វេទិកាប្រជាជនអាស៊ាន៩÷រួមគ្នាកសាងអនាគត
(VOV) /  
(VOV)_វេទិកាប្រជាជនអាស៊ាន លើកទី ៩ នឹងប្រព្រឹត្តទៅនៅប្រុយណេ ពីថ្ងៃទី
៦ ដល់ថ្ងៃទី ៨ មេសា ឆ្នាំ ២០១៣។ ប្រធានបទនៃវេទិកាឆ្នាំនេះគឺ អាស៊ានរួមគ្នា កសាងអនាគត សំដៅឆ្ពោះទៅគោលដៅ បង្កើនចំណង សាមគ្គីភាព ស្វែង រក
សម្លេងរួម ការយកចិត្តទុកដាក់រួមរបស់សង្គមស៊ីវិល និងប្រជាជនអាស៊ានដើម្បី
កសាង សហគមន៍ អាស៊ាន១ឯកភាពនិង សម្បូររុងរឿង។
|
អាស៊ានរួមគ្នា កសាងអនាគត ( internet) |
តាមគំរោងវេទិកាប្រជាជនអាស៊ានឆ្នាំនេះ នឹងមានដំណាងចំនួន ៥០០នាក់ចូល
រួម តាងនាមអោយប្រជាជនគ្រប់ស្រទាប់ នៃបណ្ដាប្រទេសអាស៊ាន។ វេទិកាប្រជាជន អាស៊ាន២០១៣ នឹងប្រមូលផ្តុំទៅលើសរសរស្នូលចំនួន៣ នៃការអភិវឌ្ឍ ចីរភាព រួមមាន÷ សេដ្ឋកិច្ច សង្គមនិង បរិស្ថាន។
ដើម្បីធានាការតភ្ជាប់ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍របស់វេទិកា វៀតណាមបាន
សកម្មចូលរួម និងរួមសហការជាមួយសមាជិកអាស៊ាននានា ដើម្បីវេទិកាប្រជាជន
អាស៊ាន ក្លាយទៅជា ស្ពានតភ្ជាប់សំខាន់ ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅ
មក កសាងចំណងសាមគ្គីភាពជាពិតប្រាកដ។ លោកស្រី Nguyen Hoang Van អគ្គលេ
ខាធិការសម្ព័ន្ធបណ្ដា អង្គការ មិត្តភាពវៀតណាម បានអោយដឹងថា÷
“ គណះប្រតិភូវៀតណាមចូលរួមវេទិកាលើកនេះ មានដំណាងចំនួន ១៥នាក់
តាងនាមអោយបណ្ដាអង្គការរបស់ប្រជាជន វៀតណាម។ នៅវេទិកា លើកនេះ វៀត
ណាមដើរតួនាទីជាវាគ្មិនសំខាន់នៅកិច្ចប្រជុំពេញអង្គ មួយចំនួន និងធ្វើអធិបតីសិក្ខា
សាលាមួយចំនួន។ តាមរយះសកម្មភាពនានានេះ គណះប្រតិភូវៀតណាមខំប្រឹង
ប្រែងឧទ្ទេសនាមជាមួយមិត្តភក្តិអាស៊ានអំពីទឹកដី មនុស្សវៀតណាម ផ្លាស់ប្តូរទំនាក់
ទំនងវប្បធម៌ បង្កើនសាមគ្គីភាពរវាងប្រជាជននៃបណ្ដាប្រទេសអាស៊ាន។”
អាស៊ានជាសហគមន៍មួយ មានប្រជាជនចំនួន ៦០០លាននាក់ និងប្រទេស និ
មួយៗមានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។អាស៊ាន ក៏កំពុងប្រឈម មុខ
នឹងការលំបាកសាកល្បងជាច្រើន ដូចជា រីងស្ងួតប្រភពធនធានធម្មជាតិ ការបំរែបំ
រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ…។ល។ បានជះឥទ្ធិពលទៅលើជីវភាព
រស់នៅរបស់ប្រជាជន ជាពិសេសគឺបណ្ដាស្ត្រី កុមារ ជនពិការ។ ដោយហេតុនេះ
វេទិកាប្រជាជនឆ្នាំនេះបានផ្តល់អាទិភាពពិភាក្សាអំពី បណ្ដាបញ្ហាដែល ជះឥទ្ធិពល
ទៅលើប្រជាជនអាស៊ាន ដើម្បីស្វែងរកយន្តការរួមសហការជាមួយបណ្ដាអង្គការ
ប្រជាជន បណ្ដារដ្ឋាភិបាល តាមរយះជំរុញសកម្មភាពនានានៃអង្គការសង្គមស៊ីវិល
នានាក្នុងអាស៊ាន។ ទន្ទឹមនឹងនោះ វេទិកាក៏នាំចេញសំណូមពរនានា ចំពោះថ្នាក់ដឹក
នាំនៃបណ្ដាប្រទេសអាស៊ាន ពិនិត្យមើលអំពីការជំរុញអាស៊ាតែមួយគត ដោយយក
មនុស្សធ្វើជាកត្តាស្នូល ។លោកស្រី Nguyen Hoang Van អគ្គលេខាធិការនៃសម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាម បានអោយដឹងថែមទៀតថា÷
“ វេទិការប្រជាជនជាឱកាសល្អ សំរាប់ ប្រជាជននៃបណ្ដាប្រទេសជួបប្រាស្រ័
យជួនជុំជាមួយគ្នា ផ្លាស់ប្តូរអំពីបញ្ហាផ្សេងៗ ដែលយកចិត្តទុកដាក់ដូចគ្នា សហការ
ជាមួយគ្នាក្នុងបណ្ដាសកម្មភាពក្រោយនេះ ដាក់ជូនញាតិការផ្តើមគំនិតរបស់ប្រជា
ជន ទៅកាន់បណ្ដាថ្នាក់ដឹកនាំអាស៊ាន។ ខ្ញុំចាត់ទុកថា÷ នេះក៏ជាគោលបំណងរបស់
វៀតណាមនៅវេទិការលើកនេះផងដែរ។”
ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ អាស៊ានបានមានការខំប្រឹងប្រែងជាច្រើន
ដើម្បីសាមគ្គី សហប្រតិបត្តិការ កសាងចំណងមិត្តភាព រួមគ្នាអភិវឌ្ឍន៍ ឆ្ពោះទៅការ
កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ បង្កលក្ខណះ ដើម្បីប្រជាជននៃបណ្ដាប្រ
ទេសអាស៊ានសាមគ្គីជិតស្និទ្ធិជាង បង្កើនការជួបប្រាស្រ័យនិងរួមគ្នាអភិវឌ្ឍន៍៕
-VOV