វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ សំណង់ពោពេញទៅដោយអត្ថន័យរបស់ប្រជាជននៃប្រទេសទាំងពីរ

(VOV)_វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ ត្រូវបានកសាងឡើងនៅលើ
តំបន់​​ខ្ពង់រាប Boloven ស្រុក Paksong ខេត្ត Champasak ភាគខាង​ត្បូង​ប្រទេស​ឡាវ។
 នេះគឺជាវិមាន១ ក្នុងចំណោមវិមានចំនួន៤ ដែលបានកសាងឡើងនៅប្រទេសឡាវ
 ដើម្បីរំលឹកគុណបំណាច់ចំពោះបណ្ដាវីរៈយុទ្ធជនវៀតណាម-ឡាវដែលបានពលី
ជីវិត​ ក្នុងអំឡុង​ពេលតស៊ូរំដោះប្រទេសជាតិ។  គំរោងការណ៍ជួសជុលកែលំអរ
 វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ ដែលបានសម្រេចនាពេលថ្មីៗ​នេះ
 ​ជា​និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ និងស្ថិតស្ថេជាអមតៈ។ 

វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ សំណង់ពោពេញទៅដោយអត្ថន័យរបស់ប្រជាជននៃប្រទេសទាំងពីរ - ảnh 1
វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ សំណង់ពោពេញទៅដោយអត្ថន័យរបស់ប្រជាជននៃប្រទេសទាំងពីរ

          សំណង់ជួសជុល កែលំអរ វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវ​ បាន
​ចាប់ផ្តើមពីខែសីហាឆ្នាំ ២០១៤ នៅលើផ្ទៃដី៤ហិកតា។ ឧត្តមសេនីយឯកបំរុង Chan
samone Chanyalat  អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានអោយដឹងថា៖​ក្នុងអំឡុង
ពេលប្រយុទ្ធប្រឆាំងដើម្បីឯកភាពប្រទេសជាតិ ប្រជាជាតិទាំងពីរជានិច្ច​កាលសា
មគ្គីភាព ប្រកៀកសា្មជាមួយគ្នាប្រឆាំងនឹងសត្រូវរួម។

          “វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវនៅស្រុក Paksong មានអត្ថ​ន័យ​
ដ៏សែនសំខាន់ ក្នុងប្រវត្តិសាស្ត្រ​ទំនាក់ទំនង រវាងប្រទេសទាំងពីរ​ឡាវ​និង​វៀតណាម។ ពីព្រោះថា នេះគឺជាការបង្ហាញទឹកចិត្តដឹងគុណរបស់បក្ស រដ្ឋាភិ​បាល និងប្រជាជន
ឡាវ ចំពោះបណ្ដាយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាម ដែលបានជួយឧបត្ថម្ភបដិវត្តន៍ឡាវ ក្នុងការតស៊ូប្រឆាំងចក្រព័ទ្ធអាមេរិកមុននេះ  និងនៅក្នុងបុព្វហេតុ​កសាង
និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ ​ជោគជ័យ​ទាំងឡាយរបស់បដិវត្តន៍ឡាវ មិន
អាចផ្តាច់ចេញពីការជួយឧបត្ថម្ភរបស់វៀត​ណាមទេ។ វិមានអនុស្សាវរីយ៍នេះជានិមិត្ត
រូបរបស់ចំណងសាមគ្គីភាព រវាង​ប្រជាជាតិទាំងពីរ និងបានរក្សាស្ថិតស្ថេរជាអមតះ។”

          គំរប់៤៤ឆ្នាំ បានត្រឡប់មកសមរភូមិវិញ ជាកន្លែងដែលលោកនិងយុទ្ធមិត្តបាន
រួមគ្នាកាន់កាំភ្លើង តស៊ូប្រយុទ្ធ វរសេនីយ៍ឯក វីរយុទ្ធជនកងកម្លាំងប្រដាប់អាវុធ Nguyen
 Duc Chuyen បានរំលឹកឡើងវិញថា៖

          “ យុទ្ធនាការរំដោះ Paksong ដើរតួនាទីដ៏សែនសំខាន់ ក្នុង​យុទ្ធសាស្ត្រ​ ជា​ការ
ប្រយុទ្ធឃោឃៅក្រោមគ្រាប់កាំភ្លើងរបស់សត្រូវ ប៉ុន្តែ​យុទ្ធជននៃប្រទេសទាំងពីរបាន
សហការជាមួយគ្នាតស៊ូ​ប្រយុទ្ធ​ហើយ​យុទ្ធមិត្តរបស់យើងខ្ញុំជាច្រើនបានពលីជីវិត 
នៅលើតំបន់ដី Paksong ​នេះ។ វិមានអនុស្សាវរីយ៍នេះជានិមិត្តរូប១ ដើម្បីរំលឹកគុណ
ចំពោះសមមិត្តនិង​ប្រជាជនឡាវដែលបានពលីជីវិត អំពីចំណាងសាមគ្គីភាពរវាងប្រ
ជាជាតិទាំងពីរ វៀតណាម-ឡាវ។”

          ចំពោះប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រ
ជាជននិងកងទ័ពទាំងពីរ វៀតណាមនិងឡាវ ត្រូវបានពូនជ្រុំជានិច្ច ក្លាយទៅជាទំ
នាក់ទំនងពិសេស នាំមកនូវកម្លាំងដ៏អស្ចារ្យដើម្បីប្រជាជាតិទាំងពីរដណ្ដើមបាន
ជ័យជំនះដ៏មហិមា។ នេះគឺជាចំណាប់អារម្មណ៍របស់ Phonthida សិស្ស​មួយនាក់ នៃសកលវិទ្យាល័យ Pakxong។ Phonthida បានអោយដឹងថា៖មកដល់ទីនេះ 
ប្អូនយល់បន្ថែមអំពីគុណបំណាច់ដ៏ធំធេង របស់បណ្ដាយុទ្ធជនពលី ​យុទ្ធជន​ជំងឺ
នៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងស្នាដៃដ៏ល្អ​ រួមចំណែក​ជំរុញចំណងសា
មគ្គីភាពជាពិសេស រវាងប្រជាជាតិទាំងពីរ វៀតណាមនិងឡាវ​ជាភាតរះ​       “ ខ្ញុំ
យល់ដឹងបន្ថែមអំពី​ចំណងសា​មគ្គី​ភាព​វៀតណាម-ឡាវ។ ខ្ញុំបានទៅរៀន បាន
ដឹងថា៖វៀតណាមនិងឡាវមានទំនាក់​ទំនងដ៏ល្អប្រសើ ជួយឧបត្ថម្ភគ្នាទៅវិញ
ទៅមកជានិច្ច។”

          វិមានអនុស្សាវរីយ៍យុទ្ធមិត្តវៀតណាម-ឡាវនៅស្រុក Paksong មិនគ្រាន់​តែ
មានអត្ថន័យអប់រំ ជំនាន់វ័យក្មេងប៉ុណ្ណោះទេ ថែមទាំងរំលឹក តបស្នងសងគុណ
ចំពោះបណ្ដាជំនាន់មុនៗ បណ្ដាអ្នកដែលបានពលីជីវិតដើម្បីខឿនឯករាជ្យ នៃ
​ប្រទេសទាំងពីរ វៀតណាមនិងឡាវ។

          ប្រសិនបើមិត្តមានឱកាសមកទស្សនាប្រទេសឡាវដ៏ស្អាត រួសរាយរ៉ាក់
ទាក់ គួរអោយស្រឡាញ់នេះ ចូរមកដល់ទស្សនានេះ ដើម្បីយល់ដឹងបន្ថែមអំពី
ទំនាក់​ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនៅក្នុងដំណាកកាលសង្គ្រាមផង
 និង​នាបច្ចុប្បន្នផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ