មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម

(VOV)_ក្នុងពាក់កណ្ដាលដើមឆ្នាំ២០១៦ មានជនឡាវជាង២០០នាក់ បាន​មក
វៀតណាមពិនិត្យ ព្យាបាលជំងឺ។ បរិមាណជនឡាវមកពិនិត្យព្យាបាលនៅ​ខេត្ត ក្រុង
នៅភូមិភាគកណ្ដាលវៀតណាមនៅខ្ពស់ជាងច្រើនដោយសារភូមិ​សាស្ត្រជិតគ្នា។ គោល
បំណងរបស់ជនឡាវបានមកពិនិត្យព្យាបាលជំងឺនៅវៀតណាមបានកើនឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគេជួបឧបសគ្គជាច្រើនដោយសារភាសានិងហិរញ្ញវត្ថុ។ ក្តាប់ជាប់
បានបញ្ហានេះ ក្រុមហ៊ុនទេសចរណ៍និងពាណិជ្ជកម្មមេគង្គ​វៀតណាម-ឡាវ បានបង្កើត
ឡើងដើម្បីនាំមកនូវសេវាកម្មពិនិត្យព្យាបាលជំងឺ​ជំនាញ​សំរាប់ប្រជាជនឡាវ។

មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម - ảnh 1
ក្រុមវេជ្ជបណ្ឌិតវៀតណាមទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅឡាវ

ជួបសំណេះសំណាលជាមួយលោកស្រី Lan នាយិកាក្រុមហ៊ុនទេសចរណ៍​និង​ពាណិជកម្ម មេគង្គវៀតណាម-ឡាវនៅក្នុងហាងកាហ្វេមួយនៅទីក្រុង​ហា​ណូយ។ ​លោកស្រី Lan
បានបញ្ចប់ការសិក្សា​នៅ​មហាវិទ្យាល័យឱសថហ្វេ។ និយាយអំពី​មូល​ហេតុដែល​មកដល់
ការងារនេះ លោកស្រី Lan បានអោយដឹងថា៖

          “ ក្នុងពេលជួបសំណេះសំណាលជាមួយមិត្តឡាវមួយនាក់ ហើយបានលឺ​គាត់និ
យាយថា៖មានមនុស្សជាច្រើនបានទាក់ទងជាមួយគាត់ដើម្បីជូនទៅពិនិត្យព្យាបាល
ជំងឺនៅវៀតណាម។ ប៉ុន្តែ ដោយសារជាប់រវល់ការងារជាច្រើន បានជាគាត់​មិនអាច
ជួយមនុស្សបានច្រើនទេ។ នាគ្រានោះ ខ្ញុំបានមានគំនិតបង្កើតក្រុមហ៊ុន។”

មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម - ảnh 2
លោកស្រី Lan នាយិកាក្រុមហ៊ុនទេសចរណ៍និងពាណិជកម្ម មេគង្គវៀតណាម-ឡាវ

លោកស្រី Lan បានអោយដឹងថា៖​នាគ្រាដើមដំបូងធ្វើសេវាកម្មនេះ លោក​ស្រី​គ្មាន
​គោលបំណងទទួលបានប្រាក់កំរៃទេ មានតែគោលដៅគឺកសាងកេរ្តិ៍​ឈ្មោះ​សំរាប់ក្រុម
ហ៊ុនតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន ប្រាក់ចំណាយរបស់ក្រុមហ៊ុន​សុទ្ធ​តែមកពីចំណេញក្នុង
ការលក់ដូរឱសថ របស់លោកស្រីតែប៉ុណ្ណោះ។ នា​បច្ចុប្បន្ន ក្រុមហ៊ុនមេគង្គវៀតណាម-
ឡាវ បានចុះហត្ថលេខាសហប្រតិបត្តិ​ការ​ជាមួយមន្ទីរពេទ្យធំៗ នៅភាគខាងជើង វៀតណាម ដូចជា៖ មន្ទីរពេទ្យ Bach Mai មន្ទីរពេទ្យយោធា ១០៨ និង មន្ទីរពេទ្យ Ha
 Thanh …លៗ ដើម្បីអ្នកជំងឺមក​ពិនិត្យ​ព្យាបាលនឹងបានទទួលសេវាកម្មល្អបំផុត។ 
លោក Nguyen Duc Van ប្រធាន​ការិយាល័យបុគ្គលិកមន្ទីរពេទ្យដុំពក​ Hung Viet
បានអោយដឹងថា៖ 

          “ យើងខ្ញុំនិងក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ បានចុះហត្ថលេខាលើកិច្ចព្រម
​ព្រៀង​ស្ដីអំពីការផ្សព្វផ្សាយចំណេះដឹងថែទាំសុខភាព ចំពោះប្រជាជនឡាវ។​ ក្នុងនោះ
 យើងខ្ញុំនឹងទទួលអ្នកជំងឺ ដោយក្រុមហ៊ុនឧទ្ទេសនាម និងផ្តល់សេវាកម្មល្អបំផុតចំ
ពោះគេ ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏គិតចំណាយសេវា ដូចជាពិនិត្យព្យាបាល​សំរាប់
ជនវៀតណាមដែរ។​ ក្រោពីនោះ មន្ទីរពេទ្យក៏បានរួមសហការជាមួយក្រុមហ៊ុនមេគង្គ
វៀតណាម-ឡាវ និងក្លិបវេជ្ជបណ្ឌិត រៀបចំវគ្គពិនិត្យព្យាបាលដោយឥតគិត​ថ្លៃ ​សំរាប់
អតីតយុទ្ធជនឡាវ នាខែធ្នូឆ្នាំ២០១៦កន្លងទៅ។”

មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម - ảnh 3
មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម

នាបច្ចុប្បន្ន ក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ មានទីស្នាកការនៅ​ទីក្រុងវៀង​ច័ន្ទ
និងទីក្រុងហាណូយ ដោយមានបុគ្គលិកក្នុងក្របខ័ណ្ឌ​៥នាក់ និងបុគ្គលិកអណ្ដែត​ជាង
១០នាក់។​ អ្នកជំងឺដែល​មានគោលបំណងពិនិត្យព្យាបាលនឹងទាក់ទង​នឹងសាខាក្រុម
ហ៊ុននៅឡាវ។ នៅទីនេះ គេប្រមូលផ្តុំព័ត៌មាន និងគោលបំណង​របស់អ្នកជំងឺ ហើយពី
នោះជ្រើសរើសមន្ទីរពេទ្យណាមួយអោយសមស្រប។ ក្នុងពេល​​មកដល់វៀតណាម បណ្ដា
សមាជិកក្រុមហ៊ុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរ​ពេទ្យ និងជាអ្នកបកប្រែ​ផងដែរ។ 
លោក Khamxay Chanthavong អាយុ៥៨​ឆ្នាំនៅទីក្រុងវៀងច័ន្ទ បានអោយដឹងថា៖ 
លោកពេញចិត្តយ៉ាងខ្លាំង ដោយបាន​ពិនិត្យព្យាបាលនៅមន្ទីរពេទ្យដុំពក Hung Viet
 ទទួលបានសេវាកម្មល្អ ​ការជួយ​ឧបត្ថម្ភជាច្រើន ​និងចំណាយអស់តែជាង៦លានដុង 
ស្មើនឹងជាង៣០០ដុល្លារអាមេរិក​ប៉ុណ្ណោះ៖

          “ ខ្ញុំមកពិនិត្យព្យាបាលដោយសារឈឺពោះក្នុងរយៈពេលយូរ។ ក្នុងពេល​និយាយ
អំពីគោលបំណងរបស់ខ្លួនចំពោះក្រុមហ៊ុន ខ្ញុំឃើញថា៖គេបានពិគ្រោះ​យោបល់ និង
រៀបចំទីសំរាក់និងការហូបចុកអោយខ្ញុំ ក្នុងរយៈពេលខ្ញុំពិនិត្យព្យាបាលជំងឺ។ ហើយ
វេជ្ជបណ្ឌិតនៅទីនេះមានជំនាញខ្ពស់ ស្និទ្ធស្នាល។ អ្នកបក់ប្រែរបស់ក្រុមហ៊ុនក៏បាន
ជួយឧបត្ថម្ភជាច្រើនដែរ។”

          ក្នុងខែកុម្ភះឆ្នាំ២០១៧នេះ លោកស្រី Lanនឹងទៅជួបធ្វើការជាមួយភាគីឡាវ 
​ដើម្បី​រៀបចំ​វគ្គផ្លាស់ប្តូរបទពិសោធន៍ រវាងវេជ្ជបណ្ឌិតវៀតណាមនិងឡាវ។ ​សង្ឃឹម​
ថា៖ បណ្ដាផែនការរបស់ក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ នឹងទទួលបាន​ជោគ​ជ័យ​ 
និងជាស្ពានតភ្ជាប់នាំមកនូវសេវាកម្មពិនិត្យព្យាបាលជំងឺល្អបំផុត​ សំរាប់អ្នកជំងឺ
ឡាវ ​ដែលមានគោលបំណងទៅពិនិត្យព្យាបាលជំងឺនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ