ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ​

          ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ និន្នាការ​បណ្ដាគូស្រករដែលទើបនឹងរៀបការ ថ្មីនៅវៀតណាមជ្រើសរើសបរទេស ​និង​ពិសេស​គឺបណ្ដាប្រទេសក្នុងតំបន់ជា ទីមក ដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ​ មិនមែនជាការចំឡែកទៀតទេ។ ក្នុងនោះ ​ដំ
ណើរ​កំសាន្ត​ ក្រេបទឹកឃ្មុំ​ ​នៅម៉ាឡេស៊ី ទទួលបានការពេញនិយម ចូលចិត្ត​ជាច្រើន 
​ដោយ​សារ​ទេសភាពល្អស្អាតត្រកាលនិងដំលៃសមរម្យ។​

ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ​ - ảnh 1
ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ  ((​​internet)

          ម៉ាឡេស៊ីជាប្រទេសភ័ព្វសំណាងដែលទទួលបាន​អំណោយផលពីធម្មជាតិ​នូវ
ទេស ភាពដ៏ស្រស់ស្អាត​អស្ចារ្យ​ ដោយបណ្ដាមាត់សមុទ្រខៀវស្រងាត់  បណ្ដាព្រៃ ធម្មជាតិ បណ្ដាអាគារពោពេញទៅដោយរចនាបថស្ថាបត្យកម្មទ្វិបអឺរ៉ុប …ជាដើម ដូច្នេះ  ម៉ាឡេស៊ីជាកន្លែងជ្រើសរើសមករបស់គូស្រករថ្មីៗ​ដើម្បីមានបណ្ដា shoot រូបថតស្អាត 
គួរអោយ​ចងចាំក្នុងជីវិត ​ក៏​ដូច​ជាអនុស្សាវរីយ៍នៃដំណើរកំសាន្តក្រេបទឹកឃ្មុំ​ដ៏រ៉ូម៉ានទិក។

ក្ដាប់ជាប់បានតម្រូវការនេះរបស់យុវវ័យ ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ បណ្ដាក្រុម
ហ៊ុនទេសចរណ៍ និងធ្វើដំណើរ បានជំរុញខ្លាំងរាល់សកម្មភាពផ្សព្វផ្សាយទេសចរណ៍
ទៅកាន់ម់ាឡេស៊ី។ បងស្រី Nguyen Mai Que បុគ្គលិកអភិវឌ្ឍន៍ទីផ្សារនៃ ក្រុមហ៊ុនទេស ចរណ៍ Viettravel បានអោយ​ដឹង​ថា៖

          “ ម៉ាឡេស៊ីមានតំបន់ទេសចរណ៍ក្រេបទឹកឃ្មុំទាក់ទាញជាច្រើន​ ​ដូច​ជា​៖ Kualumpur
 – Sunway Lagoon – Pangkor Islan…ជាដើម។ ​តំលៃទួរ​ទេសចរណ៍នេះសមរម្យណាស់។ ទួរទេសចរណ៍ទៅម៉ាឡេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង​។”

ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ​ - ảnh 2
ម៉ាឡេស៊ីទីមកដល់សំរាប់ដំណើរកំសាន្ត​ក្រេបទឹកឃ្មុំ​( internet)

          នៅ Kuala Lumpur បណ្ដាគូស្រករអាចទៅទស្សនា​អាគារភ្លោះ ​Petronas - ជាអាគារ មួយក្នុងចំណោម​អាគារខ្ពស់បំផុតលើពិភពលោក។​អាគារ​នេះមាន៨៨ជាន់  ជាមួយកំពស់  ជាង ៤០០មែត្រ។ ​ក្រៅពីនោះ ​ចំពោះ​បណ្ដាអ្នកចូលចិត្តទិញទំនិញ អាចចូល ក្នុងមជ្ឈ
មណ្ឌល ទំនិញ Suria KLCC ឬបណ្ដាតំបន់ល្បីឈ្មោះ​ផ្សេងៗទៀត។ បង Nguyen Hoang
Minh ភ្ញៀវទេសចរណ៍ម្នាក់ បានអោយដឹងថា៖

                    “ ដើម្បីរក្សាបានរូបថតអាពាហ៍ពិបាហ៍អោយចំឡែក វិសេសវិសាល​ ទន្ទឹម
នឹង​នោះ​គូបផ្សំជាមួយ ការស្វែងរកប្រទេសម៉ាឡេស៊ីដ៏ស្អាតឆើតឆាយ ដោយហេតុ​នេះ
ប្តីប្រពន្ធខ្ញុំ សម្រេចចិត្តជ្រើសរើសម៉ាឡេស៊ីជាទីកន្លែងថត់រូប​អាពាហ៍ពិពាហ៍​និង​ដំណើរ
កំសាន្តក្រេប ទឹកឃ្មុំ។ ខ្ញុំពេញចិត្តណាស់អំពីគុណភាពសេវ៉ាកម្ម និងទស្សនី​យ​ភាពនៅ
ទី​នេះ។”

          Malacca ជាទីមកដល់មិនអាខ្វះរបស់ទួរទេសចរណ៌សប្តាហ៏ក្រេបទឹកឃ្មុំផង និងជា
សារ មន្ទីដ៏ធំដែលរក្សា តម្កល់វត្ថុតាង​ប្រវត្តិសាស្រ្តរបស់ប្រទេសម៉ាឡេស៊ី។​ទន្លេ Malaca
ស្អាត និងពុះកាត់​ទីក្រុងជា២ផ្នែក​​ ភាគខាងកើត ជាមជ្ឈមណ្ឌល មានលក្ខណៈបែបអឺរ៉ុប ភាគខាងលិច​ជាវិថីចិនលក់ដូរអូរអរ។

      ប្រសិនជាគូរស្រករដែលទើបរៀបការថ្មីៗចង់ចំណាយពេលវេលាសម្រាកនៅបណ្តា
មណ្ឌលសំរាកលំហែកាយ កុំអោយរំលង​ឱកាសទៅកំសាន្តនៅមណ្ឌលលំហែកាយ
Golden Palm Tree។ គូរស្រករនានានិង​ទទួលបាននូវរាត្រីដ៏អស្ចា្យ​ក្នុងទិដ្ឋ​ភាពធម្មជាតិ​រ៉ូ
មែនទិក​ដែលផ្គុំរវាងកត្តាស្ថាបត្យកម្មប្រពៃណី ពោពេញទៅដោយជាសុខភាព​​។​ រួមជា​
មួយ​បណ្ដាលក្ខណះធម្មជាតិ និងភាព​ល្អស្អាតនៃសំណង់សិប្បនិម្មិត ​ម៉ាឡេស៊ីបាន​ក្លាយ ទៅជា តំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ ពិសេសគឺ បណ្ដា​គូស្រករទៅ ទស្សនា  និងដែលទើបរផបការថ្មីៗ ដំណើកំសាន្តក្រេបទឹកឃ្មុំនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ