វត្តភ្នំ-ទីមកដល់ក្នុងជំនឿព្រះពុទ្ធសាសនាកម្ពុជា

(VOVworld)- “ស្អាតអស្ចារ្យ សុខសាន្តត្រាណនិងអាថ៌កំបាំង”​នេះជាចំណាប់
អារម្មណ៍របស់បងស្រី Alisa ភ្ញៀវទេសចរណ៍អូស្តា្រលីររូប ក្នុងចំណោមភ្ញៀវ ទេសចរណ៍បរទេសដែល មកគុយគន់វត្តភ្នំ ជាវត្តសក្តិសិទ្ធិ១ដែលទាក់ទាញ
អ្នក ដំណើរមកពីគ្រប់ទិសទី និងជាទីកន្លែងបង្អង់ដំណើរដែលមិនអាចរំលង
បានរបស់ភ្ញៀវទេស​ចរណ៍ ពេលដែលទស្សនាប្រទេសកម្ពុជា។

        ពីព្រលានយន្តហោះពោធិ៍ចិនតុង តាមភាគខាងជើងប្រហែល១០គីឡូម៉ត្រ
វត្តភ្នំស្ថិតនៅវិថី ព្រះនរោត្តមរបស់រាជធានីភ្នំពេញ ជាវត្តមានកម្រាស់ប្រវត្តិសាស្រ្ត
ពីយូរអង្វែងមកហើយ។ ក្រឡែកមើលពីចំងាយ វត្តភ្នំស្ថិតលើភ្នំមានកំពស់២៧
ម៉ត្រែដែលព័ទ្ធជុំវិញ ដោយដើមឈើរខៀវស្រងាត់ជាច្រើន​។ ចំណុចលេចធ្លោនៅ
ទ្វាចូលវត្តគឺ កំពូល ចេតីយព័ណ៌សរធំ១ ដែលក្នុងនោះ បញ្ចុះព្រះអធិធាតុរបស់
ព្រះពញ្ញាយ៉ាត (១៤២១-១៤៦២)ជាព្រះអង្គបានយាងចេញពីរាជធានីអង្គេខ្មែរ
មកដល់ភ្នំពេញនាឆ្នាំ១៤៤៤។

វត្តភ្នំ-ទីមកដល់ក្នុងជំនឿព្រះពុទ្ធសាសនាកម្ពុជា - ảnh 1
ព្រះបាទសម្តេចព្រះបាទស៊ីសុវត្ថិ អមសងខាងដោយស្ត្រី៣នាក់
 និងពលវន្ទនាម្នាក់នៅវត្តភ្នំ (រូបថតៈ cen.kh)

        តាមការសំណេះសំណាលរបស់បងរឹទ្ធីបូរា បុគ្គលិកនៅវត្តភ្នំគឺវត្តនេះបាន សាងសង់នាឆ្នាំ១៣៧២៖   “ពីដើមឡើយ មានយាយចាស់ម្នាក់ឈ្មោះពេញ គាត់
រស់នៅក្បែម្តុំវត្តភ្នំនេះ។ មានថ្ងៃ១ ធ្លាក់ភ្លៀងយ៉ាងខ្លំាង គាត់ដើរតាមច្រាំងមាត់ភ្នំ ប្រទះឃើញដើមគគីធំ ក្នុងនោះមាន ព្រះពុទ្ធរូប៤អង្គ។ ដើម្បីសម្តែងនូវការគោ
រព​ យាយពេញបានចំណាយប្រាក់ ពូនដីឲ្យក្លាយជាភ្នំ១ ក្នុងបំណងកុំឲ្យទឹកហូរ
នាំយកបដិមាករព្រះពុទ្ធរូបទាំង៤អង្គនេះ។ បរមីសក្តិសីទ្ធិនៅទីនេះ បានធ្វើឲ្យ
ប្រជាជននាំគ្នាមករស់នៅកុះករ ជុំវិញវត្ត។ ម្តុំ​នេះ ក្លាយទៅទីប្រជុំជន១ជាដើម
កំណើតរបស់រាជធានីភ្នំពេញនាសព្វថ្ងៃ”។

        យើងអាចទៅទស្សនវត្តភ្នំ តាមទិសចំនួន២​គឺ ពេលឡើងវត្តភ្នំយើងដើរ
តាមផ្លូវ១ និងពេលចុះមកវិញគឺចុះតាមផ្លូវ១ទៀត។ ផ្លូវឡើងវត្តភ្នំមិនសូវខ្ពស់
ទេ ដោយតាមសង ខាងផ្លូវមានរូបសំណាក់របស់ពស់សក្តិសីទ Naga ជានិមិត្ត
រូបនៃជំនឿសាសនា របស់ប្រជាជនកម្ពុជា។ នៅលើវត្តមានកំពូលវត្តធំ តូច
ជាច្រើន ។ ផ្លូវចុះមកក្រោមគឺទីលាន តូច១ដែលមានរូបបដិមារបស់ព្រះពញ្ញា
យ៉ាត។ ទីសក្ការៈលោកយាយពេញ ត្រូវបានដាក់ នៅកណ្តាលកំពូលចេតីយ៍ ធំ១ដ៏សក្តិសីទ្ធដែលភ្ញៀវធ្លាប់មកបួងសួង។

        ចំពោះប្រជាជនកម្ពុជា វត្តភ្នំជាទីសក្តារៈដ៏សក្តិសីទ្ធ។ ដោយហេតុនេះ
ពេល ដែលជួបប្រទះនឹងគ្រោះចង្រៃ ពួកគេតែងតែមកវត្តដើម្បីបួងសួង ហើយ
ក៏មិនភ្លេច មកលាបាណន់ព្រះគុណពេលដែលសម្រេចបានបំណងប្រាថ្នា។
បងសុភាត់ រស់នៅភ្នំពេញបានចែករំលែកថា៖“ក្នុងបណ្តាពេលពេញបូរាមីខ្ញុំ
ធ្លាប់ទៅវត្តភ្នំ។ នេះជាកន្លែងសក្តិសីទ​។ ខ្ញុំធ្លាប់បួងសួងឲ្យគ្រួសារសុខ
សប្បាយ ជួបតែសំណាងល្អ។ ពេលដែលទៅវត្ត ម្តងៗ ខ្ញុំមានអារម្មណ៍សុខ
ណាស់”។

វត្តភ្នំ-ទីមកដល់ក្នុងជំនឿព្រះពុទ្ធសាសនាកម្ពុជា - ảnh 2
ទិដ្ឋភាពនៅវត្តភ្នំ

        មិនត្រឹមតែជាកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ វត្តភ្នំថែមទាំងជាទីមកដល់ របស់ភ្ញៀវទេសចរណ៍បរទេសដែលចង់មកស្វែងយល់អំពីប្រទេសកម្ពុជាទៀត
ផង។ បងបូរា បានឲ្យដឹងថែមទៀតថា៖ “ធ្វើការនៅទីនេះច្រើនឆ្នាំហើយខ្ញុំ
ឃើញថា ភ្ញៀវមកទស្សនាវត្តភ្នំកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺ
ភ្ញៀវមកពីវៀតណាមនិងចិន”

        ក្រោយពីអុជធូបថ្វាយទេវតាក្នុងវត្ត បង Yuen ភ្ញៀវទេសចរណ៍មកពី
ប្រទេស  Clombia ចេញទៅខាងក្រោយវត្តគយគន់ទិដ្ឋភាពជុំវិញ។ បង
Yuen បានចែក រំលែកចំណាប់អារម្មណ៍របស់ខ្លួនពេលដែលមកទស្សនា
វត្តភ្នំ។បងបានចែករំលែកថា៖“ទិដ្ឋភាពនៅវត្តភ្នំគួឲ្យទាក់ទាញណាស់! ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់របស់វត្ត។ មកទីនេះ ខ្ញុំមានអារម្មណ៍សុខសាន្ត
ត្រាណ និងខ្ញុំបានយល់ថា ហេតុអីកម្ពុជាបាន​គេហៅថាកម្ពុជា ជាប្រទេស
ប្រាសាទ”។

        ចំពោះបង Nguyen Thi Tuyet ភ្ញៀវទេសចរណ៍មកពីវៀតណាមគឺវត្តភ្នំ
រួម មានកំពូលវត្តជាច្រើននាំមកនូវសុខសានត្រានជាទីមកដល់ប្រលឹងគួយ
ឲ្យទាក់ទាញ។ គាត់ឲ្យដឹងថា  “ខ្ញុំបានអាននិងឃើញវត្តភ្នំលើកញ្ចក់ទូរទស្សន៍
ប៉ុណ្ណោះ ប៉ុន្តែពេលបានឃើញផ្ទាល់ ផ្នែកខ្ញុំឃើញថាវត្ត អាចនិយាយបានថា នេះជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌និងព្រលឹងគួរឲ្យទាក់ទាញរបស់
ប្រទេសពោះពេញទៅដោយប្រាសាទនេះ

        ប្រសិនបើមានឱកាសទស្សនាកម្ពុជា មិតគួរតែទស្សនាវត្តភ្នំ ដើម្បីឃើញ ផ្ទាល់សោភ័ណ្ឌភាពបុរាណនៅទីនេះ។ ភាពស្ងប់ស្ងាត់ សុខសានត្រាណនិង
សក្តិ សីទរបស់វត្ត នឹងជួយឲ្យមនុស្សយើងម្នាក់ៗបន្ថូអារម្មណ៍យ៉ាងច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ