពីសំណង់ល្បីឈ្មោះនេះថា៖ 

“ នៅខាងមុខទីលានគឺជាទន្លេចតុមុខ និងខាងក្រោយគឺជាមរមរាជវាំង។ នេះ
គឺជាទី​ជា​កន្លែង​គង់​ប្រថាប់របស់ព្រះមហាក្សត្រ ជួបជុំជាមួយសមាជិករដ្ឋាភិបាល 
​ក៏ដូច​ជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូពីប្រទេសនានាលើពិភពលោក។
 បរម​រាជវាំងនេះត្រូវបានកសាងឡើងពីឆ្នាំ ១៨៦៦។”

បរមរាជវាំងជា​ជា​និមិត្ត​រូបដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ។ ក្នុង​បរមរាជ
វាំង​មាន​តំបន់​មួយដែលភ្ញៀវទេសចរមិនអាចរំលងបានទេ ​នោះគឺ​ព្រះវិហារ​ព្រះ​
កែវ​មរកត
​ មាន​ដំកល់​ព្រះ​ពុទ្ឋបដិមា​១​អង្គ​ធ្វើ​អំពី​ត្បូង​កែវ​ដ៏​មាន​តំលៃ ដែល​មាន​
ព៌ណ​ដូច​មរកត​។ ភ្ញៀវ​បរទេស​និយម​ហៅ​ថា វត្ត​ប្រាក់​ព្រោះ​បាត​ក្រោម​នៃ​ព្រះវិ
ហារ​មាន​ក្រាល​ការ៉ូធ្វើពី​​ប្រាក់​សុទ្ឋ ។​​

ចេញពីបរមរាជវាំងនាពេលរសៀល ក្រុមមិត្ត Van Nam បានរួម​គ្នា ​ជិះ​​ទុកទុក
ទៅកាន់វិមានឯករាជ្យ ជានិមិត្តរូបដ៏ស្អាតមួយនៅភ្នំពេញ។ វិមានឯករាជ្យ​ ត្រូវ
បានកសាងនៅឆ្នាំ១៩៥៨។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់
លំអ​ដោយក្បាលពស់នាគរាជចំនួន១០០ ។ ពីវិមានឯករាជ្យនេះ ក្រុមមិត្ត Van
Nam បន្តដំណើរទេសចរណ៍តាមទន្លេបាសាក។ លោក Van Nam បានអោយ​
ដឹង​ថា​៖

“ ទីក្រុងភ្នំពេញដ៏ស្អាត និងសុខសាន្តត្រាណ។ នេះគឺជាទីប្រសព្វគ្នានៃ​
ទន្លេ​មេ​គង្គ ទន្លេសាប ទន្លេបាសាក់ បានជាប្រជាជនកម្ពុជាហៅថាទីក្រុងទន្លេ
ចតុ​មុខ​។​​ មកដល់ភ្នំពេញ ក្រៅពីការទស្សនាបរមរាជវាំង ភ្ញៀវទេសចរណ៍ក៏​
អាចជិះ​ទូក​លេងកំសាន្ត តាមបណ្ដោយទន្លេផងដែរ។”

ក្រោយរយៈពេល១ម៉ោងជិះទូកតាមទន្លេសាបដ៏រូម៉ានទិកនេះ ក្រុមមិត្ត ​Van
 Nam បន្តដំណើរទៅដល់ផ្សាររាត្រី ដើម្បីស្វែងរកទិញវត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន។
 Ha Thu នារីមួយនាក់នៅក្នុងក្រុមបានចែករំលែកថា៖

“ នៅទីនេះមានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនណាស់ ដូចជាថាសប្រាក់មាន
និមិត្ត​រូបប្រទេសកម្ពុជា រូបបដិមា ។ ខ្ញុំបានទិញរូបភាពនិងវត្ថុអនុស្សាវរីយ៍មួយចំ
នួនហើយ។ ខ្ញុំសប្បាយរីករាយណាស់។”

បរមរាជវាំងពោពេញទៅដោយអាថ៍កំបាំង ទន្លេសាបស្អាតនិងរូម៉ានទិក និង
ផ្សាររាត្រីដ៏អ៊ូអរ បានបង្កើត​ចំណាប់អារម្មណ៍ជាច្រើន ចំពោះក្រុមមិត្ត Van Nam​។​
ប្រការទាំងនេះ បានធ្វើអោយភ្ញៀវទេសចរមកដល់កម្ពុជាកាន់តែច្រើនពី​មួយថ្ងៃ​
ទៅមួយថ្ងៃ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៥ កម្ពុជាទទួលភ្ញៀវទេសចរចំនួន
ជីត២លាននាក់ ហើយវៀតណាមជាប្រទេសឈរលំដាប់ថ្នាក់ទីមួយ ក្នុងចំណោម
ភ្ញៀវទេសចរណ៍មកដល់ប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ