មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃនៅរដ្ឋធានីហាណូយ


          (VOV5)_ មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃក្រមឱវាទរបស់មហាវិទ្យាល័យហា
ណូយ ​ជាអាស័យដ្ឋានបណ្ដុះបណ្ដាលភាសាថៃ រយះពេលខ្លីប្រកបដោយប្រសិទ្ធិ ភាពខ្ពស់នៅរដ្ឋធានីហាណូយ។ ​ក្រៅពីភារកិច្ចស្នូលជា បង្ហាត់បង្រៀននោះមុខវិជ្ជា
'ភាសាថៃដូចគឺ​ភាសាទី២ ​សំរាប់បណ្ដានិស្សិតនៃផ្នែកនានាក្នុងសាលា និងការបណ្ដុះ
បណ្ដា​ភាសាថៃ តាមកំរិត A, B , C សំរាប់មនុស្សផ្សេងៗទៀតផង។ ​មជ្ឈមណ្ឌល​នេះនៅបានជំរុញអនុវត្តបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងមហាវិទ្យាល័យ​ហាណូយ  ជាមួយដៃគូនា​នារបស់ថៃទៀតផង។ តាមនោះ រួមចំណែកជំរុញ​ទំនាក់ទំនងសហ
ប្រតិបត្តិការ អប់រំរវាងប្រទេសទាំងពីរវៀតណាមនិងថៃ។  

មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃនៅរដ្ឋធានីហាណូយ - ảnh 1
គណះប្រតិភូរដ្ឋសភាថៃមកបំពេញការងារនៅមជ្ឈមណ្ឌល(http://web.hanu.vn/)

       ​     ត្រូវបានបង្កើតនាខែកុម្ភះ ឆ្នាំ ២០០៩មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ ត្រូវបាន
ធ្វើសកម្មភាពតាមទិសស្លោក÷ ភាសាជាស្ពានដែលរួមចំណែកពូនជ្រុំអោយទំនាក់
ទំនងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាមនិងថៃ។ មជ្ឈមណ្ឌលនេះធ្វើសកម្ម
ភាពជា មួយការជួយ ឧបត្ថម្ភពីអង្គភាពចំនួន២គឺ÷ នាយកដ្ឋានសហប្រតិបត្តិការ  អភិវឌ្ឍន៍អន្តរជាតិ ក្រសួងការបរទេសថៃ (TICA) ​និង​ស្ថានទូតថៃនៅទីក្រុងហា
ណូយ។ លោកTran Van Hoan នាយកមជ្ឈ​មណ្ឌល បានអោយដឹងថា÷

          “ មុនពេលបង្កើត នាឆ្នាំ ២០០៨ TICA បានមានផែនការជួយឧបត្ថម្ភ​មហាវិទ្យា
ល័យហាណូយ  បង្កើតមជ្ឈមណ្ឌលនិងអនុវត្តផែនការ១ប្រកបដោយប្រសិទ្ធិភាព 
និងពេញលេញ។ TICA បានបញ្ជូនអ្នកជំនាញការមកជួយ​​សាលានិពន្ធសៀវភៅ
បង្រៀន ភាសាថៃសារវ័ន្ត បញ្ជូនអ្នកជំនាញការមកមជ្ឈមណ្ឌលស្រាវជ្រាវ វាយតំ លៃការបង្ហាតបង្រៀន និងរៀនភាសាថៃ ព្រមទាំងរៀបចំអោយគ្រូបង្រៀននៅ
មជ្ឈមណ្ឌលទៅថៃចូលរួមការសិក្សារជំ​នាញក្នុងឱកាសវិស្សមកាល។​”

          ក្នុងដំណើការបង្ហាត់បង្រៀន និងរៀនភាសាថៃនៅមជ្ឈមណ្ឌល បណ្ដាគ្រូ​បង្រៀន និងនិស្សិតនឹងជានិច្ចកាល​ទទួលបានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពី
អង្គភាពមួយ​ទៀតគឺ÷ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ។ ក្នុងឆ្នាំ ២០១២ និង
ឆ្នាំ ២០១៣  ស្ថានទូតថៃបានជួយឧបត្ថម្ភអោយមជ្ឈមណ្ឌលកុំព្យូទ័រ សៀវភៅ 
ទស្សនវត្តី  និងឯកសារនានា បំរើការងារបង្ហាត់បង្រៀន និងស្រាវ​ជ្រាវភាសាថៃ។ ទន្ទឹមនឹងនោះ ស្ថានទូថៃនៅជាកាណាល់ទាក់ទងរវាងមជ្ឈមណ្ឌលជាមួយក្រសួង
និងស្ថាប័ននានារបស់ថៃ ជួយឧបត្ថម្ភមហាវិទ្យាល័យស្គាល់​ដល់មជ្ឈមណ្ឌលនេះ។
 អាស្រ័យដោយ​ការជួយឧបត្ថម្ភនេះ ​នាបច្ចុប្បន្ន ​មជ្ឈមណ្ឌលភាសា​និងវប្បធម៌ថៃ
បាន ចុះហត្ថលេខា លើអនុស្សារណះយោគយល់ស្ដីពី​កិច្ចសហប្រតិបត្តិការនានា
ជាមួយមហា វិទ្យាល័យចំនួន១០ របស់ថៃ ដូចជា÷​មហាវិទ្យាល័យ Srinakharinwirot , Thammasat...ល។ លោកស្រី Tran Cam Tu អ្នកគ្រូបង្រៀនភាសាថៃ នៅមជ្ឈមណ្ឌល  បានអោយដឹងថា÷

          “ បណ្ដាមហាវិទ្យាល័យថៃមានផ្នែកភាសាថៃ បានបញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ
មជ្ឈមណ្ឌល។ យើងខ្ញុំបានណែនាំប្អូនៗ ក្នុងការងារសិក្សា ​រៀបចំឯកសារ …។សំដៅ លើកកំពស់សមត្ថភាពគរុកោសលរបស់ប្អូនៗ”

          បណ្ដាកម្មវិធីសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាមួយដៃគូ​ថៃនានា ​សុទ្ធតែនាំ
មកនូវប្រសិ ទ្ធិភាពជាច្រើន។ ទោះបីជារៀនភាសាថៃក្នុងរយះពេល​៨ខែក្តី ប៉ុន្តែ បណ្ដា និស្សិតសុទ្ធតែអាចប្រាស្រ័យជាមួយគ្នាដោយភាសាថៃ​ប្រកបដោយល្អប្រសើ។ ទន្ទឹម នឹងនោះ និស្សិតជាច្រើនអាចស្វែងរកការងារ​ជាច្រើននៅថៃ។ 

ដោយបណ្ដាលទ្ធផលដែលទទួលបាននោះ ក្នុងរយះពេល៤ឆ្នាំកន្លងទៅ មជ្ឈ
មណ្ឌលភាសានិងវប្បធម៌ថៃបានរួមចំណែកនាំភាសា​និងវប្បធម៌ថៃ​ខិតជិតមកដល់
ប្រជាជន វៀតណាមជាង ជួយឧបត្ថម្ភជំរុញខ្លាំងថែមទៀតទំនាក់​ទំនងនៃប្រទេសទាំងពីរ  វៀតណាមនិងថៃ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ