វិទ្យាស្ថានយុត្តិធម៌វៀតណាមជួយកម្មាភិបាលយុត្តិធម៌ឡាវលើកកម្ពស់សមត្ថភាព

(VOVWORLD) -ដោយមានគោលបំណងលើកកម្ពស់បទពិសោធន៍ជំនាញកាត់សេចក្ដី ជំនាញត្រួតពិនិត្យ និងជំនាញអនុវត្តន៍សាលក្រមរដ្ឋប្បវេណី ជូនកម្មាភិបាលយុត្តិធម៌នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិកឡាវនោះ នារយៈពេលកន្លងទៅ វិទ្យាស្ថានយុត្តិធម៌វៀតណាមបានរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនជូន
កម្មាភិបាលផ្នែកយុត្តិធម៌ឡាវ។ 
វិទ្យាស្ថានយុត្តិធម៌វៀតណាមជួយកម្មាភិបាលយុត្តិធម៌ឡាវលើកកម្ពស់សមត្ថភាព - ảnh 1 លោកបណ្ដិត Nguyen Xuan Thu នាយករង វិទ្យាស្ថានយុត្តិធម៌

ក្នុងនោះ បណ្ដាវគ្គបុណ្ដុះបណ្ដាលនៃគម្រោង ជួយឧបត្ថម្ភសិក្ខាកាមយុត្តិធម៌ឡាវ ពីប្រភពទុន ODA របស់រដ្ឋាភិបាលវៀតណាម គឺជាគម្រោងដ៏សំខាន់លើវិស័យនីតិសាស្ត្ររបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិកឡាវ ដល់ឆ្នាំ ២០២០។

វិទ្យាស្ថានយុត្តិធម៌វៀតណាមគឺជាសាលាមួយ ដែលបានបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវមុខរបរច្បាប់ និងបំពាក់ពំប៉នធនធានមនុស្សផ្នែកច្បាប់ យុត្តិធម៌ ប្រកបដោយគុណភាពខ្ពស់របស់វៀតណាម។ ក្នុងដំណាក់កាល ២០០១ - ២០១០ នោះ វិទ្យាស្ថានយុត្តិធម៌បានទទួលកម្មាភិបាលចំនួន ៤៤ រូបនៃក្រសួងយុត្តិធម៌ឡាវ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអំពីមុខតំណែងចៅក្រោម សារករី ប្រតិបត្តិការសាលក្រម។ ចាប់ពីឆ្នាំ ២០១៨ វិទ្យាស្ថានយុត្តិធម៌បាន និងកំពុងធ្វើការបណ្ដុះបណ្ដាលជួរកម្មាភិបាល ផ្នែកយុត្តិធម៌ឡាវ ដែលស្ថិតក្នុងគម្រោង ODA ជួយឧបត្ថម្ភ វិទ្យាស្ថានយុត្តិធម៌ឡាវ ចំនួន ៩០ នាក់ ដែលមានទុនសរុបចំនួន ៣៧ ពាន់លានដុង។ បណ្ដិត Nguyen Xuan Thu នាយករង វិទ្យាស្ថានយុត្តិធម៌បានឲ្យដឹងថា៖

“គម្រោងជួយឧបត្ថម្ភ វិទ្យាស្ថានយុត្តិធមឡាវ សំដៅ រួមចំណែក អនុវត្តន៍ យុទ្ធសាស្ត្រមេ ស្ដីពីវិស័យនីតិសាស្ត្រដល់ឆ្នាំ ២០២០ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាពិសេសគឺលើសរសរទ្រូងទី ៣ អំពីការពង្រឹងសមត្ថភាពជូនជួរកម្មាភិបាលរបស់ស្ថាប័នច្បាប់ និងយុត្តិធម៌ដល់ឆ្នាំ ២០២០ រួមចំណែកកសាងនីតិរដ្ឋរបស់ឡាវ។ គម្រោងនេះត្រូវបានដាក់ឲ្យដំណើរការចាប់ពីដើមឆ្នាំ ២០១៨ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ។ តាមផែនការមេ គម្រោងនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ឆ្នាំ (២០១៨ - ២០២០)”។

គម្រោងជួយឧបត្ថម្ភដល់ វិទ្យាស្ថានយុត្តិធម៌ឡាវ បានកសាងកម្មវិធី សៀវភៅសិក្សា ឯកសារបំពាក់បំប៉នលើវិស័យចំនួន ៦ ដែលក្នុងនោះមានវិស័យបណ្ដុះបណ្ដាលចំនួន ៣ និង វិស័យបំពាក់បំប៉នចំនួន ៣ ទៀត។ នេះគឺជាឱកាសសម្រាប់កម្មាភិបាល និងអ្នកគ្រូ លោកគ្រូឡាវធ្វើការសិក្សាស្រាវជ្រាវលើជំនាញតាក់តែងឯកសារច្បាប់ ក៏ដូចជាផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាក់ស្ដែងអំពីការងារតាក់តែងច្បាប់នៅវៀតណាម។ លោក  Daochan Vongchankham  នាយករង វិទ្យាស្ថានយុត្តិធម៌ភាគកណ្តាលខេត្ត  Savannakhet ដែលជា សិក្ខាកាមមួយរូបក្នុងចំណោម សិក្ខាកាមទាំង ៣០ រូប ចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងគម្រោង  ODA ភាគីឡាវបានឲ្យដឹងថា៖

“នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានចូលរួមវគ្គបំពាក់ពំប៉នដូច្នេះ។ ការចូលរួមវគ្គបំពាក់បំប៉នលើកនេះ សំដៅពង្រឹងជំនាញក្នុងកាតាក់តែងច្បាប់ជូនកម្មាភិបាល ដែលកំពុងធ្វើការលើវិស័យយុត្តិធម៌របស់ឡាវ និងជួយពង្រឹងជំនាញកសាងយុត្តិធម៌នៅឡាវ។ តាងពីរយូរលង់ណាស់មកហើយ ប្រទេសទាំងពីរ វៀតណាម ឡាវ បានជួយគ្នាទៅវិញទៅមក ជាពិសេសគឺរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ដែលបានយកចិត្តទុកដាក់ដល់ការកសាងច្បាប់ ឆ្ពោះទៅរកការកសាងនីតិរដ្ឋឲ្យាកាន់តែខ្លាំងមាំមួន”។

គម្រោង ODA ជួយឧបត្ថម្ភវិទ្យាស្ថានយុត្តិធម៌ឡាវ គឺជាភារកិច្ចដ៏សំខាន់ និងមានកម្លាំងផ្សព្វផ្សាយ មិនត្រឹមតែចំពោះវិទ្យាស្ថានយុត្តិធម៌ឡាវប៉ុណ្ណោះទេ ថែមទាំងចំពោះវិទ្យាស្ថានយុត្តិធម៌របស់ឡាវទាំងអស់ និងអង្គភាពពាក់ព័ន្ធនានារបស់ឡាវទៀតផង។ គម្រោងនេះបានរួមចំណែកពង្រឹង សមត្ថភាពរបស់ជួរកម្មាភិបាលយុត្តិធម៌ឡាវ សំដៅឆ្លើយតបនឹងរាល់តម្រូវការដែលបានដាក់ចេញក្នុងស្ថានភាពថ្មី។ លោកបណ្ឌិត Outhay Bannavong លេខាទី ១ នៃស្ថានទូតឡាវប្រចាំនៅវៀតណាមបានចែករំលែកថា៖

“នារយៈពេលកន្លងទៅ វិទ្យាស្ថានយុត្តិធម៌បានយកចិត្តទុកដាក់ និងរៀបចំ បណ្ដា វគ្គបណ្ដុះបណ្ដាល ប្រកបដោយប្រសិទ្ធិភាពជាច្រើន។ ជាពិសេស គឺមាន ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលក្នុងនោះមានលោកគ្រូ និងអ្នកគ្រូ ក្នុងការណែនាំ និងបង្ហាត់បង្រៀនដល់សិក្ខាកាម។ ការរៀបចំរគ្គបុណ្ដុះបណ្ដាលដូច្នេះ គឺជាលក្ខខ័ណ្ឌល្អដើម្បីជួយសម្រួលដល់សិក្ខាកាមឡាវក្នុងការបំពេញល្អនូវភារកិច្ចរបស់ខ្លួន”។

នាបច្ចុប្បន្ននេះ អ្នកជំនាញនៃប្រទេសទាំងពីរកំពុងមមាញឹកបន្តការងាររៀបចំឯកសារ ដើម្បីបម្រើវគ្គបុណ្ដុះបណ្ដាល និងបំពាក់បំប៉ននាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ