មីយ៉ាន់ម៉ាកសាងព្រលានយន្តហោះអន្តរជាតិលើកទី៤ដើម្បីជំរុញផ្នែកទេសចរណ៍

មីយ៉ាន់ម៉ាកសាងព្រលានយន្តហោះអន្តរជាតិលើកទី៤ដើម្បីជំរុញផ្នែកទេសចរណ៍ - ảnh 1
ព្រលានយន្តហោះអន្តរជាតិ Yangon (internet)
  (VOV World)_ព្រលានយន្តហោះ Hathaywady ជាព្រលានយន្ត​ហោះអន្តរជាតិ របស់មីយ៉ាន់ម៉ាត្រូវបានបើកការដ្ឋាន​សាងសង់ នាខែកញ្ញា​កន្លងទៅ នៅក្នុងតំបន់
Bago ភាគខាងជើងរដ្ឋធានី Yangon។ រួមជាមួយ​ការលើកកំពស់គុណភាពព្រលាន
យន្តហោះ អន្តរជាតិ Yangon ការកសាង ​ព្រលានយន្តហោះ Hathaywadyជាផ្នែក
មួយក្នុង ចំណោមផែនការជំរុញផ្នែកទេសចរណ៍របស់ប្រទេសនេះ​។ ចាប់តាំងពី ពេលអនុវត្តការកែគម្រង់មក​ ​មី​យ៉ាន់ម៉ាបានក្លាយទៅជាទីកន្លែងទេសចរណ៍ គួរទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយការចំណាយវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ព្រលានយន្ត
ហោះអន្តរជាតិ Hathaywady គម្រងនឹងបាន​ដាក់អោយដំណើការនាឆ្នាំ​២០១៨។ តាមការគូប្លង់ ព្រលានយន្តហោះនេះនឹងទទួលភ្ញៀវចំនួន១២​លានលើកនាក់ក្នុង១
ឆ្នាំ  និងអាចលើកកំរិត ទទួលភ្ញៀវចំនួន៣៥លានលើកនាក់ក្នុង​មួយឆ្នាំៗទៀតផង​។
 ពិសេស  Airbus A380 ជាប្រភេទយន្តហោះធំបំផុតនាបច្ចុប្បន្ននេះអាចហោះ ឡើង និងចុះចត់នៅព្រលានយន្តហោះនេះ។ លោក​ Win Swe Tun អគ្គនាយក​រង​នាយក ដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាបានអោយដឹងថា÷នឹងកសាងទីក្រុង​តារាទំ
នើបផុលផុស​មួយនៅជុំវិញព្រលានយន្តហោះនេះ ដើម្បីប្រែក្លាយតំបន់នេះទៅ​ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម១÷

          “ ផ្ទៃដីសំរាប់ព្រលានយន្តហោះថ្មីកើន​ជាង៩ដង​ បើ​ប្រៀប​នឹងព្រលានយន្ត
ហោះ អន្តរជាតិ Yangon នាបច្ចុប្បន្ន។ ព្រលាន​យន្តហោះ Hathaywady ​ជិតនឹងទី
ក្រុង Bago ផ្លូវគោកអាស៊ាន និង​បណ្ដា​មណ្ឌលឧស្សាហកម្មនានាក្នុងនោះមាន  មណ្ឌលឧស្សាហកម្ម Thilaywa …ផង​។​ ដូច្នេះ នេះគឺជាទីកន្លែងល្អសំរាប់យន្តហោះ ហោះហើរនិងចុះចត​។ គំរោង​ការណ៍ Hathaywady មិនគ្រាន់តែជាគំរោងការណ៍
កសាងព្រលាន​យន្ត​ហោះអន្តរជាតិបណ្ណោះទេ ថែមទាំងឆ្ពោះទៅការកសាង​ទីក្រុងតារាព្រលានយន្តហោះបំរើបណ្ដាសកម្មភាពនៅព្រលានយន្តហោះទៀត
ផង។”

          ការកសាងទីក្រុងព្រលានយន្តហោះថ្មី Hathaywady​ ជាផ្នែកមួយ​នៃ​គំរោង
ការណ៍ បើកទូលាយប្រព័ន្ធព្រលានយន្តហោះស្នូលរបស់មីយ៉ាន់ម៉ា។ នាបច្ចុប្បន្ន  មីយ៉ាន៉ម៉ាបានមានព្រលានយន្តហោះអន្តរជាតិចំនួន៤ ដែលក្នុងនោះព្រលាន
យន្តហោះអន្តរជាតិ Yangon បំរើជើងហោះហើរអន្តរជាតិចំនួន​៩៤%។ ​ក្រៅពីនោះ  រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏មានគំរោង​កសាងមជ្ឈមណ្ឌលពាណិជ្ជកម្មទី២របស់ ប្រទេសជាតិ នៅជុំវិញព្រលានយន្តហោះ Hathaywady និងខ្សែរផ្លូវយានអគ្គីសនី
ដែល​តភ្ជាប់មជ្ឈមណ្ឌល Yangon ជាមួយ Hathaywady។​ ទន្ទឹមនឹងនោះ  ព្រលាន
យន្ត ហោះ Yangon ក៏បានកំពុង​លើកកំរិតនិងមានគំរោងទទួលបានភ្ញៀវ ចំនួន ៦លានលើកនាក់ក្នុង១ឆ្នាំៗ នាឆ្នាំ​២០១៧។ លោក Aung Gyi នាយកក្រុមហ៊ុន
អាកាសចរណ៍​ដឹកជញ្ជូន​Mianma Golden បានអោយដឹងថា÷

 ​ “ ព្រលានយន្តហោះ Yangon នឹងបានជួសជុលបើកទូលាយ។ ការលើក​កំរិត នេះនឹងបានអនុវត្តអោយសមស្រប ពីព្រោះវានឹងជះឥទ្ធិពលទៅដល់ការអភិវឌ្ឍន៍
ប្រទេសជាតិ។”

មីយ៉ាន់ម៉ាកសាងព្រលានយន្តហោះអន្តរជាតិថ្មី Hathaywady និង ជួសជុល
បើកទូលាយ​ព្រលានយន្តហោះ Yangon ដើម្បីបំរើបរិមាណភ្ញៀវទេសចរណ៍​អន្តរ​ជាតិមកដល់ប្រទេសនេះដែលកំពុងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាម ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីថា៖​បរិមាណភ្ញៀវអន្តរជាតិមកដល់មីយ៉ាន់ម៉ានឹងកើន​ឡើង៧,៥លាននាក់ នាឆ្នាំ ២០២០ កើន៧​ដងបើប្រៀងនឹងរយះពេលនា​បច្ចុប្បន្ន។ដោយច្បាស់លាស់ថា៖ ប្រទេសនេះកំពុងក្លាយទៅជាទីកន្លែងទេសចរណ៍ទាក់
ទាញនៅតំបន់ះអាស៊ីអាគ្នេយ៍។ដូច្នេះ ការបង្កើនអភិវដ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ 
សណ្ឋាគារត្រូវ បានចាត់ទុកជាការបោះជំហានសំខាន់​ក្នុងការឆ្លៀតយកឱកាស
នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ