វៀតណាម-ឥណ្ឌូនេស៊ី​៖កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រកបដោយសម្បូរ​រុងរឿង

“វៀតណាម-ឥណ្ឌូនេស៊ី​ ៖ កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រកបដោយសម្បូរ​
រុងរឿង។”​ នេះគឺជាប្រធានបទរបស់វេទិកា ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិ
យោគឥណ្ឌូនេស៊ី-វៀតណាម (TTI indonesia – Viet Nam) ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ នៅទីក្រុងហាណូយ ​នាថ្ងៃទី 11 និងទី12 មិថុនា។ នេះគឺជាលើកដំបូង ​ វេទិកា
​TTI indonesia – Viet Nam បានរៀបចំនៅ​វៀតណាម ​ជាមួយ​គោលដៅ  ឧទ្ទេសនាម នូវបណ្ដាឱកាសធ្វើអាជីវកម្មរកស៊ី នៅឥណ្ឌូនេស៊ី អោយបណ្ដាដៃគូរវៀតណាម 
ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ យល់ច្បាស់ថែម
ទៀត អំពីបណ្ដាសក្ដានុភាពសេដ្ឋកិច្ចរបស់ភាគីទាំងពីរ ជំរុញការផ្លាស់ប្តូរ​ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ី។

វៀតណាម-ឥណ្ឌូនេស៊ី​៖កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រកបដោយសម្បូរ​រុងរឿង - ảnh 1
វេទិកាពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគវៀតណាមនិងកម្ពុជា(http://www.congan.com.vn)


          ធ្វើអធិបតីវេទិកា TTI indonesia – Viet Nam លោក Mayerfas ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា ៖ ឥណ្ឌូនេស៊ីនិង​វៀតណាម បានមានចំណងមិត្តភាពប្រពៃណីពីយូរណាស់មកហើយ និងប្រទេសទាំងពីរ
កំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមទឹសជាក់ស្ដែង និងមាន
ប្រសិទ្ធភាពជាង ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ទេស​ចរណ៍ ​និងវិនិយោគ។ ឯកអគ្គរដ្ឋទូត Mayerfas បានថ្លែងថា៖​

“យើងខ្ញុំសន្និដ្ឋានថា វៀតណាមជាប្រទេសដ៏សំខាន់ចំពោះឥណ្ឌូនេស៊ី និង​ដំបន់​អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ ​៖ ពាណិជ្ជកម្ម​ វិនិយោគ ទេសចរណ៍ …លៗ ឥណ្ឌូនេស៊ី និងវៀតណាមមានចំណុចលក្ខណះដូចគ្នាជាច្រើន ដើម្បីអាចបង្កើន
ទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងវិស័យជាច្រើនផ្សេងៗទៀត។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងរួមចំណែកបើកទ្វាចំហរ អោយអង្គភាពអាជីវកម្មឥណ្ឌូ
នេស៊ីទាក់ទងផ្ទាល់បានជាមួយទីផ្សារវៀតណាម និងផ្ទុយទៅវិញ។”

ថ្លែងមតិនៅវេទិកាលើកនេះ អនុរដ្ឋមន្ត្រី ក្រសួងឧស្សហ -ពាណិជ្ជ​កម្មវៀត​ណាម 
Nguyen Thanh Bien បានអោយដឹងថា៖ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​ក្នុងដំណាក់ កាលនិមួយៗ សុទ្ធតែទទួលបានកំណើនគួរអោយកត់សម្គាល់។ ក្នុងឆ្នាំ 2011 តំលៃ ប្រាក់ពាណិជ្ជកម្មសរុបរវាងវៀតណាមនិងឥណ្ឌូនេស៊ី ទទួលបាន បួន​ពាន់ប្រាំមួយ
រយ លានដុលាអាមេរិក។ ប៉ុន្តែ តួរលេខនេះ មិនទាន់ស័ក្កសមជាមួយ​សក្ដានុភាពនៃ
កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើយ។ ​ថ្លែងមតិនៅ
វេទិកា TTI indonesia – Viet Nam អនុរដ្ឋមន្ត្រី Nguyen Thanh Bien បានអះអាងថា៖​

“ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងឧស្សហ-ពាណិជ្ជកម្មវៀតណាម​ពេលគ្រប់
គ្រង  ខឿនពាណិជ្ជកម្ម​ក្រៅប្រទេសវៀតណាម បាន​យកចិត្តទុក​ដាក់យ៉ាងសមរម្យ  ដល់ទីផ្សារឥណ្ឌូនេស៊ី តាម​រយះបណ្ដាយន្តការ គោលនយោបាយ  គោលការ លើក
ទឹកចិត្តអង្គភាពអាជិវកម្ម​វៀតណាម ពង្រីកសក្ដានុពល ដើម្បីតភ្ជាប់ពាណិជ្ជកម្ម ជា
មួយបណ្ដាដៃគូ​ឥណ្ឌូនេស៊ី។​​ យើងខ្ញុំវាយតំលៃយ៉ាងខ្ពស់ ចំពោះការរៀបចំវេទិកា
TTI indonesia – Viet Nam លើកនេះ និងវានឹងរួមចំណែកជាក់ស្ដែង​បនីយកម្ម បណ្ដា
ឱកាសសហ​ប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។”

បណ្ដាដំណាងចូលរួមវេទិកា TTI indonesia – Viet Nam ​បាន​លើក​ច្បាស់​នូវបណ្ដា វិស័យសហប្រតិបត្តិការមានសក្ដានុភាពជាច្រើន​រវាងបណ្ដាអង្គភាព​អាជិវកម្ម​នៃ
ប្រទេសទាំងពីរ។ លោកស្រី Dwi Agustin នាយិកា MaKetting និងអាជីវកម្ម របស់ ក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ Taruna Wisata Tour&Travel បានអោយដឹងថា៖  នៅវេទិកាលើកនេះ លោកស្រីបានមាន​ឱកាស​ទាក់ទងជាមួយក្រុមហ៊ុន ធ្វើដំណើរ
ទេសចរណ៍  វៀតណាមជាច្រើន និង​នេះ​គឺ​ជា​ឱកាសធំធេញមួយ ដើម្បី បើកទូលាយ ទីផ្សារអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន៖​

“មុននេះ មានភ្ញៀវទេសចរណ៍ជាច្រើន ចង់ទិញទួរទេសចរណ៍ទៅហាណូយ ​និង វៀតណាម ប៉ុន្តែ យើងខ្ញុំមិនទាន់មានទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដា
ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេស។ ដូច្នេះ ខ្ញុំឃើញថា នេះគឺជាឱកាសធំ ដើម្បី​ទំនាក់ទំនង និងស្វែងរកដៃគូនៅហាណូយ។ បន្ទាប់នោះ យើងខ្ញុំអាចឧទ្ទេសនាម​ផ្ទាល់អំពីហាណូយ។ និងជាមួយបណ្ដាកញ្ចប់ទួរនោះ យើងខ្ញុំនឹងលក់បណ្ដា ផលិត ផលទេសចរណ៍របស់ក្រុមហ៊ុនយើងខ្ញុំ។ ”

ក៏នៅវេទិកាលើកនេះ បណ្ដាអង្គភាពអាជិវកម្មសុទ្ធតែមានគោលបំណងថា ​​៖ ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ីនឹងបន្តរៀបចំបណ្ដាសន្និសីទ 
វេទិកា សិក្ខាសាលាជំនាញដើម្បីអង្គភាពអាជិវកម្មនៃប្រទេសទាំងពីរ អាចជួបប្រា
ស្រ័យ និងបង្កើនកិច្ចសហប្រតិបត្តិការ។ ពីបណ្ដាសកម្មភាពជាក់ស្ដែងនោះ  អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ​អាចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាង​រួមចំណែកជំរុញតំលៃប្រាក់ពាណិជ្ជកម្ម​ទ្វេភាគី ​ក្នុងរយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ