យថាទស្សអំពីកិច្ចសហប្រតិបត្តិការថ្មីរវាងអាស៊ាននិងប្រទេសសន្ទនានានា
-  
(VOV WORLD) /  
(VOV World)_អាស៊ាននិងដៃគូសន្ទនាចំនួន ៦ រួមមាន៖អូស្ត្រាលី នូវ៉ែលហ្សេ
ឡង់ ជប៉ុន ឥណ្ឌា កូរ៉ែខាងត្បូង និងចិន នឹងចាប់ផ្តើមការចរចារអំពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី(FTA)ក្នុងតំបន់។ តាមគំរោង កិច្ចព្រមព្រៀងនេះនឹងត្រូវបាននាំចេញ នាចុងខែនេះនៅកម្ពុជា ជាប្រទេស ប្រធានប្តូរវេណអាស៊ាន។ នាពេលបានអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ នឹងបើកចេញឱកាសថ្មី សកម្មជាង អោយ
ប្រទេស ជាសមាជិកអាស៊ានទាំងឡាយ ក៏ដូចជា ដៃគូសន្ទនានានារបស់អាស៊ាន
ទៀតផង។
|
យថាទស្សអំពីកិច្ចសហប្រតិបត្តិការថ្មីរវាងអាស៊ាននិងប្រទេសសន្ទនានានា(internet) |
ព័ត៌មានអំពីការចាប់ផ្តើមដំណើការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ ត្រូវបានអគ្គលេខាឌិការ ASEAN Surin Pitsuwan ប្រកាសជាសាធារណះ នាចុងសប្ដាហ៏កន្លងទៅ នៅវេទិកាអង្គភាពអាជីវកម្ម អាស៊ី -អឺរ៉ុប លើកទី ១៣ ដែល រៀបចំឡើងនៅទីក្រុងវៀងច័ន្ទ (ឡាវ)។ លោក Surin Pitsuwan អោយដឹថា៖ទំនាក់ទំនង
ដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ គឺជាផ្នែកមួយក្នុងទំនាក់ទំនងដៃគូសេដ្ឋកិច្ច
របស់អាស៊ាន។ មកដល់ពេលនេះ អាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពា
ណិជ្ជកម្មពាណិជ្ជកម្មសេរីចំនួន៥ ជាមួយប្រទេសដៃគូសន្ទនាចំនួន៦ (ក្នុងនោះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និង នូវ៉ែលហ្សេឡង់)។ អគ្គលេខាធិ
ការ ASEAN Surin Pitsuwan បានអោយដឹងថា៖
“ អាស៊ានជាខឿនសេដ្ឋកិច្ចធំទីបី នៅអាស៊ិបូពា៍។អាស៊ាននឹងមានសហគមន៍
របស់ខ្លួន នាឆ្នាំ ២០១៥ ជាមួយសរសរស្នូលចំនួន៣ និងអាស៊ានមានអ្នកប្រើប្រាស់រាប់រយលាននាក់។ អាស៊ានយល់ច្បាស់ភារកិច្ចនោះ និងសង្ឃឹមថា៖ អាស៊ានអាច
ទាក់ទិនច្រើនជាង ដល់ដំណើការផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោកទាំងមូល។”
ក្នុងរយះពេលកន្លងទៅ រាល់កិច្ចព្រមព្រៀងFTA ដែលបានចុះហត្ថលេខារវាង
អាស៊ាន ជាមួយប្រទេសដៃគូនិមួយៗ ការចរចារបាននិងកំពុងពង្រីកប្រសិទ្ធភាព នាំ
មកផលប្រយោជន៍ជាក់ស្ដែង។ រាល់កិច្ចព្រមព្រៀងនោះ បានបង្កលក្ខណះងាយស្រួល
និងជំរុញកិច្ចសហប្រតិបត្តិការនៃភាគីនានា លើបណ្ដាវិស័យ ដូចជា ការផ្លាស់ប្តូរទំ
និញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច…ជាដើម។តាមរយះបណ្ដា
FTAនេះ តំបន់អាស៊ាននឹងបានទាក់ទងជាមួយទីបច្ចេកវិទ្យានៃបណ្ដាប្រទេសក្រៅ
តំបន់។ នាបេលនោះ ប្រទេសដៃគូនានានោះ បានទាក់ទងជាមួយទីផ្សារ ប្រជាជនចំនួន ៦០០លាននាក់នៃប្រទេសអាស៊ានចំនួន១០។ ចំពោះប្រទេសអាស៊ាននិមួយៗ
FTA បើកចេញឱកាសសំរាប់ផលិតផលគ្រប់គ្រងប្រភេទទាក់ទងជាមួយទីផ្សារនៃប្រទេសនិមួយៗ បានងាយស្រួលជាង។ ក្នុងរយះពេល២ឆ្នាំអនុវត្តFTA រវាងអាស៊ាន
និងអូស្ត្រាលី នូវ៉ែលហ្សេឡង់ ក្នុងស្ថានភាពជាក់ស្ដែង បណ្ឌិត Ganeghan Wignaraja អ្នកជំនាញការសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី បានចាត់ទុកថា៖
“ ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងអាស៊ាន និង អូស្ត្រាលី នូវ៉ែលហ្សេឡង់បានកើន
ឡើងគួរអោយកត់សម្គាល់ ចាប់ពីពេលចុះហត្ថលេខា FTA។ ប៉ុន្តែនេះទើបតែជាការ
ចាប់ផ្តើម។ ឱកាស សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិង អូស្ត្រាលី នូវ៉ែលហ្សេ
ឡង់ នៅធំធេងណាស់។ តាមនិន្នាការនាបច្ចុប្បន្ន គឺ ក្នុងរយះពេល ១០ឆ្នាំខាងមុខនេះ យថាទស្សផ្លាស់ប្តូរពាណិជ្ជកម្មអាស៊ាននិង អូស្ត្រាលី នូវ៉ែលហ្សេឡង់ អាចទទួលបាន ១៥០ - ២០០ ពាន់លានដុល្លារអាមេរិក។”
អាចឃើញថា ជាមួយតំលៃអំពិភូមិសាស្ត្រយុទ្ធសាស្ត្រ នយោបាយនិងសេដ្ឋកិច្ចកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាស៊ានត្រូវបានប្រទេសនានានៅខាងក្រៅ
តំបន់ ចាត់ទុកជាច្រក់ទ្វាដើម្បីជ្រាបចូល និងពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ី អំពីសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ តាមសេចក្ដីប្រកាសជាសាធារណះ នាពេលថ្មីៗ
នេះ របស់ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី(ADB)បានអោយដឹងថា៖ ទោះបីជាត្រូវរងឥទ្ធិពល
នៃវិបត្តិហិរញ្ញវត្ថុសកលក្ដី ប៉ុន្តែ កំណើនសេដ្ឋកិច្ច របស់បណ្ដាប្រទេស ក្នុងប្លុកអាស៊ាន
ដូចជា៖ឥណ្ឌូនេស៊ី វៀតណាម ថៃ…ជាដើម នៅតែទទួលបានគួរជាទីគាប់ចិត្តក្នុងឆ្នាំ
នេះដែរ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន នៅតែបន្តរក្សារគោលនយោបាយកែលំអរ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះជាលក្ខណះងាយស្រួលដើម្បីតំបន់
នេះ បន្តក្លាយទៅជាទីមកវិនិយោគ ប្រកបដោយសុវត្ថិភាពចំពោះចរន្តទុនលើទូទាំង
ពិភពលោក។
ទីផ្សាររួមមួយ បរិយាកាសសេដ្ឋកិច្ចរួម ជាគោលដៅសំខាន់ ក្នុងសរសរសហគមន៍
សេដ្ឋកិច្ចអាស៊ាន។ ការចាប់ផ្តើមដំណើការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួម រវាងអាស៊ាននិងប្រទេសដៃគូសន្ទនានានា នឹងជាជំហានថ្មី ក្នុងដំណើការធ្វើសមា
ហរណកម្មរបស់អាស៊ាន៕
-VOV WORLD