លោក Nguyễn Quang Vinh - អ្នកនិពន្ធ រឿងកត់ត្រាតាមជីវប្រវត្តិ ដែលមានចំណងជើងថា Thotu Yaxaychu
(VOVWORLD) -Thotu Yaxaychu គឺជា រឿងកត់ត្រាតាមជីវប្រវត្តិអំពីជីវិត និងយុទ្ធជ័យដ៏ ល្បីល្បាញរបស់លោក Thotu Yaxaychu ដែលជាវីវៈបុរស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកឡាវ។ ដោយមានក្ដីស្នេហាចំពោះជាតិយ៉ាងជ្រាលជ្រៅនោះ លោកបានបង្កើតអង្គការ វាយឆ្មក់ជាជនជាតិ ម៉ុងប្រឆាំងនឹងបារាំង ខណៈដែលបារាំងបានឈ្លានពានប្រទេសឡាវ។ នេះគឺជាស្នាដៃដែលបានបោះពុម្ភជា ៣ ភាសា៖ វៀតណាម ឡាវ និងអង់គ្លេសជាលើកដំបូងរបស់អ្នកនិពន្ធ Nguyễn Quang Vinh។
លោក Nguyễn Quang Vinh - អ្នកនិពន្ធ រឿងកត់ត្រាតាមជីវប្រវត្តិ ដែលមានចំណងជើងថា Thotu Yaxaychu |
លោក Nguyễn Quang Vinh មានអាយុប្រមាណ ៦០ ឆ្នាំ សម្បុរស្រអែម ហើយរហ័សរហួននោះ កំពុងរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៅពេលមកដល់ភូមិ Nong Xam Che ស្រុក Nong Het ដែលជាស្រុកកំណើតរបស់ត្រកូល Ya ជនជាតិ H’Mong។
កាលពីប្រមាណ ៦០ ឆ្នាំមុន លោក Thotu Yaxaychu បានដឹកនាំ កងវរៈសេនាតូចលេខពីរយ៉ាងឈ្លាសវៃ ដើម្បី ឆ្លងកាត់ការឡោមព័ទ្ធរបស់ខ្មាំងសត្រូវ ឆ្លងព្រៃព្រឹក្សា និងឆ្លងស្ទឹង ដោយ រក្សាកម្លាំងដដែល ក្នុងការធ្វើដំណើរទៅកាន់មូលដ្ឋាននៅព្រំដែនវៀតណាម និងឡាវ។ ការធ្វើដំណើរទ័ព និងវាយប្រយុទ្ធនេះ ត្រូវបានចារឹកយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្របដិវត្តន៍ឡាវនិយាយរួម និងប្រវត្តិសាស្ត្ររកងទ័ព Pathet ឡាវនិយាយាដោយឡែក។ ស្ដីពីមូលហេតុនៃការនិពន្ធ រឿងកត់ត្រាតាមជីវប្រវត្តិនេះ អ្នកនិពន្ធ Nguyễn Quang Vinh បានឲ្យដឹងថា៖
“មានមូលហេតុចំនួនពីរ។ ទីមួយ លោកគឺជាអ្នកចាក់គ្រឹះ និងជាស្ថាបនិក កម្លាំងកងទ័ពឡាវជាលើកដំបូង ព្រមទាំងស្នាដៃដ៏ធំធេងរបស់លោកតា Thotu ក្នុងឆ្នាំ ១៩៥៤។ ប្រជាជនម៉ុង ជនជាតិម៉ុងនៅខេត្ត Xieng Khoang និងតំបន់ Sam Nua បានស្គាល់ឈ្មោះលោកតាទាំងអស់គ្នា ប្រៀបដូចជា មគ្គុទេសក៏មួយរូបអញ្ចឹង។ ទីពីរ លោកតាបានទទួលមរណភាពនាឆ្នាំ ១៩៦១ ហើយបន្ទាប់មកឯកសារស្ដីពីជីវប្រវត្តិ បុព្វហេតុ និងការពលីជីវិតរបស់លោកតាមិនបានចុះផ្សាយច្រើនឡើយ”។
លោក Nguyễn Quang Vinh បានចំណាយពេលវេលា និងកម្លាំងកាយចិត្តជាច្រើន ដើម្បីស្វែងរកឯកសារ និងសាក្សីដ៏កម្រ ដើម្បីរៀបរៀងឡើងវិញអំពីឆាកជីវិតរបស់ លោកតា Thotu Yaxaychu។
“ខ្ញុំជួបការលំបាកជាច្រើន នៅពេលមកដល់ប្រទេសឡាវដើម្បីស្វែងរកឯកសារ។ នាគ្រានោះ ខ្ញុំបានទៅកាន់ភូមិ ដែលលោកតាThotu Yaxaychu ធ្លាប់រស់នៅ ហើយបានជួបលោកតាមួយរូប ដែលជាអតីតអ្នកនាំសារ (និរសារ) របស់លោកតាThotu។ គាត់បានដំណាលអំពីសកម្មភាពរបស់លោកតាThotu ទាំងមូល។ នេះគឺជាឯកសារដ៏មានតម្លៃមែនទែន”។
ក្រោយរយៈ ពេល ៣ ខែមក ពោលគឺនាដើមឆ្នាំ២០១៨ សៀវភៅកត់ត្រាតាមជីវប្រវត្តិនេះបានបង្ហាញមុខទៅកាន់មិត្តអ្នកអាន។ សៀវភៅនេះមិនត្រឹមតែបានដំណាលឡើងវិញយ៉ាងស្មោះត្រង់ និងត្រឹមត្រូវអំពីឆាកជីវិត គ្រួសារ និងយុទ្ធជ័យដ៏ល្បីល្បាញរបស់លោក Thotu Yaxaychu រួមជាមួយយុទ្ធមិត្តរបស់លោកប៉ុណ្ណោះទេ ថែមទាំងចារឹកនូវមនោសញ្ចេតនាជាភាតរភាពរវាងលោក Thotu Yaxaychu ជាមួយឧត្តមសេនីយ៍ត្រី Ngo The Son (មេបញ្ជាការកងទ័ព ស្ម័គ្រចិត្តវៀតណាមនៅតំបន់ភាគខាងជើងប្រទេសឡាវ) ផងដែរ។
“ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានអានសៀភៅ អំពីជនបដិបវត្តន៍ឡាវ របស់អ្នកនិពន្ធវៀតណាម។ សៀវភៅនេះមិនត្រឹមតែជួយឲ្យមិត្តអ្នកអានយល់ដឹងអំពីជនបដិវត្តន៍ឡាវប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្មេងជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងអំពីចំណងមិត្តភាពរវាងវៀតណាម និងឡាវទៀតផង”។
នៅពេលដែល លោក Thotu Yaxaychu ទទួលមរណភាពនោះ ក្រុមគ្រួសារអតីត ឧត្តមសេនីយ៍ត្រី Ngo The Son បានជួយចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់លោកតា Thotu ឲ្យរស់នៅ សិក្សារៀនសូត្រ និងបញ្ចប់ការសិក្សានៅវៀតណាម ហើយបានក្លាយទៅជាកម្មាភិបាលឆ្នើមនៃបដិរវត្តន៍ឡាវផងដែរ៕