(VOV)_នេះគឺជាលើកដំបូង ដែលកុមារចំនួន៣០០នាក់ មកពីប្រទេសអាស៊ាន
ចំនួន៧ រួមមាន៖ឥណ្ឌូនេស៊ី ឡាវ ថៃ សិង្ហបុរី ហ្វីលីពិន ម៉ាឡេស៊ី និងវៀតណាមបាន
ប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ ចូលរួមមហោស្រពកុមារអាស៊ាន ២០១៦។ មិត្តកុមារ
ទាំងនេះមានអាយុពី៩ដល់១៥ឆ្នាំ បានរួមគ្នាចូលរួមសកម្មភាពជាច្រើនដោយប្រ
ធានបទ៖ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ ចំណុចសំខាន់លេច
ធ្លោក្នុងមហោស្រពលើកនេះគឺរាត្រី Gala សិល្បះដែលត្រូវបានរៀបចំឡើងនាដើមខែ
មិថុនាកន្លងទៅនេះ។
|
មហោស្រពកុមារអាស៊ាន ២០១៦-ទីកន្លែងលេងកំសាន្តនៃចំណងសាមគ្គីភាព មិត្តភាព |
នាម៉ោង៨យប់ កុមារនៃបណ្ដាប្រទេសអាស៊ានក្នុងសម្លៀកបំពាក់ប្រពៃណី ទឹក
មុខសប្បាយរីករាយ ដៃកាន់ទង់ជាតិ បានចូលរួមកម្មវិធីបើកឆាក។
“ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំកំពុងរង់ចាំដល់ឈុតសម្ដែងរបស់ខ្លួន។ ឈុត
សម្ដែងនេះ ដែលខ្ញុំបានហ្វឹកហាត់ក្នុងរយៈពេលជាងមួយខែមកហើយ។ ខ្ញុំសង្ឃឹមថា៖
វានឹងទទួលបានការចូលចិត្តពីទស្សនិកជន។”
Zaine អាយុ១៥ឆ្នាំ មកពីសិង្ហបុរី ក្នុងសំលៀកបំពាក់ពណ៌ទឹកមាសកំពុងរង់ចាំ
ដល់ឈុតសម្ដែងរបស់ខ្លួន។ កុមារសិង្ហបុរីចំនួន៦នាក់នាំមកនូវមហោស្រពរបាំ
Melting pot of nation។ នេះគឺជាឈុតសម្ដែងមួយបានត្រៀមរៀបចំយ៉ាងម៉ត់ចត់។
Zainee បានអោយដឹងថា៖
“ ទោះបីជាប្អូនរៀនរាំ Hip hop និង New Style ពីយូណាស់មកហើយក្តី ប៉ុន្តែ ដើម្បី
បំរើ Festival លើកនេះ ប្អូនៗបានហ្វឹកហាត់របាំថ្មីនេះ ដោយមានការរួមផ្សុំរបាំរបស់សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា និងចិន។ ទោះបីជាមិនពិបាកក្តី ប៉ុន្តែ ត្រូវប្រមូលផ្តុំច្រើន
ពីកាយវិការដល់ស្មារតី។”
|
របាំ Jaibongan និង Garuda Ngapak |
ឈុតសម្ដែងនិមួយៗសុទ្ធតែមានចរិតលក្ខណះដោយឡែកពិសេសរបស់ខ្លួន។ បណ្ដា
កុមារីមកពីប្រទេសថៃ បាននាំមកសំដែងនៅមហោស្រពរបាំឡាំវង់ប្រពៃណី។ ក្នុងសំ
លៀកបំពាក់ពណ៌មាស ពាក់កន្សែង Sarong និងពាក់មួកពណ៌មាស កុមារីទាំងនេះ
បានឧទ្ទេសនាមចំពោះទស្សនិកជនរបាំប្រពៃណីរបស់ប្រទេសថៃ។
ទស្សនិកជនគួរអោយឆ្ងល់នេះទៅឆ្ងល់មួយទៀតនៅ ពេលដែល “ឥន្ទ្រីចំនួន៥ក្បាល”
មកពីប្រទេសកោះឥណ្ឌូនេស៊ី សម្ដែងនៅលើឆាក។ ក្នុងសំលៀកបំពាក់ពណ៌ខ្មៅលាយ
ជាមួយពណ៌មាស ពាក់មួកplume និងស្លាបពណ៌ក្រហមគួរអោយចាប់អារម្មណ៍ មិត្ត
វ័យក្មេងទាំងនេះបានសម្ដែងរបាំ Garuda Ngapak ដូចជាសិល្បករជំនាញ។ លោកស្រី
Neni Suryani នាយិកាមជ្ឈមណ្ឌលវប្បធម៌ Sanggar Seni & Rias Citra បានអោយដឹង
ថា៖កម្មវិធីនេះទទួលបានរង្វាន់ជាច្រើននៅក្នុងនិងក្រៅប្រទេស៖
“ កុមារឥណ្ឌូនេស៊ីទាំងនេះមកពីមជ្ឈមណ្ឌលសិល្បះ Sanggar Seni & Rias , Jawa ។
យើងខ្ញុំនាំមកសម្ដែងនៅវៀតណាមរបាំចំនួនពីរគឺ៖ Jaibongan និង Garuda Ngapak
(របាំឥន្ត្រី)។ ការចូលរួមមហោស្រពលើកនេះជាមោទនភាពរបស់មជ្ឈមណ្ឌលយើងខ្ញុំ
ដោយបានដំណាងអោយប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះ មិត្តវ័យក្មេងនឹងបាន
ជួបប្រាស្រ័យជាមួយមិត្តភក្តិនានា ហើយអាចយល់ដឹងបន្ថែមអំពីវប្បធម៏របស់ប្រ
ទេសផ្សេងៗ។ ខ្ញុំសង្ឃឹមថាឆ្នាំណាក៏បានចូលរួមព្រឹត្តិការណ៍ដូច្នេះ ដើម្បីបង្កើនចំ
ណងសាមគ្គីភាពរវាងប្រទេសនានា។ ការត្រៀមរៀបចំរបស់វៀតណាម ក្នុង Festival
លើកនេះគឺល្អណាស់។”
|
ឈុតសម្ដែងរបស់ប្រទេសម្ចាស់វៀតណាម |
រួមជាមួយឈុតសម្ដែងរបស់ប្រទេសនានាគឺបណ្ដាឈុតសម្ដែងរបស់ប្រទេសម្ចាស់
វៀតណាម។ ឈុតសម្ដែងទាំងនេះសុទ្ធតែពោពេញទៅដោយអត្តសញ្ញាណប្រទេសជាតិ។
“ខ្ញុំបានទស្សនាកម្មវិធីជាច្រើនហើយ ប៉ុន្តែខ្ញុំចូលចិត្តឈុតសម្ដែងរបស់មិត្តវៀតណាម
ជាងគេ។ ពីព្រោះមិត្តវៀតណាមច្រៀងពិរោះណាស់ និងចង្វាក់ភ្លេងពិសេសដោយឡែក
ដែរ។”
រាត្រី Gala សិល្បះត្រូវបានបិទបញ្ចប់ដោយបទចម្រៀង Asong of peace ដោយកុមារ
នៃប្រទេសទាំង៧រួមគ្នាច្រៀងជាពូក។ បទចម្រៀងនេះបាននិយាយអំពីសេចក្ដីស្នេ
ហារប្រទេសជាតិ ស្នេហារសន្តិភាព សេរីភាព ជិតស្និទ្ធិនិងសម្របសម្រួលរវាងប្រទេស
នានាក្នុងប្លុកអាស៊ាន៕