វៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការការពារជាតិ

          (VOV)_វៀតណាមជាប្រទេសដៃគូយុទ្ធសាស្ត្រ ដំបូងបង្អស់របស់ឥណ្ឌូនេស៊ី  
ក្នុងតំបន់និងផ្ទុយទៅវិញ ឥណ្ឌូនេស៊ីជាប្រទេសទី៣ក្នុងអាស៊ាន (បន្ទាប់ពី ម៉ាឡេ
ស៊ីនិងថៃ) កសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនាខែ មិថុនាឆ្នាំ
២០១៣។ នេះគឺជាបុព្វបទសំខាន់ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភា
គីលើគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារ
ជាតិ កំពុងក្លាយទៅជារូបសណ្ឋានគំរូចំពោះប្រទេសផ្សេងៗក្នុងតំបន់។

វៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការការពារជាតិ - ảnh 1
វៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការការពារជាតិ

រួមជាមួយទំនាក់ទំនងសហប្រតិបត្តិការលើវិស័យផ្សេងៗ កិច្ចសហប្រតិបត្តិការ
ការពារជាតិ ជាវិស័យមួយក្នុងចំណោមវិស័យសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងទំ
នាក់ទំនងដៃគូយុទ្ធសាស្ត្រ និងកម្មវិធីធ្វើសកម្មភាពវៀតណាម-ឥណ្ឌូនេស៊ី។  សា
ធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រទេសអាស៊ាន​ដំបូងបង្អស់ដែល បានបង្កើត​ស្ថាប័នអនុ
ព័ន្ធ យោធា ប្រចាំនៅវៀតណាម នាឆ្នាំ ១៩៦៤។ ចាប់ពីនោះមក ទំនាក់ទំនងយោ
ធា រវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកជានិច្ច ពិសេសគឺបន្ទាប់ពីពេល
ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណះ យោគយល់គ្នាអំពីការបង្កើន
កិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នការពារជាតិ និងសកម្មភាពទាក់ទិននានា
 នាខែតុលាឆ្នាំ ២០១០។ អនុព័ន្ធយោធាឥណ្ឌូនេស៊ី វរសេនីយ៍ឯក Susilo Adi
 Purwantoro អោយដឹងថា៖

          “ ភាគីទាំងពីរបានឯកភាព បង្កើតយន្តការសន្ទនាអំពីគោលនយោបាយ
យោធា ការពារជាតិជាន់ខ្ពស់ និងឯកភាពជំរុញថែមទៀត កិច្ចសហប្រតិបត្តិការ
 រវាងបណ្ដាស្ថាប័ននិងផ្នែកទ័ពជាមួយគ្នា ប្រកបដោយភាពជាក់ស្ដែង​និង ស៊ីជំ
រៅ​។”

វៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការការពារជាតិ - ảnh 2
វៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការការពារជាតិ

ជាប្រទេស២ដ៏សកម្មក្នុងប្លុកអាស៊ាន វៀតណាមនិងឥណ្ឌូនេស៊ីបានចាត់ទុកកិច្ច
សហប្រតិបត្តិការសន្តិសុខ ការពារជាតិទ្វេភាគីគឺជាលក្ខណះ១ក្នុងចំណោមលក្ខ័ណ្ឌ
សម្រេចសំរាប់ទំនាក់ទំនងពហុទិស រួមចំណែកកសាងសហគមន៍អាស៊ានមួយប្រ
កបដោយ ស្ថិរភាពនិងអភិវឌ្ឍន៍​។ នេះគឺជាគោលដៅនៃដំណើរទស្សនកិច្ច ជាច្រើន
របស់ថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៥នេះ។ ប្រការនេះត្រូវតែ
បាន ឧត្តមនាវីទោPham Ngoc Minh អគ្គសេនាធិការរង កងទ័ពប្រជាជន វៀតណាម
បានអះអាងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០នៃទិវាបង្កើតយោធា ឥណ្ឌូ
នេស៊ី ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ៖

          “ ក្នុងឆ្នាំ ២០១៥ សកម្មភាពផ្លាស់ប្តូរការពារជាតិរវាងប្រទេសទាំងពីរត្រូវ បាន
អនុវត្ត ដែល​លេចធ្លោជាងគេនោះ​គឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឧត្តមសេ
នីយ៍ឯក  Agus Supriatna សេនាធិការកងទ័ពជើងអាកាសឥណ្ឌូនេស៊ី ពីថ្ងៃទី១១  ដល់
ថ្ងៃទី១៣ ខែតុលាកន្លងទៅ។ យើងខ្ញុំជឿជាក់ថា៖ ដោយមានការប្តេជ្ញាចិត្តខាងនយោ
បាយ សុច័ន្ទះ និងការខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងការពារ ជាតិរវាងប្រ
ទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ី នឹងមានការ​អភិវឌ្ឍន៍ខ្លាំងក្លា ថែមទៀត នា
ពេលខាងមុខនេះ។”

          ដោយមានគោលដៅនេះ វៀតណាមនិងឥណ្ឌូនេស៊ី បានឯកភាពបន្តអនុវត្ត
ដោយប្រសិទ្ធិភាពនូវការព្រមព្រៀងសហប្រតិបត្តិការបង្ការ ប្រឆាំងបទល្មើស (នាឆ្នាំ២០០៥) អនុស្សារណះយោគយល់គ្នាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាង
មន្ត្រីការពារជាតិ និងសកម្មភាពទាក់ទិននានា(ឆ្នាំ ២០១០) ​…ជាដើម។  ដើម្បីអនុវត្ត
កិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានជំរុញជំនួបពិភាក្សាជាច្រើនផងដែរ។   ​

          បណ្ដាសកម្មភាពសហប្រតិបត្តិការការពារជាតិជាក់ស្ដែងនិងមានប្រសិទ្ធិភាព
រវាងវៀតណាមនិងឥណ្ឌូនេស៊ីកំពុងក្លាយទៅជារូបសណ្ឋានគំរូចំពោះប្រទេស ផ្សេងៗ
ក្នុងតំបន់។ ជាប្រទេសជិតខាង បណ្ដាជំហានក្នុងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ រវាងវៀតណាមនិងឥណ្ឌូនេស៊ី នឹងរួមចំណែកជំរុញនិស្ថិរភាពក្នុងតំបន់ ឆ្ពោះទៅ
ការកសាងសរសរសន្តិភាព ការពារជាតិអាស៊ានមួយ ឯកភាព និងអភិវឌ្ឍន៍ជានិរន្តរ
ភាព​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ