(VOV World)_ មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍ (ASG) លើកទី៥
ឆ្នាំ ២០១៣ ដែលត្រូវបានប្រព្រឹត្តទៅនៅវៀតណាម នាពេលថ្មីៗនេះ បានបន្សល់ទុក
ចំ ណាប់អារម្មន៍ដ៏ល្អប្រសើជាច្រើន ក្នុងដួងចិត្តមិត្តភក្តិអាស៊ាន។ ជាមួយការខំប្រឹង
ប្រែងរបស់ ប្រទេសម្ចាស់ផ្ទះវៀតណាម មហោស្រពលើកនេះ ពិតជាទីលានលេង កំសាន្តសំរាប់បណ្ដាកីឡាករ កីឡាការនីជាសិស្សានុសិស្សអាស៊ានផ្លាស់ប្តូរ រៀន
សូត្របទពិសោធន៍បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ តាមនោះរឹតបណ្ដឹងចំណង សាមគ្គីភាព មិត្តភាពរវាងសិស្សានុសិស្សនៃបណ្ដាប្រទេសអាស៊ានអោយបានស្អិតរមួត
ថែមទៀត។
|
មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍(www.doanthanhnien.vn ) |
មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍ លើកទី ៥-ហាណូយ ២០១៣បាន ទាក់ទាញការចូលរួមរបស់ក្រុមកីឡាចំនួន៨ មកពីប្រទេស÷សិង្ហបុរីម៉ាឡេស៊ី ថៃ ប្រ៊ុយ
ណេ ហ្វីលីពីន ឡាវ និងវៀតណាម ជាមួយវិញ្ញាណសារចំនួន៩។ លោក Le Manh Hung អនុប្រធាននាយកដ្ឋានកិច្ចការសិស្សានុសិស្ស-និស្សសិត ក្រសួងអប់រំនិងបណ្ដុះ
បណ្ដាល វៀតណាម និងជាប្រធានក្រុមកីឡាវៀតណាមនៅមហោស្រព លើកនេះ
បាន អោយដឹងថា÷
“ ជាមួយតួនាទីជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានមានការត្រៀមរៀបចំកង
កម្លាំងចូល រួមមហោស្រពយ៉ាងម៉ត់ចត់។ នេះគឺជាឱកាសដើម្បីបណ្ដាកីឡាករ កីឡា
ការនីផ្លាស់ប្តូរ ហ្វឹកហាត់ ក្នុងគោលដៅគឺដណ្ដើមអោយបានរង្វាន់នៅ Seagames និង រង្វាន់ទ្វីបអាស៊ីក្នុងផ្ទះ។”
នៅ មហោស្រពក្រុមកីឡាវៀតណាមដណ្ដើមបានស្នាដៃគួរអោយចាប់អារម្មណ៍
ខ្លាំង។ នោះគឺជាលើកដំបូងដែលវៀតណាមឈរលំដាប់ថ្នាក់ទី១ក្នុងចំណោម ក្រុម
ទាំង ឡាយ ដោយទទួលបានមេដាយមាសចំនួន៥០គ្រឿង ។ មិនគ្រាន់តែដណ្ដើម
បានស្នាដៃ ខ្ពស់ ប្រទេសម្ចាស់ផ្ទះវៀតណាមនៅបានបន្សល់ទុកចំណាប់អារម្មណ៍
ដ៏ល្អប្រសើរ ក្នុងដួងចិត្តមិត្តភ័ក្តអាស៊ានទៀតផង។ លោក Chavit Phalajivin ប្រធាន ក្រុមកីលាថៃ បានអោយដឹងថា÷
“ វៀតណាមបានរៀបចំមហោស្រពដ៏ល្អប្រសើរ។ ទន្ទឹមនឹងនោះ ខ្ញុំវាយតំលៃ
ខ្ពស់ ចំពោះបណ្ដាកីឡាករហែលទឹកវៀតណាម ដោយដណ្ដើមបានមេដាយមាសជា
ច្រើន។ ក្នុងអនាគត ខ្ញុំគិតថា កីឡាករហែលទឹកវៀតណាមនឹងដណ្ដើមបានលទ្ធផល ខ្ពស់ជាងទៀត។”
ក្នុងតួនាទីជាប្រទេសម្ចាសផ្ទះ វៀតណាមបានខំប្រឹងប្រែងជាច្រើន ដើម្បីមហោ
ស្រព ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងជាឱកាសសំរាប់សិស្សានុសិស្សនៃបណ្ដា ប្រទេសអាស៊ាន យល់ដឹងគ្នាជាច្រើនជាងទៀត តាមនោះ រឹតបណ្ដឹងចំណងសាមគ្គី
ភាព មិត្តភាព រវាងប្រទេសអាស៊ានទាំងឡាយអោយបានស្អិតរមួតថែមទៀត។ កីឡាករហែលទឹករបស់ក្រុមម៉ាឡេស៊ី Tern Jian Han បានចែលរំលែកថា÷
“ ពេលចូលរួមមហោស្រពលើកនេះ ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួន។ ដណ្ដើមបានមេដាយឬមិនដណ្ដើមបានមេដាយ ប្រការនោះមិនសំខាន់ទេ។ ប្រការសំខាន់បំផុតគឺ តាមរយះមហោស្រពលើកនេះ ខ្ញុំបានមានបទពិសោធន៍ល្អជា
ច្រើន ស្គាល់មិត្តជាច្រើន និងមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌ និងម្ហូបអាហារវៀតណាមទៀតផង។”
អាចនិយាយបានថា÷ មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី ៥ -ឆ្នាំ២០១៣នេះ ពិតជាទីលានលេងកំសាន្តនៃចំណងសាមគ្គីភាព រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងសិស្សានុសិស្សនៃបណ្ដាប្រទេសអាស៊ាន។ដូច្នេះ មហោស្រពមានអត្ថន័យដ៍សែនសំខាន់ ពិសេសគឺ ពេលដែលបណ្ដាប្រទេសអាស៊ានកំពុងខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍រួមអាស៊ាន នាឆ្នាំ ២០១៥៕