មុខរបរគ្រឿងឈើនឹងជាមុខរបរអភិវឌ្ឍន៍នាអនាគតនៅឡាវ

(VOV)_គណៈប្រតិភូឡាវបានចូលរួមការប្រកួតថ្វីដៃជំនាញអាស៊ានលើក ទី
១០នាពេលថ្មីនេះនៅរដ្ឋធានីហាណូយដោយវិញ្ញាសារចំនួន៧និងវិញ្ញាសារ១សម្ដែង
 ក្នុងនោះមានមុខរបរ​គ្រឿងឈើ​។ នេះគឺជាមុខរបរត្រូវបាន​ក្រសួងការងារ និងសុខុ
មាលភាពសង្គមឡាវ​​ទទួលបានការយកចិត្តទុកដាក់​ ដើម្បីអភិវឌ្ឍន៍នាពេលអនាគត។

មុខរបរគ្រឿងឈើនឹងជាមុខរបរអភិវឌ្ឍន៍នាអនាគតនៅឡាវ - ảnh 1
គណៈប្រតិភូឡាវបានចូលរួមការប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០នៅរដ្ឋធានីហាណូយ

ប្រទេសឡាវមានផ្ទៃដី២៣៦ ៨០០ គីឡូម៉ែត្រក្រឡា។ តាម​ការស្ថិតិនាឆ្នាំ២០១១
  របស់ ក្រសួងកសិកម្ម រក្ខកម្មឡាវថា៖ ផ្ទៃព្រៃរបស់ឡាវគឺជាង១៧លានហិកតា ស្រូប
យក៥២% នៃផ្ទៃដីប្រទេសជាតិ។ នៅឡាវ ផ្ទះភាគច្រើនបានធ្វើពីឈើ និងឧបករណ៍
ប្រើប្រាស់ក្នុងគ្រួសារគឺសុទ្ធតែជាឈើ។ នាបច្ចុប្បន្ន ការកែច្នៃគ្រឿងឈើនេះមិនទាន់
ខ្ពស់នៅឡើយដើម្បីចង់មានបណ្ដាផលិតផលស្អាតគឺត្រូវមានបាតដៃប៉ិន​ប្រសប់រ
បស់ជាង ឈើចំណាន  ហើយដើម្បីមានជាងឈើមានថ្វីដៃខ្ពស់ គឺត្រូវមានបណ្ដាមូល
ដ្ឋានអប់រំល្អ  និងជាងនោះទៀតគឺត្រូវស្រឡាញមុខរបរ។ ស្ដីពីស្ថានភាពជាក់ស្ដែងនៃ
ការបណ្ដុះ បណ្ដាជាងឈើ នាបច្ចុប្បន្ន លោក Bunma Sitthixom អនុ​ប្រធាន​នាយក
ដ្ឋាន អភិវឌ្ឍន៍ ថ្វីដៃ​និងចាត់តាំង ​ក្រសួងពលកម្ម និងសុខុមាភាពសង្គមឡាវ និង ជា
ប្រធានគណៈប្រតិភូឡាវចូលរួមការប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០  បាន
អោយដឹងថា៖​

          “ នាបច្ចុប្បន្ន នៅឡាវ មានសាលាបណ្ដុះបណ្ដាលជាងឈើដូចជា៖ សាលា
បណ្ដុះបណ្ដាលវិជ្ជាជីវះឡាវ-កូរ៉េខាងត្បូង ស្ថិតក្រោម​ឱវាទរបស់​ក្រសួងការងារនិង
សុខុមាល ភាពសង្គមឡាវ។ក្រៅពីនោះ នៅមានសាលាមួយចំនួននៅបណ្ដាខេត្ត 
ដូចជា៖  Champasak , Savannakhet...”

          នាបច្ចុប្បន្ន នៅឡាវមានសាលាបណ្ដុះបណ្ដាលមុខរបរគ្រឿងឈើ។  បណ្ដា
សាលាបើកច្រើនមែន ប៉ុន្តែមិនមែនជាសាលាណាក៏មានសិក្ខាកាម ចូលរៀនដែរទេ។ ឧទាហរណ៍ ដូចជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះឡាវ-កូរ៉េខាង ត្បូង ជាកន្លែងបណ្ដុះ
បណ្ដាលមានគិត្តនាមបំផុតនៅឡាវ ក៏ត្រឹមមានសិក្ខាកាម១០០នាក់តែប៉ុណ្ណោះ។ តាមលោក Bunma ថា៖បណ្ដាមូលហេតុដែលធ្វើអោយជន ឡាវ មិន ចូលចិត្តមុខរបរនេះ 
គឺដោយសារមុខរបរនេះជាមុខរបរពិបាកធ្វើ និងទាមទារអោយមានកត្តាច្រើន៖

          “ មូលហេតុទី១ គឺមុខរបរនេះមានប្រាក់ចំណូលទាប។ ទីពីរគឺមុខរបរនេះត្រូវចំ
 ណាយពេលវេលាសិក្សាច្រើន និងត្រូវមានលទ្ធកម្មក្នុងការកែច្នៃទៀតផង។ និងទីបី
គឺសេចក្ដី​ស្រឡាញ់ចូលចិត្តមុខរបរ។”

          នាបច្ចុប្បន្ន ទោះបីជាមុខរបរគ្រឿងឈើមិនទាន់បានអភិវឌ្ឍន៍ក្តី ប៉ុន្តែ  សង្ឈឹម
ថាវានឹងជាឧត្តមភាពក្នុងអនាគត។ ដើម្បីបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ មុខរបរនេះ 
ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាក់ទិន បាននាំចេញដំណោះ ស្រាយជាច្រើន ហើយ
ចំពោះមុខគឺការជ្រើសរើសបេក្ខជនចូលរួមការប្រកួតផ្សេងៗនាខាងមុខ។ ​

          លោកស្រី Putharit Xamiti ប្រធាននាយកដ្ឋានអភិវឌ្ឍន៍មុខរបរ  និងជាប្រធាន
គណៈប្រតិភូថៃ ចូលរួមការប្រកួតថ្វីដៃលើកនេះបានវាយតំលៃខ្ពស់ការចូលរួមរបស់
ក្រុមឡាវ ក្នុងការប្រកួតលើកនេះថា៖

          “ ឡាវចូលរូមវិញ្ញាសារកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។  ការចូលរួមការ
ប្រកួតនេះក៏គឺជាឱកាសដើម្បីគណៈប្រតិភូឡាវពង្រីកជំនាញរបស់ពលករនៃ ប្រទេស
ខ្លួនផងដែរ។ បណ្ដាប្រទេសអាស៊ានត្រូវជួយឧបត្ថម្ភគ្នាដើម្បីលើកកំពស់ជំនាញមុខ
របស់របស់ប្រទេសជាសមាជិកនានា។ ”

          ឆ្នាំ២០១៦ ការប្រកួតថ្វីដៃជំនាញមុខរបរអាស៊ានលើកទី១១ នឹងបានរៀបចំ
ឡើងនៅម៉ាឡេស៊ី សង្ឃឹមថា៖ដោយមានការងារត្រៀមរៀបចំពីឥឡូវនេះ ក្រុមឡា
វ និងទទួលបានមេដាយក្នុងការប្រកួតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ