(VOV)_ចរាចរនៅ Manila មានហានីភ័យកកស្ទះខ្លាំងដែលមិនអាចធ្វើដំណើរ
បាន ក្នុងរយៈពេល៣ដល់៥ឆ្នាំខាងមុខនេះ។នៅកម្ពុជា គ្រោះថ្នាក់ចរាចរ ជាមូលហេតុ
បណ្ដាលអោយមនុស្សស្លាប់ច្រើនបំផុត។ ក្នុងពេលជាមួយគ្នានោះ ជាប្រចាំឆ្នាំវៀតណាម
មានមនុស្សជាង៨ពាន់នាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរ។ ប្រជាជនចំនួនជាង
៦០០លាននាក់ ក្នុងសហគមន៍អាស៊ាន កំពុងប្រឈមមុខនឹងបញ្ហារួមនានា ដូចជា៖
ស្ទះចរាចរ ហេដ្ឋារចនាសម្ព័ន្ធចរាចរមានកំហិត គ្រោះថ្នាក់ចរាចរ។ នេះគឺជាបណ្ដាព័ត៌
មានដែនបាននាំចេញក្នុងវេទិកាប៉ូលីសចរាចរអាស៊ាន លើកទីមួយ ដែលបានរៀបចំ
ឡើងនៅទីក្រុងហាណូយនាពេលថ្មីៗនេះ។
|
វេទិកាប៉ូលីសចរាចរអាស៊ាន-តភ្ជាប់និងចែករំលែកបទពិសោធន៍ |
ដំណាងចំនួនជិតមួយរយនាក់ មកពីប្រទេសអាស៊ានចំនួន៩ បានអញ្ជើញចូលរួម
វេទិកានេះ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ សុទ្ធតែ
បានឯកភាពថា៖ ស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរនៅបណ្ដាប្រទេសអាស៊ាន
មានចំណុចប្រហាក់ប្រហែលជាច្រើន គ្រោះថ្នាក់ចរាចរកើតមានឡើងច្រើន បរិមា
ណមនុស្សស្លាប់និងរងរបួសនៅច្រើន ស្ទះចរាចរនៅកើតមានឡើង។ ពីបទពិសោធន៍
ក្នុងការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរនៅសិង្ហបុរី វរសេនីយ៍ទោ Ruilin Zheng គ
ណៈកម្មការបណ្ដុះបណ្ដាលនិងផែនការ ប៉ូលីសចរាចរសិង្ហបុរីបានអោយដឹងថា៖
“ ប្រការសំខាន់មួយគឺឃោសនាអប់រំចំពោះអ្នកធ្វើដំណើរតាមផ្លូវ។ ប្រសិនបើ
ក្រឡែកមើលឡើងវិញ ស្ថានភាពចរាចរនៅសិង្ហបុរីឆ្នាំ២០១៥ អាចឃើញថា៖ អត្រា
មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរ គឺមិនច្រើនទេ។ ប៉ុន្តែ យើងខ្ញុំនៅចាត់ទុកថា៖
ទោះបីជាមានមនុស្សម្នាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរ ក៏ត្រូវយកចិត្តទុកដាក់
ដែរ។ រួមជាមួយការអប់រំគឺត្រូវមានការកំណត់របស់ច្បាប់ទៀតផង។”
រួមជាមួយនោះ រដ្ឋាភិបាលគប្បីមានវិធីសាស្ត្រក្នុងរយៈពេលខ្លីនិងវែង ដើម្បី
ដោះស្រាយស្ថានភាពស្ទះចរាចរ។ ឧត្តមសេនីយ៍ទោ Wittaya Prayongphan អ្នកជំនួយ
ការមេបញ្ជាការប៉ូលីសជាតិថៃ បានអោយដឹងថា៖
|
វេទិកាប៉ូលីសចរាចរអាស៊ាន-តភ្ជាប់និងចែករំលែកបទពិសោធន៍ |
“ យើងខ្ញុំមាននីតិវិធីជាច្រើន។ ប្រសិនបើរំលោភជាលើកដំបូងនិងកំហុសធម្មតា
ដូចជា៖ ឆ្លងគំនូសញ្ញាភ្លើងក្រហម គឺត្រូវផាកដោយរបៀបដកពិន្ទុក្នុងប័ណ្ណបើកបរ។ ប្រសិនបើទី២ ទី៣ ពិន្ទុកក្នុងប័ណ្ណបើកបរនឹងបានដក់អស់ ហើយអស់សុពលភាព
ទៀតទេ។ ចំពោះការរំលោភធ្ងន់ធ្ងរគឺត្រូវដកហូតប័ណ្ណបើកបរមិនអនុញ្ញត្តិអោយបើក
បរទៀតទេ។”
បណ្ដាបទអន្តរាគមន៍នៅវេទិកានេះបានសរអោយឃើញនូវការខុសគ្នារវាងបណ្ដា
ប្រទេសអាស៊ាន ក្នុងការកំណត់ គ្រប់គ្រង់ និងផ្តល់ប័ណ្ណបើកបរ។ ប្រទេសមួយចំនួន ដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី ប៉ូលីចរាចរផ្តល់ប័ណ្ណបើកបរនិងគ្រប់គ្រងអ្នកបើកបរ។ នៅវៀតណាម វិស័យនេះដោយផ្នែកគមនាគន៍និងដឹកជញ្ជូនទទួលរៀបចំ។ ប៉ុន្តែ បណ្ដា
ប្រទេសសុទ្ធតែមានចំណុចរួមគឺការងារគ្រប់គ្រងសុវត្តិភាពចរាចរ ដោយផ្អែកទៅលើ
មូលដ្ឋានបទបញ្ញត្តិក្នុងច្បាប់។ ឧត្តមសេនីយ៍ឯក Rathveasna Run ប្រធានការិយាល័យ
ប៉ូលីសចរាចរនិងសណ្ដាប់ធ្នាប់សង្គម ក្រសួងមហាផ្ទៃកម្ពុជា បានអោយដឹងថា៖
“ កម្ពុជាចង់បានវេទិកាដូច្នេះច្រើនថែមទៀត ហើយយើងមានច្បាប់ចរាចរអា
ស៊ាននឹងបង្កលក្ខណះងាយស្រួលសំរាប់ការធ្វើដំណើរដឹកជញ្ជូនក្នុងតំបន់។ នេះជាវេទិ
កាយើងពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីសុវត្ថិភាពចរាចរ។”
បញ្ចប់វេទិកា បណ្ដាដំណាងអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម ។ អង្គសន្និ
សីទបានឯកភាពថា៖បណ្ដាប្រទេសអាស៊ានត្រូវរៀបចំវេទិកាប៉ូលីសចរាចរអាស៊ាន ជា
ប្រចាំឆ្នាំ និងនៅប្រទេសនិមួយៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង
ការងារគ្រប់គ្រងសណ្ដាប់ធ្នាប់ សង្គមសុវត្ថិភាព ចរាចរ ផ្លាស់ប្តូរព័ត៌មាន និងបទពិ
សោធន៍ដើម្បីធានាសុវត្ថិភាពចរាចរនិងខ្លឹមសារទាក់ទិនានា៕