វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ីតាមរយៈ Roadshow

(VOVWORLD) -ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយទៅជាទីផ្សារសក្ដា ដែលមាននុពលមួយសម្រាប់ទេសចរណ៍វៀតណាម។ នាឆ្នាំ២០១៨ វៀតណាមបានទទួលភ្ញៀវទេសចរ ឥណ្ឌូនេស៊ីប្រមាណ ៨៨ ពាន់នាក់ កើន ៨,៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ 
វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ីតាមរយៈ Roadshow - ảnh 1 ទិដ្ឋភាពកម្មវិធី Roadshow

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយទៅជាទីផ្សារសក្ដា ដែលមាននុពលមួយសម្រាប់ទេសចរណ៍វៀតណាម។ នាឆ្នាំ២០១៨ វៀតណាមបានទទួលភ្ញៀវទេសចរ ឥណ្ឌូនេស៊ីប្រមាណ ៨៨ ពាន់នាក់ កើន ៨,៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ ដើម្បីពន្លឿនការផ្សព្វផ្សាយទេសចរណ៍នៅ ឥណ្ឌូនេស៊ីនោះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំសកម្មភាពជំរុញការផ្សព្វផ្សាយនៅប្រទេសនេះជាប្រចាំ។ សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះគឺកម្មវិធី Roadshow “ប្រទេសវៀតណាមដ៏គួរឲ្យចាប់អារម្មណ៍” ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៣ ខែឧសភាកន្លងទៅ នៅទីក្រុងហ្សាកាតា។

កម្មវិធី Roadshow នៅឥណ្ឌូនេស៊ីលើកនេះបានឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញថ្មីៗ និងម្ហូបអាហារដ៏សម្បូរបែបរបស់វៀតណាមទៅកាន់សហគ្រាសជាង ១២០ អង្គភាព ដែលធ្វើសកម្មភាពលើវិស័យធ្វើដំណើរ និងអាកាសចរណ៍ ឥណ្ឌូនេស៊ី។ ម៉្យាងវិញទៀត កម្មវិធីនេះ ក៏បានផ្ដោតលើសមិទ្ធិផលលេចធ្លោនៃផ្នែកទេសចរណ៍វៀតណាមក្នុងឆ្នាំ២០១៨ ផងដែរ។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Thanh Huong អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

“ឥណ្ឌូនេស៊ីគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់។ ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍សម្រាប់ខ្លួន។ ក្នុងរយៈពេល ៤ ខែនៃដើមឆ្នាំ ២០១៩នេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន ៣៦ ៥០០ នាក់ កើន ៣០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍នេះ បានជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ ហើយយើងរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកប្រទេសវៀតណាមនឹងកើនឡើងនាពេលអនាគត”។

វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ីតាមរយៈ Roadshow - ảnh 2  ទិដ្ឋភាពកម្មវិធី Roadshow

នាបច្ចុប្បន្ននេះ ក្រៅពីជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងចាកាតារបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន អាកាសចរណ៍ Vietjet Air ក៏បានដាក់ឲ្យដំណើរការជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់កោះប៉ាលីផងដែរ។ លោក Mario Falcao នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍ឥណ្ឌូណេស៊ីបានលើកឡើងថា៖

 “យើងខ្ញុំបានឃើញថា តម្រូវការរបស់ប្រជាជនវៀតណាមទៅទេសចរណ៍នៅកោះបាលីគឺច្រើនខ្លាំងណាស់។ យើងខ្ញុំមានបំណងថា កោះបាលីនឹងក្លាយទៅជាក្លោងទ្វារដំបូងរបស់ Vietjet ដើម្បីនាំភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកាន់ប្រទេសវៀតណាម។ មិនត្រឹមតែប្រជាជនកោះបាលីប៉ុណ្ណោះទេ ថែមទាំង ប្រជាជននៅជុំវិញទីក្រុង ដូចជា Surabaya, Makasar និងភាគខាងកើតរបស់ឥណ្ឌូនេស៊ីក៏អាចធ្វើដំណើរទៅកាន់កោះបាលីដើម្បីមកដល់វៀតណាមផងដែរ”។

កម្មវិធី Roadshow លើកនេះ ក៏បានផ្តោតលើការឧទ្ទេសនាមអំពីគោលដៅទេសចរណ៍ថ្មីរបស់វៀតណាមដូចជា៖ ស្ពានមាសនៅ Da Nang  ល្អាងភ្នំ Son Doong ភ្នំខ្សាច់ Mui Ne ជាដើម។ លើសពីនេះទៅទៀត រាល់សមិទ្ធិផលលើវិស័យទេសចរណ៍របស់វៀតណាមក្នុងឆ្នាំ២០១៨ ក៏ត្រូវបានឧទ្ទេសនាមនៅក្នុងកម្មវិធីនេះផងដែរ។ នាឆ្នាំ២០១៨ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានកំណើនភ្ញៀវទេសចរច្រើនបំផុត ដែលរៀបចំឡើងដោយអង្គការទេសចរណ៍ពិភពលោក។ លើលពីនេះទៅទៀត វៀតណាមក៏ត្រូវបានកត់សម្គាល់ជាគោលដៅជួរមុខក្នុងតំបន់អាស៊ីក្នុងពិធីប្រគល់ពានរង្វាន់របស់ World Travel Awards។ នាឆ្នាំនេះ វៀតណាមបានអនុញ្ញត្តឲ្យពលរដ្ឋមកពីប្រទេសចំនួន ៣៥ អាចមកទស្សនាវៀតណាមតាមរយៈទិដ្ឋាកា អេឡិចត្រូនិក (E-visa)។ និយាយអំពីចំណាប់អារម្មណ៍ ចំពោះទេសចរណ៍វៀតណាម លោកស្រី Mercy មកពីក្រុមហ៊ុនទេសចរណ៍ Multi Continent បានឲ្យដឹងថា៖

“ទោះបីជានាងខ្ញុំមិនធ្លាប់ទៅទស្សនាខេត្ត Da Nang ក៏ដោយ ប៉ុន្តែតាមរយៈការឧទ្ទេសនាមអំពីទីមកដល់ថ្មី ស្ពានមាសនោះ នាងខ្ញុំគិតថានេះគឺជាគោលដៅដ៏គួរឲ្យទាក់ទាញ។ នាងខ្ញុំមានគោលបំណងចង់ស្វែងយល់អំពីទេសចរណ៍វៀតណាមឲ្យបានច្រើនថែមទៀត។ នាងខ្ញុំធ្លាប់ទៅទស្សនាវៀតណាមហើយ និងឃើញថាសំបុត្រយន្តហោះទៅកាន់វៀតណាម និងម្ហូបអាហារវៀតណាមមានតម្លៃសមរម្យណាស់”។

លើសពីនេះទៅទៀត កម្មវិធី Roadshow ឆ្នាំនេះ ក៏បានរៀបចំការចាប់ឆ្នោត ផ្សងសំណាងសម្រាប់អ្នកចូលរួមទៀតផង។ Voucher រាប់រយសន្លឹកនៅរមណីយដ្ឋានសម្រាកលំហែកាយប្រណិត និង Voucher ទៅទស្សនាគោលដៅមាស និង សំបុត្រយន្តហោះដោយឥតគិតថ្លៃ ត្រូវបានផ្ដល់ជូនអ្នកចូលរួម។ ប្រការទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរឥណ្ឌូនេស៊ីទៅទស្សនាវៀតណាមឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ