ម៉ានីឡា-មណ្ឌលទេសចរណ៍ទាក់ទាញទឹកចិត្តរបស់ប្រទេសកោះហ្វីលីពិន

          (VOV World)_ក្នុងចំណោមតំបន់ទេសចរណ៍ល្បីឈ្មោះ​ ​ក្នុង​អាស៊ាន រដ្ឋធានីម៉ា
នីឡា  របស់ប្រទេសកោះហ្វីលីពិន ជានិច្ចកាលទទួលបានការយកចិត្តទុកដាក់យ៉ាង ខ្លាំងរបស់ភ្ញៀវទេសចរណ៍។ ទោះបីជាមានចរិតលក្ខណះក្ដី ប៉ុន្តែ ម៉ានីឡាគឺជារដ្ឋធានី​វ័យក្មេងនិងទំនើបទៀតផង។​​

ម៉ានីឡា-មណ្ឌលទេសចរណ៍ទាក់ទាញទឹកចិត្តរបស់ប្រទេសកោះហ្វីលីពិន - ảnh 1
រដ្ឋធានីម៉ានីឡា(internet)

ម៉ានីឡាបានដិតជាប់​ក្នុងក្រសែ​ភ្នែកភ្ញៀវទេសចរណ៍ជារដ្ឋធានីសកម្មមួយ ​របស់​ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយបណ្ដាអាគារ​ខ្ពស់ៗ​ បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មជា
ច្រើនកុះករ។ ប្រព័ន្ធផ្លូវរថភ្លើងលើអាកាស ជាមួយតំលៃ បង្កលក្ខណះដ៏ងាយស្រួល​សំរាប់ភ្ញៀវទេសចរណ៍ទៅទស្សនាទីក្រុង ។ ក្រៅពីនោះ ភ្ញៀវតេសចរណ៍អាចទៅ
ទស្សនា​ទីក្រុងម៉ានីឡា ដោយការជិះម៉ូតូ​Jeepney - ជាមធ្យោបាយធ្វើដំណើរចាំបាច់
នៅទីនេះ ​(ដូចជា​ម៉ូតូតុកតុក​នៅ​កម្ពុជា​)។​

ម៉ានីឡា-មណ្ឌលទេសចរណ៍ទាក់ទាញទឹកចិត្តរបស់ប្រទេសកោះហ្វីលីពិន - ảnh 2
ប្រព័ន្ធផ្លូវរថភ្លើងលើអាកាសនៅម់ានីឡា (internet)

នាពេលនិយាយដល់មជ្ឈមណ្ឌលលក់ដូរនៅក្នុងតំបន់ ភាគច្រើនសុទ្ធតែគិតដល់
ថៃ សិង្ហបូរី ម៉ាឡេស៊ី ដែលមិននឹកឃើញដល់ម៉ានីឡា-ទីកន្លែងប្រមូល​ផ្តុំ​ហាង​ទំនិញដ៏
សម្បូរបែប​ជួរមុខនៅទ្វីបអាស៊ីទេ។ នៅ​ម៉ានីឡា មានទំនិញគ្រប់​មុខ គ្រប់ប្រភេទ ​ពីសំ
លៀកបំពាក់​ទំនើប ដោយ​ពាណិជ្ជសញ្ញាល្បីឈ្មោះ​ពិភព​លោក ​រហូតដល់សំលៀកបំ
ពាក់នៅ​ក្នុងប្រទេស…ជាដើម។ Makati City - មជ្ឈ​មណ្ឌលពាណិជ្ជកម្មធំបំផុតនៅម៉ា
នីឡា ជាទីក​ន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា និងទិញទំនិញគ្រប់
ប្រភេទ។ បងស្រី Nguyen Minh Ha ភ្ញៀវទេសចរណ៍ម្នាក់បានអោយដឹងថា÷

“ ខ្ញុំចាប់អារម្មណ៍ចំពោះបណ្ដាមណ្ឌលលក់ដូនេះណាស់។ នៅទីនេះ​ទំនិញដាក់
តាំង​លក់សម្បូរ ធ្វើអោយទាក់ភ្នែកណាស់។ និងពិសេសគឺអាកប្បកិរិយារបស់អ្នក
លក់ ​គឺគេបំរើល្អ តាំងពីរការនិយាយស្ដី រួសរាយជាមួយភ្ញៀវ​ទោះបីជាមិត្តមកមើល​
ទំនិញ​ក៏ដោយ។ ”​

មិនគ្រាន់តែជាទីក្រុងវ័យក្មេងសកម្មមួយប៉ុណ្ណោះទេ ថែមទាំងម៉ានីឡានៅមាន
ចរិតលក្ខណះបុរាណទៀតផង ពីព្រោះ នៅទីនេះនៅរក្សារទុកបានកេរ្តិ៍ដំណែលប្រវត្តិ
សាស្ត្រជាច្រើន ​។ ភ្ញៀវទេសចរណ៍ តែងតែនិយាយជាមួយគ្នាថា ​ប្រសិនបើមិនទាន់
បានទៅ​ទស្សនា Intramoros មានន័យថា មិត្តមិនទានបានមក​ដល់ម៉ានីឡាទេ។  ​ នេះ
គឺជាតំបន់កំ​ពែងបុរាណ ដោយជនអេស្បាញ់​កសាងឡើងនាឆ្នាំ១៥៧១។ តំបន់កំពែង
នេះ​ស្ថិតនៅលើមាត់ទន្លេ Pasig ជាមួយ​ប្រឡាយទឹកជ្រៅ ​និងជញ្ជាំងថ្មមានកំពស់ ៦
ម៉ែត្រ ​ប្រវែង ៤,៥គីឡូម៉ែត្រ។ ​សំណង់នេះរួមមានវីឡា វិមាន វិហារ សាលារៀនជា
ច្រើន ​និងមជ្ឈមណ្ឌលក្បាលម៉ាស៊ីនគ្រប់គ្រងរបស់អេស្បាញ។ 

បង Le Chi Hien ជាវិស្វករម្នាក់ ដែលបានមានឱកាសទៅ​ទស្សនា​និងបំពេញការ
ងារនៅ​ហ្វីលីពិន បានអោយដឹងថា÷

“ កំពែងនេះស្អាតណាស់ ធ្វើអោយ​ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង​​អំពីដំណាក់កាល​
មួយ​ អំពីអតីតកាលដ័​អង់អាចក្លាហាន​របស់ប្រជាជន​ហ្វីលីពិន។ ​រដ្ឋអំណាច​នៅ​ទី​នេះធ្វើ់ការងារអភិរក្សល្អណាស់។”

អាចនិយាយបានថា ជាមួយបណ្ដាកេរ្តដំណែលប្រវត្តិសាស្ត្រដ៏វិសេសវិសាល​ បណ្ដាមណ្ឌលលក់ដូរអូរអរ ទាក់ទាញទឹកចិត្តនេះ ម៉ានីឡា​ពិតប្រាកដនឹងក្លាយទៅ​ជាកន្លែងមួយដ៏ទាក់ទាញចំពោះភ្ញៀវទេសណ៍មកដល់ហ្វីលីពិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ