(VOV)_នៅមហោស្រពល្ខោនអន្តរជាតិពិសោធលើកទី៣ដែលទើបនឹងបានប្រ
ព្រឹត្តទៅនៅទីក្រុងហាណូយ បណ្ដាសិល្បករហ្វីលីពីនបាននាំមកជូនទស្សនិកជននូវ
ការភ្ញាក់ផ្អើលគួរអោយចាប់អារម្មណ៍ក្នុងរឿងស្នេហា Romeo និង Juliet តាមរយៈ
ល្ខោន៖” ស្នេហាបរិសុទ្ធ”។ វណ្ណកម្មនេះជាការរួមផ្សំរវាងខឿនល្ខោនខាងកើតនិងខាង
លិចរវាងល្ខោនលោកប្រពៃណី និងល្ខោនសម័យ។
|
ល្ខោន៖”ស្នេហាបរិសុទ្ធ”ស្ដីអំពីរឿងស្នេហា Romeo និង Juliet |
“ ខ្ញុំចូលចិត្តណាស់។ ល្ខោនស្ដីអំពីសេចក្ដីស្នេហារបស់ Romeo និង Juliet ក្តីប៉ុន្តែ
ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ហ្វីលីពីន។ ពិសេស សិល្បកររាំស្អាត ច្រៀងពិរោះៗ”
នេះជាការចែករំលែករបស់បងស្រី Thu Huyen ទស្សនិកជនហាណូយមួយរូប
បន្ទាប់ពីពេលបានទស្សនាល្ខោន”ស្នេហាបរិសុទ្ធ”។ ទោះបីជាបានមកសម្ដែងនៅវៀត
ណាមតែមួយយប់ក្តី ប៉ុន្តែល្ខោននេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្លា មិន
អាចបំភ្លេចបានចំពោះទស្សនិកជនហាណូយ និងមិត្តភក្តិអន្តរជាតិ។ ផ្អែកទៅលើ
រឿងស្នេហា Romeo និង Juliet របស់អ្នកអក្សរសាស្ត្រល្បីឈ្មោះ William Shakespeare
“ ស្នេហាបរិសុទ្ធ”ជារឿងមួយស្ដីអំពីសេចក្ដីស្រឡាញ់ជ្រាលជ្រៅ ដែលបានបង្កើតឡើង
ដោយស្មារតីរបស់សហគមន៍ជនឥស្លាមនៅហ្វីលីពីន។ Mustaphas និង Kalimiddins -
ជា គ្រួសារពីរល្បីឈ្មោះមានគំនុំនឹងគ្នាជាច្រើនជំនាន់មក៖
Rashiddin និង Jamila បានស្រឡាញ់គ្នានិងរៀបអាពាហ៍ពិពាហ៍សម្ងាត់ ប៉ុន្តែ
អ្នកទាំងពីរត្រូវលេងលះគ្នា បន្ទាប់ពីពេល Rashiddin សម្លាប់សមាជិកមួយនាក់នៅ
ក្នុងគ្រួសារ Kalimiddins ដើម្បីទាមទារយុត្តិធម៌អោយបងប្រុសជីដូនមួយ។ Rashiddin
ត្រូវរត់គេចខ្លួន។ ជំនួបសម្ងាត់មួយ សំបុត្រមួយត្រូវបាត់ និងផែនការមួយដែលទាក់
ទិនដល់ការស្លាប់របស់យុវជនទាំងពីររូប និងការសម្រុះសម្រួលរបស់គ្រួសារទាំងពីរ
ក្នុងបរិយាកាសឈឺចាប់និងសោកស្តាយ។ សិល្បការិនី Natasha Felice Zorrilla Tanada
ដើរតួជា Jamila បានអោយដឹងថា៖
“នេះជាលើកដំបូងដែលក្រុមយើងខ្ញុំទៅសម្ដែងនៅឯបរទេស។ ខ្ញុំសប្បាយរីក
រាយណាស់ដោយបានឃើញទស្សនិកជនចូលចិត្តឈុតសម្ដែងរបស់យើងខ្ញ។ រឿងស្នេ
ហា Romeo និង Juliet ដែលទស្សនិកជនលើពិភពលោកសុទ្ធតែស្គាល់ ប៉ុន្តែយើងខ្ញុំ
បញ្ចូលរបាំរបស់ហ្វីលីពីន ឬបញ្ចូលលក្ខណះពិសេសរបស់ហ្វីលីពីន នឹងធ្វើអោយវណ្ណ
កម្មមានការទាក់ទាញពិសេសដោយឡែក។”
ក្នុងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត បណ្ដាសិល្បករក្រុមល្ខោន Tanghalang
Ateneo ហ្វីលីពីនបានបញ្ជូលវប្បធម៌ហ្វីលីពីនទៅក្នុងវណ្ណកម្ម។ នោះគឺរបាំរបស់ប្រជា
ជននៅភាគខាងត្បូងហ្វីលីពីន។ សាស្ត្រចារ្យ Pedro R Abraham Jr នាយកតូរតន្ត្រី
និងសូរសម្លេងនៃល្ខោន ”ស្នេហាបរិសុទ្ធ”ចែករំលែកថា៖
“ នាពេលចាប់ផ្តើមទស្សនា”ស្នេហាបរិសុទ្ធ” ទស្សនិកជនជាច្រើនបានច្រឡំ
ថា៖នេះជាប្រភេទសិល្បះប្រពៃណីរបស់ប្រទេសហ្វីលីពីន ប៉ុន្តែការពិតមិនមែនដូច្នេះ
ទេ។ យើងខ្ញុំបង្កើតឡើងវណ្ណកម្មបកប្រែភាសា ហើយបញ្ចូលវប្បធម៌របស់យើងខ្ញុំ
ចូលក្នុងល្ខោនតែប៉ុណ្ណោះ។”
ប្រការគួរអោយចាប់អារម្មណ៍មួយទៀតចំពោះវណ្ណគម្មនេះគឺការរួមផ្សុំរវាង
ខឿនវប្បធម៌អាស៊ីជាមួយអឺរ៉ុប។ តាមសាស្ត្រចារ្យ អ្នកវិភាគល្ខោន Pham Duy Khue
ថា៖ប្រការនេះបានជួយអោយវណ្ណកម្មនេះឆ្លងចេញពី ហ្វីលីពីន ហើយឈានទៅដល់
ឆាកល្ខោនអន្តរជាតិ៖
“ ខ្ញុំគិតថាអ្នកដឹកនាំរឿងពូកែណាស់។ ពីព្រោះរឿងស្នេហារបស់ Romeo និង
Juliet អ្នកណាក៏បានដឹងហើយ ប៉ុន្តែពួកគាត់បានបញ្ចូលលក្ខណះវប្បធម៌ហ្វីលីពីន
ចូលក្នុងវណ្ណកម្មដ៏ល្អប្រសើរ។ ”
ល្ខោន៖”ស្នេហាបរិសុទ្ធ”ជាសក្ខីភាពរស់រវឹកសំរាប់ការច្នៃប្រឌិតថ្មីមិនចេះចប់
របស់ល្ខោន។ បណ្ដាសិល្បករហ្វីលីពីន បានបញ្ចូលវប្បធម៌ សិល្បះជនជាតិមកជូន
ទស្សនិកជនពិភពលោក ហើយពីនោះក៏បានបង្កើតឡើងទស្សនះវិស័យថ្មីចំពោះ
វណ្ណកម្មផ្សេងៗ៕