រកឃើញភូមិព្រែ VAN PHUC

(VOV)_ក្រោយរយៈពេល៤ថ្ងៃធ្វើការនៅបណ្ដាខេត្ត ទីក្រុងនៅភាគខាងជើង
វៀតណាម នាថ្ងៃចុងក្រោយ​ក្រុមអ្នកយកព័ត៍មានថៃចំនួន៨នាក់  បានជ្រើស រើស កន្លែងថតវីឌីអ៊ូនោះគឺភូមិ ព្រែសូត្រ Van Phuc ពីយូរលង់​បំផុតនៅវៀតណាម ​ជាយ
​ទីក្រុង​ហាណូយ។

រកឃើញភូមិព្រែ  VAN PHUC - ảnh 1
រូបភាព(​​ VANDO)

          ស្ថិតនៅចម្ងាយពីកណ្ដាល​​រដ្ឋធានីហាណូយ ភូមិ Van Phuc លេចចេញ​ដោយ​បណ្ដាអាគារ៣-៤ជាន់តៗជាប់គ្នា។ ផ្លូវ​ចូលក្នុង​ភូមិត្រូវ​បានសាងសង់ដោយដុំឥដ្ឋ
 ​មាន​ទទឹងប្រហែល២ម៉ែត្រ នៅសងខាងផ្លូវ នោះគឺបណ្ដាហាងលក់​ព្រែនិងសំលៀក បំពាក់ព្រែសូត្រគ្រប់ពណ៌។          ក្រុមអ្នកយកព័ត៍មានថៃមិនទាន់ចូលទស្សនា
ហាងផ្សេងៗ នោះទេ គេបានទៅមើល​កន្លែងផលិតព្រែ របស់សិប្បករល្បីឈ្មោះ១
នៅក្នុង​ភូមិ។ រោងសប្បកម្មព្រែនេះស្ថិតជិតនៅខ្លោងទ្វាភូមិ មានផ្ទៃដីជាង៨០ម៉ែត្រ​
ក្រឡា។ នៅរានហាលរោង​សិល្បះកម្មនេះគឺបណ្ដាដង្កូវនាង។ ដង្កូវនាង​មានរូង រាងវែង ស្ដើង រួមជាមួយសំបុកដង្កូវនាងពណ៌លឿងទុំ។ បង Bap ចាប់ដង្កូវ​នាង ១ ឡើង ដោយពិនិត្យមើល ហើយវាយតំលៃថា៖

          “ ដង្កូវនាងនៅថៃធំជាង។ នៅភាគខាងជើង និងពាយព្យថៃក៏មាន​តំបន់ព្រែ ជាច្រើន ដូចនៅវៀតណាមដែរ។ បណ្ដាគំរោងការណ៍អភិវឌ្ឍន៍ព្រែសូត្រ នេះដោយ ព្រះមហាក្សត្រីគាំពា។”

          ចូលក្នុងរោងសប្បកម្មសម្លេងពីម៉ាស៊ីនចំនួន១០ដ៏អ៊ូអរ។ ​កី​តម្បាញ​ទាំងនេះ
ត្រូវ​បានរៀបជា២ជួរ ​នៅ​កណ្ដាលគឺផ្លូវទៅមានទទឹងជាង១ម៉ែត្រ។

          ក្រោយរយៈពេល១នាទីទៅទស្សនារោងសប្បៈកម្មនេះ ក្រុមអ្នកយក​ព័ត៍មាន
បាន ទៅថតវីឌីអូនៅហាងលក់ព្រែ ជាប់នឹងរោងសប្បៈកម្ម។ ហាងនេះមានផ្ទៃដីជាង ៥០ម៉ែត្រក្រឡា ត្រូវបានបែងចែកជា២ល្វែងដោយនៅល្វែងខាងក្រៅដាក់​លក់សំ លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងនៅល្វែង​ខាងក្នុងគឺក្រណាត់ និង​កន្សែងនានា។ កាន់កន្សែងលើដៃ បង Pap បានអោយដឹងថា៖

          “ ព្រែវៀតណាមនិងថៃដូចគ្នា អាចតម្បាញដោយដៃឬម៉ាស៊ីន។ នៅ​ថៃ ក៏បាន ត្បាញដោយសរសៃសំឡីម៉ន់ទៀតផង។ ប៉ុន្តែត្បាញ់ដោយសរសៃសំឡីម៉ននេះថ្លៃ
ណាស់។”

រកឃើញភូមិព្រែ  VAN PHUC - ảnh 2
ក្រុមអ្នកយកព័ត៍មានថៃ

          ក្រុមអ្នកយកព័ត៍មានបានជ្រើសរើសកន្លែងស្អាតបំផុត តាំងបង្ហាញ​របស់ របរថ្លៃៗដើម្បីថតវីឌីអូ។ នេះគឺជាកន្លែងតាំងបង្ហាញសំពត់អាវពីក្រណាត់លេខ១
ដែលបានត្បាញ​ដោយដៃ។​ ​ឈុតនិមួយៗនេះមានតំលៃ​រាប់លានវៀតណាមដុង។
 លោកស្រី Ui ប្រធានក្រុមអ្នកយកព័ត៍មាន ​ដែលបានទិញទំនិញនៅទីនេះច្រើន លើកហើយ បានអោយដឹងថា៖

          “ មកទិញទំនិញនៅទីនេះ ពេលណាក៏ព្រិលភ្នែកដែរ​។ ហើយ ​​ព្រែវៀតណាម ស្អាតណាស់ និងពាក់ស្រួលខ្លួនណាស់។”

ក្នុងលើកនេះ លោកស្រីបានផ្តល់មតិអោយបណ្ដាសមាជិកវ័យក្មេងក្នុងក្រុម
ជ្រើសរើសសំលៀកបំពាក់ទៀតផង។  

          អ្នកលក់ជាស្រីក្រម។មានអាយុពី១៨ដល់១៩ឆ្នាំ ពាក់ Jumpsui ដ៏ស្រស់ស្អាត  សកម្មឧទ្ទេសនាមអោយអតិថិជនអំពីកន្សែងព្រែ១របស់ហាង៖​

          មុនពេលឡើងរថយន្ត ចាកចេញពីភូមិ Van Phuc អ្នកណាក៏​មានបន្ថែមថង៣
-៤ទៀត  ដាក់កន្សែង សំលៀកបំពាក់ ជាកាដូរសំរាប់​សាច់ញាត្តិ មិត្តរួមវិជ្ជាជីវះ​ ឬសំរាប់ខ្លួនឯងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ