(VOV)_វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងទ្វេភាគីចាប់ពីថ្ងៃទី៣០ធ្នូឆ្នាំ
១៩៥៥។ តាំងពីនោះមក ទំនាក់ទំនងនេះបានពង្រឹងនិងពង្រីកដោយឥតឈបឈរ
ជាពិសេស ប្រទេសទាំងពីរបានចុះហត្ថលេខាលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើង
ដល់៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាខែឧសភាឆ្នាំ២០១៣។ បន្តរាល់ជំហាន
អភិវឌ្ឍន៍ទាំងនោះ ក្នុងឆ្នាំ ២០១៤កន្លងទៅ ទំនាក់ទំនងវៀតណាមនិងឥណ្ឌូនេស៊ី
បានមានការរីកចំរើនជាច្រើន រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឆ្ពោះ
ទៅការកសាងសហគមន៍អាស៊ាននាចុងឆ្នាំនេះ។
|
វៀតណាម-ឥណ្ឌូនេស៊ី៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត |
ជាប្រទេសធំចំនួន២នៅក្នុងតំបន់អាស៊ាន ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី
បានមានការបោះជំហានលោតផ្លោះជាច្រើនលើគ្រប់វិស័យ ពី៖នយោបាយ ការទូត វប្បធម៌ ពាណិជ្ជកម្មដល់ វិនិយោគ…លៗ
ក្នុងឆ្នាំកន្លងទៅ បានប្រព្រឹត្តទៅការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេស
ទាំងពីរ និងបណ្ដាជំនួបពិភាក្សានៅខាងក្រៅសន្និសីទជាន់ខ្ពស់របស់តំបន់ថែមទៀត
ជាពិសេសគឺជំនួបប្រាស្រ័យរវាងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅចិន នាដើមខែវិច្ឆិកាឆ្នាំ២០១៤។
នៅក្នុងជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរអំពីបណ្ដាវិធានការសំ
ខាន់ៗ ដើម្បីជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-ឥណ្ឌូនេស៊ី។ ថ្នាក់
ដឹកនាំទាំងពីររូបបានឯកភាពអំពីការបន្តរួមសហការលាតត្រដាងអនុវត្តរាល់ខ្លឹមសារ
ដែលបានព្រមព្រៀងជាមួយគ្នា ក្នុងកម្មវិធីធ្វើសកម្មភាព ដំណាក់កាល ២០១៤-២០១៨
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ លោក Yudi ទីប្រឹក្សារនយោបាយ-ស្ថាន
ទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានអោយដឹងថា៖
“ ដើម្បីលាតត្រដាងអនុវត្ត និងជំរុញរាល់ខ្លឹមសារនៃកម្មវិធីធ្វើសកម្មភាពដែល
បានចុះហត្ថលេខានេះ ឥណ្ឌូនេស៊ីនិងវៀតណាមបានបង្កើតគណៈកម្មាធិការរួមសហ
ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងគណៈកម្មាធិការរួមសហការសេដ្ឋកិច្ចវិទ្យា
សាស្ត្រ បច្ចេកទេស វិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ នេះគឺការងារដ៏សែនសំខាន់ ដើម្បី
វាយតំលៃ ការឃ្លាំមើល និងជំរុញការអនុវត្តរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី
រវាងឥណ្ឌូនេស៊ីនិងវៀតណាម។”
ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វៀតណាមនិងឥណ្ឌូនេស៊ីជានិច្ចកាលជាទីផ្សារ
២ពោពេញទៅដោយសក្ដានុភាព និងទាក់ទាញបំផុត។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Mayerfas បានអោយដឹងថា៖
“ នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីចំនួន៣០អង្គភាពធ្វើការនៅវៀត
ណាម និងមានអង្គភាពអាជីវកម្ម១ចំនួនទៀតមានគោលបំណងសហប្រតិបត្តិការ ស្វែង
រកឱកាសធ្វើអាជីវកម្មនៅវៀតណាម។នាបច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូនេស៊ីជានិច្ចកាល
លើកទឹកចិត្តអង្គភាពអាជីវកម្មរបស់ខ្លួន បង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយ
បណ្ដាអង្គភាពអាជីវកម្មរដ្ឋរបស់វៀតណាម។ ពីនោះ ជំរុញមណ្ឌលសេដ្ឋកិច្ចនៃប្រទេស
ទាំងពីរកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។”
ក្នុងវិស័យសហប្រតិបត្តិការពាណិជ្ជកម្ម តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ
២០១៤ទទួលបាន៤,៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ បណ្ដាមុខទំនិញវៀត
ណាមនាំចេញទៅឥណ្ឌូនេស៊ី រួមមាន៖ គ្រឿងបន្លាស់ទូរស័ព្ទ សំលៀកបំពាក់ ស្បែក
ជើង …លៗ ហើយវៀតណាមនាំចូលបណ្ដាមុខទំនិញពីឥណ្ឌូនេស៊ី រួមមាន៖ ក្រដាស់
កុំព្យូទ័រ…លៗ។ តាមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Mayerfas
ថា៖ តាមគោលដៅរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរគឺតំលៃប្រាក់ពាណិជ្ជកម្មទ្វេ
ភាគីនាឆ្នាំ២០១៨ទទួលបាន១០ពាន់លានដុល្លារអាមេរិក។
គោលដៅ១ក្នុងចំណោមគោលដៅសំខាន់ៗ ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរនាំចេញនោះគឺនាឆ្នាំ ២០១៥ជំរុញខ្លាំងក្លាការផ្លាស់ប្តូរវប្បធម៌ រួមចំណែកជំរុញ
ប្រជាជននៃប្រទេសទាំងពីរខិតជិតគ្នាជាង។
អាចឃើញបានថា៖ រាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមនិងឥណ្ឌូ
នេស៊ីបាននិងកំពុងបើកចេញឱកាសសហប្រតិបត្តិការលើគ្រប់វិស័យ។ បណ្ដាលទ្ធ
ផលដែលទទួលបានក្នុងឆ្នាំ ២០១៤ រួមជាមួយទិសដៅអភិវឌ្ឍន៍ រួមចំណែកជំរុញខ្លាំង
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទែសទាំងពីរ ហើយឆ្ពោះទៅការកសាងសហគមន៍
រួមអាស៊ាននាឆ្នាំ ២០១៥ទៀតផង៕