វិនិយោគិនសិង្ហបុរីជាច្រើននាក់ឆ្ពោះទៅទីផ្សារអចលនវត្ថុនៅហ្វីលីពីន

(VOV World)_វិនិយោគិន​សិង្ហបុរីជាច្រើននាក់កំពុងស្វែងរកឱកាសធ្វើអាជីវកម្ម​លើវិស័យអចលនវត្ថុនៅហ្វីលីពីន។ ក្នុងឆ្នាំ២០១៣កន្លងទៅ ទីផ្សារនេះត្រូវបានចាត់
ទុកជា​ទីផ្សារក្តៅគគុកនៅទ្វីបអាស៊ី និងទទួលបានកំណើនឯកទគ្គកម្មបើទោះបីខឿន សេដ្ឋកិច្ចសកលលោកនៅមានការលំបាកក៏ដោយ។
វិនិយោគិនសិង្ហបុរីជាច្រើននាក់ឆ្ពោះទៅទីផ្សារអចលនវត្ថុនៅហ្វីលីពីន - ảnh 1
វិនិយោគិនសិង្ហបុរីជាច្រើននាក់ឆ្ពោះទៅទីផ្សារអចលនវត្ថុនៅហ្វីលីពីន(nganhangonline.com)

និន្នាការបង្កើនតំលៃអចលនវត្ថុនៅហ្វីលីពីនបានទាក់ទាញការយកចិត្តទុកដាក់
ជាច្រើនពីវិនិយោគិននានាលើពិភពលោក ដែលក្នុងនោះមាន​វិនិយោគិនសិង្ហបុរី។ តំលៃផ្ទៈសម្បែងនៅហ្វីលីពីនកើន២០%ក្នុងឆ្នាំ ២០១៣។ ការអភិវឌ្ឍន៍របស់ទីក្រុង 
Makati ស្ថិតនៅក្នុងមណ្ឌលពាណិជ្ជកម្ម Manila បានរួមចំណែកដ៏សែនសំខាន់ក្នុង​កំ
ណើននេះ។ លោក Thomas Mirasol នាយកក្រុមហ៊ុនអាជីវកម្មអចលនវត្ថុអន្តរជាតិ 
Ayala បានអោយ​ដឹងថា៖ 

“ ពេលដែលបើកទូលាយទីផ្សារនៅហ្វីលីពីន យើងខ្ញុំមានការភ្ញាក់ខ្លួន​យ៉ាង​ខ្លាំង អំពីការយកចិត្តទុកដាក់របស់អតិថិជនសិង្ហបុរី​។ យើងខ្ញុំបាន​ប៉ាន់ស្មានថា៖ទីផ្សារនេះ នឹងស្រូបយកពី២០ដល់៣០%នៃចំណូលទាំងមូល។ ប៉ុន្តែ នាបច្ចុប្បន្ន តួរលេខនេះគឺ
៦០%ហើយ។”

ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ហ្វីលីពីនជាកត្តាមួយក្នងចំ​ណោម កត្តាស្នូលបានធ្វើអោយទីផ្សារអចលនវត្ថុនៅទីនេះទាក់ទាញបានវិនិ​យោគិននានា។ ក្នុងត្រីមាសចំនួន៣ ក្នុងឆ្នាំ ២០១៣ ហ្វីលីពីនជាប្រទេស១ក្នុងចំណោមប្រទេសមាន
អត្រាកំណើន GDP ខ្ពស់បំផុតនៅទ្វីបអាស៊ី ​ស្មើ​នឹង​៧%។ ដូច្នេះ ក្រុមហ៊ុនអន្តរជាតិជា ច្រើនបានបើកទូលាយទីផ្សារអាជី​វ​កម្ម​នៅប្រទេសនេះ ធ្វើអោយតម្រូវការអំពីការិយា ល័យបានកើនឡើង​ខ្ពស់។ ​នាបច្ចុប្បន្ន បរិមាណការិយាល័យចំនួន៩៧%នៅមណ្ឌល 
Metro Manila ត្រូវបានជួល។ ប្រាក់ចំណូលទទួលបានពី៨ដល់៩%។ ​ទន្ទឹមនឹង​នោះ​មានមូលហេតុផ្សេងទៀតដែលធ្វើអោយទីផ្សារអចលនវត្ថុនៅហ្វីលីពីនកាន់តែ​ក្តៅឡើងៗ គឺដោយសារគោលនយោបាយរឹតបន្តឹងឥណទាន បន្ថយកំដៅ​ទីផ្សារ  និងប្រឆាំងការរកស៊ីកេងយកចំណេញលើអចលនវត្ថុនៅប្រទេសមួយចំនួនក្នុង​
អាស៊ី ដូចជា៖​សិង្ហបុរី ចិន ហុងកុង…ល។ តាមការវាយតំលៃរបស់បណ្ដា​អ្នកស្រាវ
ជ្រាវក្នុង វិស័យជួលការិយាល័យ Manila ជាតំបន់មានកំណើនខ្ពស់ ​រួមជាមួយបាំងកក របស់ថៃ តូក្យូរបស់ជប៉ុន។

ទោះបីជាដូច្នេះក៏ដោយ ក៏បណ្ដាអ្នកជំនាញការក៏បាននាំចេញការព្រមានជាច្រើន
ចំពោះវិនិយោគិននានា។ លោក Johnny Chng អ្នកគ្រប់គ្រង​បណ្ដាគំរោងការណ៍អន្តរ
ជាតិរបស់ ក្រុមហ៊ុន Orange Tee ជាក្រុមហ៊ុន​ស្រាវជ្រាវ​អចនល​វត្ថុមួយរបស់សិង្ហបុរី
បានសង្កត់ ធ្ងន់ថា៖ អតិថិជនគួរ​តែទិញផ្ទះ​ពីបណ្ដាក្រុមហ៊ុនអចលនវត្ថុមានកិត្តិនាម។

“ ប្រសិនបើទិញផ្ទះពីបណ្ដាក្រុមហ៊ុនអចលនវត្ថុគ្មានកេរ្តិ៍ឈ្មោះ​នោះ  ​មិត្តត្រូវធា
នាថា៖ក្រុមហ៊ុននោះកំពុងអភិវឌ្ឍន៍គំរោងការណ៍មួយនៅទីនោះទេ ហើយវាត្រូវស្ថិត
នៅក្នុង​គំរោងការណ៍មេជាក់ស្ដែង​ ដែរទេ។”

ទន្ទឹមនឹងនោះ ពេលដែលវិនិយោគចូលមកទីផ្សារអចលនវត្ថុនៅហ្វីលីពីន វិនិ
យោគិនសិង្ហបុរីនានាត្រូវគិតដល់កំរិតអត្រាការប្រាក់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ