(VOV World)_មហាវិទ្យាល័យ FPT វៀតណាម ជាទីកន្លែងបណ្ដុះ បណ្ដាលនិង ផ្គត់ផ្គង់ប្រភពធនធានមនុស្សគុណភាពខ្ពស់ ជំនាញបច្ចេកវិទ្យាព័តមាន ធុរកិច្ច និង បណ្ដាក្រុមជំនាញឯកទេសផ្សេងៗ សំរាប់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសាព័ត៍មានវៀត
ណាមនិងពិភពលោក។ ការបើកសាខាសាលានៅ ឯបរទេស គឺស្ថិតនៅក្នុងយុទ្ធ
សាស្ត្រ អន្តរភាវូបនីយកម្មរបស់មហាវិទ្យាល័យ FPT វៀតណាម។ រដ្ឋធានីវៀងច័ន្ទជា
ទី ទៅដល់ដើមដំបូងរបស់គំរោងការណ៍មេបើកសាខាសាលានៅឯបរទេសរបស់
មហាវិទ្យាល័យ FPT វៀតណាម។ គំរោងការណ៍នេះនឹងបើកចេញទិសដៅ ធ្វើដំណើរ
ថ្មី សំរាប់ផ្នែកអប់រំវៀតណាម រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជិត
ស្និទ្ធ រវាងវៀតណាមនិងឡាវ។
|
មហាវិទ្យាល័យ FPT វៀតណាមនិងគំរោងការណ៍បង្កើតសាខាសាលានៅឡាវ(internet) |
ការផ្តើមគំនិតបើកសាខាសាលានៅឡាវរបស់មហាវិទ្យាល័យ FPT វៀតណាម ទទួលបានការគាំទ្រជាច្រើនពីរដ្ឋាភិបាលឡាវ។ ក្នុងដំណើរមកបំពេញទស្សន កិច្ច នៅមហាវិទ្យាល័យ FPT វៀតណាម ឧបនាយក រដ្ឋមន្ត្រី ឡាវ លោក Somsavat Leng
savat បានយល់ព្រមផ្តល់ ផ្ទៃដី ចំនួន៣០ហិកតា ដើម្បីបើកគំរោងការណ៍នៅឡាវ។ បន្ទាប់នោះ មហាវិទ្យាល័យ FPT វៀតណាមបានបង្កើតក្រុមការងារទទួលបន្ទុកអំពី
ការ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឡាវ។ លោក Hoang Van Cuong - កម្មាភិបាលការិយាល័យសហប្រតិបត្តិការអន្តរជាតិ មហាវិទ្យាល័យ FPT វៀតណាម បានអោយដឹងថា÷
“ក្នុងរយះពេលរង់ចាំការផ្តល់លិខិតអនុញ្ញតិបើកមូលដ្ឋាននៅ ឡាវ យើងខ្ញុំ
នឹង អនុវត្តការបណ្ដុះបណ្ដាលវគ្គសិក្សាជាភាសាងង់គ្លេស ព័ត៍មានវិទ្យា និងបណ្ដុះ បណ្ដាលការគ្រប់គ្រង់ក្នុងរយះពេលខ្លីសំរាប់កម្មា ភិបាលថ្នាក់មធ្យមនិងជាន់ខ្ពស់
របស់ឡាវ នាខែវិច្ឆកាខាងមុខនេះ។ ពីឆ្នាំ ២០១៣ មហាវិទ្យាល័យ FPT វៀត ណាម បានផ្តល់អាហារូបករណ៍ទាំងស្រុងចំនួន១០ចំណែកសំរាប់បណ្ដានិស្សិតឆ្នើមឡាវ
មកសិក្សានៅវៀតណាម។”
លោកស្រី Truong Thi Minh Trang ប្រធានការិយាល័យ ដំណាងមហាវិទ្យា
ល័យ FPT វៀតណាមនៅឡាវបានអោយដឹងថា÷ មហាវិទ្យាល័យ FPT ឡាវ ត្រូវ បានអនុវត្តតាមរូបសណ្ឋាននៃមហា វិទ្យាល័យ FPT វៀតណាម និងនិស្សិតឡាវ ក៏ដូចជានិស្សិតវៀតណាម នឹងបានប្រើប្រាស់ជាមួយបណ្ដាឧបករណ៍បណ្ដុះ
បណ្ដាលទំនើបបំផុត មានលក្ខណះសិក្សារភាសាបរទេសក្នុងបរិយាកាសអន្តរជាតិ
និងតាមស្ដង់តាដាអន្តរជាតិ…ល។
“ យើងខ្ញុំមានគោលបំណងថានឹងនាំមកនូវគុណភាពអប់រំល្អបំផុតសំរាប់និស្សិតឡាវ ដើម្បីផ្គត់ផ្គង់ប្រភពធនធានមនុស្សអោយឡាវ លើផ្លូវដែលវៀតណាម
និងឡាវកំពុងធ្វើសមាហរណកម្មចូលអាស៊ាន។ ពិសេស FPT ផ្តោតសំខាន់ ទៅ លើបច្ចេកវិទ្យាសារព័ត៍មាន។”
លោក Bua lay Bun Tom កម្មាភិបាលខុទ្ទកាល័យមជ្ឈឹមបក្ស ប្រជាជន បដិវត្តឡាវ មានក្ដីសោមនស្សរីករាយ ពេលបានដឹងថា÷មហាវិទ្យាល័យ FPT
វៀតណាម បើកសាខាសាលានៅឡាវ។ លោកចាត់ទុកថា÷នេះគឺជាឱកាសសំរាប់បណ្ដាមិត្តវ័យក្មេងស្រឡាញ់ចូលចិត្តបច្ចេកវិទ្យាសារព័ត៍មានអាចជិត
ដិតជាមួយបច្ចេកវិទ្យាសារព័ត៍មានទំនើបមានប្រសិទ្ធិភាព និងមានគុណភាព
ខ្ពស់÷
“មហាវិទ្យាល័យ FPT វៀតណាមបើកសាខាសាលានៅឡាវគឺជាប្រការល្អណាស់ ដើម្បីឡាវអាចអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា
សារព័ត៍មាន។ ប្រការនេះបានស្ដែងចេញអំពីកិច្ចសហប្រតិបត្តិការអប់រំ ប្រកប ដោយប្រសិទ្ធិភាពរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ។”
ពេលគំរោងការណ៍សម្រេចនិងដាក់អោយដំណើការ មហាវិទ្យាល័យ FPT ឡាវ នឹងទទួលនិស្សិតចំនួន៥០០នាក់ក្នុង១ឆ្នាំមករៀន។ បណ្ដានិស្សិត នៅទីនេះនឹងបានបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្រនិងផ្តល់សញ្ញាប័ត្រថ្នាក់
អន្តរជាតិ៕