លើកកំពស់គុណភាពរបាយការណ៍ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា

លោកអ្នកនាងជាទីមេត្រី!

ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ស្ថាប័នសវនកម្មជាតិនៃប្រទេសចំនួន ៣ ​គឺ វៀតណាម ឡាវ និងកម្ពុជា បានមានសកម្មភាពសហប្រតិបត្តិការជាច្រើន  សំដៅលើកកំពស់សមត្ថភាពធ្វើសកម្មភាព និងតួនាទីរបស់ខ្លួន លើឆាក​អន្តរ
ជាតិ។ ជារៀងរាល់ឆ្នាំ ស្ថាប័នសវនកម្មជាតិនៃប្រទេសទាំងបី សុទ្ធតែរៀបចំ សិក្ខាសាលា ដើម្បីពិភាក្សារអំពីការពិតជាក់ស្ដែង និងបទពិសោធន៍របស់​ប្រទេសនិមួយៗ ក្នុងសកម្មភាពសវនកម្ម និងចុះហត្ថលេខាបណ្ដុះបណ្ដាល 
ដើម្បីលើក​កំពស់ គុណភាពរបាយការណ៍ ​ស្ថាប័នសវនកម្មជាតិ របស់ប្រទេស​
និមួយៗ។​ លើកកំពស់គុណភាពរបាយការណ៍ ​ស្ថាប័នសវនកម្ម ​កំពូលនៃ ប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ជាប្រធានបទនៃ​សិក្ខាសាលាត្រីភាគី   លើកទី ៤ ដែលប្រព្រឹត្តទៅ នៅខេត្ត Ninh Binh (ភាគ​ខាងជើងវៀតណាម)  នាពេលថ្មីៗនេះ ជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការ​ជាប្រចាំឆ្នាំ ក្នុងវិស័យ​
សវនកម្ម។

លើកកំពស់គុណភាពរបាយការណ៍ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា - ảnh 1
សន្និសីទ​សវនកម្ម ​កំពូលនៃ ប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា (http://muasamcong.vn)


          ក្នុងរយះពេលកន្លងទៅ បណ្ដារូបភាព ខ្លឹមសារសហប្រតិបត្តិការរវាង​ប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ក្នុងវិស័យសវនកម្មជាតិ បាន​អនុវត្ត កាន់តែពហុបែប ជាក់ស្ដែង និង​មានប្រសិទ្ធភាពជាង ​ពីមួយថ្ងៃទៅមួយថ្ងៃ។ 
បណ្ឌិត Bua Si Van Xay ប្រធានស្ថាប័ន​សវនកម្មជាតិឡាវ បានអោយដឹងថា៖

“សិក្ខាសាលា ផ្លាស់ប្តូរបទពិសោធន៍ដោយប្រធានបទ ៖ លើកកំពស់​គុណភាព
របាយការសវនកម្ម ​របស់ស្ថាប័នសវនកម្មកំពូល ​រវាងប្រទេស​ទាំងបី  លើកនេះ  មានអត្ថន័យដ៏សែនសំខាន់ រួមចំណែកបង្កើន និងរឹត​បណ្ដឹងថែមទៀត  ចំណង សាមគ្គីភាព រវាងស្ថាប័នសវនកម្មកំពូល នៃ​ប្រទេសយើងទាំងបី  រួមចំណែកជំរុញ ជាជំហានៗនូវតួនាទីរបស់ស្ថាប័ន​សវនកម្ម នៃប្រទេសទាំងបី លើ ឆាកអន្តរជាតិ  ក៏ដូចជា លើវេទិកា ASEANSAI  ASOSAI និង INTOSAI ។ ”

នៅសិក្ខាសាលា បណ្ដាអ្នកជំនាញការបានរួមគ្នាពិភាក្សា អំពីស្ថាន​ភាពជាក់ស្ដែង  និងបណ្ដាបទពិសោធន៍របស់ប្រទេសនិមួយៗ ក្នុងការ​បង្កើត ត្រួតពិនិត្យ និងផ្សព្វ ផ្សាយរបាយការណ៍សវនកម្ម ក្នុងការរៀបចំ​អនុវត្តបណ្ដាសកម្មភាពសវនកម្ម។ 
លោក Doan Xuan Tien អគ្គ​សវនកម្មជាតិវៀតណាម បានអោយដឹងថា៖

“ក្នុងដំណើការបង្កើត និងអភិវឌ្ឍន៍ ក្នុងរយះពេល ១៨ ឆ្នាំ ក៏ដូចជា ​បណ្ដាស្ថាប័ន សវនកម្មកំពូលលើពិភពលោក ពីពេលដំបូង សវនកម្មជាតិ​វៀតណាម  ជានិច្ចកាល យកចិត្តទុកដាក ដលការលើកកំពស់គុណភាព​សកម្មភាពសវនកម្មនិយាយរួម  និងរបាយការណ៍សវនកម្មនិយាយដោយឡែក។ ពីព្រោះ របាយការសវនកម្ម ជាលទ្ធផលរបស់បណ្ដាការធ្វើសវនកម្ម ជាមូលដ្ឋានដើម្បីវាយតំលៃអំពីសកម្ម
ភាពសវនកម្ម ជាឧបករណ៍ដើម្បី​ពិនិត្យមើលហិរញ្ញាវត្ថុសាធារណះ របស់រដ្ឋ សភា រដ្ឋាភិបាល ក្រុមប្រឹក្សារ​ប្រជាជន…ជាដើមៗ ”

លើកកំពស់គុណភាពរបាយការណ៍ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា - ảnh 2
​ស្ថាប័នសវនកម្ម កំពូលនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា (http://muasamcong.vn)

អ្នកជំនាញការចូលរួមសិក្ខាសាលាជាច្រើននាក់ចាត់ទុកថាស្ថាប័នសវនកម្ម ជាតិ របស់ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា សុទ្ធតែទើប​បាន​បង្កើត​ និងមិន ទាន់មានបទពិសោធជាក់ស្តែងទេ។​កំហិតទាំងនេះមក​ពីមូលហេតុ ស្នូល ដូចជា កំរឹតវប្បធម៏ និងសមត្ថភាពរបស់កម្មាភិបាល សវនករ​ មិនទាន់ឆ្លើយ តបនឹង សំណូមពរ គុណភាពជាក់ស្តែងនៃការ​បណ្តុះបណ្ដាល បំពាក់បំប៉ន់​មិនទាន់មាន
ប្រសិទ្ធភាព។ចែក រំលែកបទពិសោធន៌របស់សវនកម្មរបស់កម្ពុជា លោកស្រី
Som Kim Sua អគ្គ សវនកម្មជាតិកម្ពុជាចាត់ទុកថា៖

          “ដើម្បីលើកកំពស់គុណភាពរបាយការណ៌សវនកម្ម ត្រូវបង្កើតផែនការ សវន
កម្មដ៏ត្រឹមត្រូវ និងច្បាស់លាស់។សវនករត្រូវមានបទពិសោធន៌ជំនាញ  ប្រកបដោយ
សីលធម៌ល្អ មានជំនាញក្នុងការដោះស្រាយរាល់បញ្ហាកើតមាន ឡើងក្នុងរយៈពេល
ធ្វើសវនកម្ម ពិសេសត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បី ឲ្យការងាទទួលបាន មានភាពច្បាស់លាស់ និងត្រឹមត្រូវ។”

សិក្ខាសាលាលើកនេះ មានអត្ថន័យដ៏សែនសំខាន់ រួមចំណែកបង្កើត និងរឹតបណ្ដឹង
ថែមទៀតចំណងសាមគ្គីភាព រវាងប្រជាជននៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា
 និយាយរួម និងស្ថាប័នសវនកម្មជាតិនៃប្រទេសទាំងបីនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ