វាលស្រែពាងថ្ម-បេតិកភ័ណ្ឌ​ទាក់​ទាញភ្ញៀវទេសចរណ៍

លោកអ្នកនាងជាទីមេត្រី!

          ពាងថ្មបុរាណរាប់ពាន់គ្រឿង មានទម្ងន់ពី 600គីឡូក្រាម ដល់មួយតោន និង​
អាយុពី 2 500 – 3 000 ឆ្នាំ ស្ថិតនៅលើវាលស្រែ នៅស្រុកបែក ខេត្តសៀងខ្វាង ​ឡាវ។ រហូតមកដល់ពេលនេះ  ប្រភពដើមនៃបណ្ដាពាងថ្មទាំងនេះ កំពុងជាអាថន៍កំបាំង
ចំពោះ​បណ្ដាអ្នក​បុរាណវត្ថុវិទូ​​ ក៏ដូចជាភ្ញៀវទេសចរណ៍នានា។ ក្នុងនាទីដំបូលអាស៊ាន ​
ពេលនេះ ​សូមអញ្ចើញលោកអ្នកនាង មកទស្សនា វាលស្រែពាងថ្មសៀងខ្វាង (ភាសារ
ឡាវ​ហៅថា៖ ថង ហាយហ៊ិន) តាមរយះបទសរសេរ របស់ Anh Dao អ្នកយក​ព័តមាន នៃវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ វាលស្រែពាងថ្ម-បេតិកភ័ណ្ឌ​ទាក់​ទាញ ភ្ញៀវទេសចរណ៍។

វាលស្រែពាងថ្ម-បេតិកភ័ណ្ឌ​ទាក់​ទាញភ្ញៀវទេសចរណ៍ - ảnh 1
វាលស្រែពាងថ្មសៀងខ្វាង (http://ttvnol.com)


          មកដល់ប្រទេសឡាវដ៏ស្រស់ស្អាត ភ្ញៀវទេសចរណ៍មិនអាចបំភ្លេចបាន វាលស្រែ​ពាងសៀងខ្វាង ។ នៅទីនេះ មានពាងតូច ធំ ចំនួន 2 000គ្រឿង នៅស្រុក​ផុនសាវ៉ាន់ ខេត្ត​សៀងខ្វាង។ ពាងធំបំផុតមានអង្កត់ផ្ចិត2,5m និងកំពស់ 2,57 m ទម្ងន់ដល់រាប់តោន។ ពាងតូចបំផុតមានទំហំមួយអោប។ ភាគច្រើន បណ្ដាបាងនេះគ្មានគម្រប ដោយរូបរាង
ខុសគ្នា។ តាមរឿងព្រេងនិទានរបស់ប្រជាជនឡាវបានដំណាលថា៖ ខុនជឿង-មេ
កន្ត្រាញ កុលសម្ព័ន្ធ​មួយនាក់  បន្ទាប់ពីពេល​វាយឈ្នះសត្រូវ ​លោកបានបញ្ជាអោយ
ធ្វើបណ្ដា ពាងថ្មនេះ ដើម្បីបិតស្រារ អប់អរសាទរជ័យជំនេះនេះ។ ប៉ុន្តែ ប្រជាជន នៅ ទីនោះបែរជាជឿ​ថា បណ្ដាពាងទាំងនោះ ជាកែវផឹកស្រារបស់​បណ្ដាទេវតាទៅវិញ។ បងបុននី ជាជនសៀងខ្វាងម្នាក់ បានថ្លែងថា៖

“អំពីប្រវត្តិសាស្ត្ររបស់​ បណ្ដាពាងទាំងនោះដែលបានធ្វើនៅឯណា និងត្រូវបាននាំមក
ទីនេះ ដោយរបៀបណា គោលដៅប្រើប្រាស់របស់វាគឺអ្វី ហើយមកដល់នាបច្ចុប្បន្ននេះ  ក៏មិនទាន់រកឃើញចំលើយនៅឡើយ។ និងប្រជាជននៅទីនេះក៏មិនមានសកម្មភាព វប្បធម៍ណាដែលទាក់ទងទៅនឹងពាងថ្មទាំងនេះ។ ”

វាលស្រែពាងថ្ម-បេតិកភ័ណ្ឌ​ទាក់​ទាញភ្ញៀវទេសចរណ៍ - ảnh 2
វាលស្រែពាងថ្មសៀងខ្វាង (http://ttvnol.com)

ឆ្នាំ 1930 អ្នកស្រាវជ្រាវបារាំង Madeleine Colani បានធ្វើការជិករក​វត្ថុ​បុរាណ​នៅដំបន់ វាលស្រែពាងសៀងខ្វាង និង ​រកបានវត្ថុបុរាណជា​ច្រើន នៅ​ក្បែរ​ពាងទាំងនោះ ដូចជា៖  ខោអាវ ស្នា គ្រឿងអលង្ការ…លៗ ដែលមានអាយុពី 400 ដល់ 600 ឆ្នាំ។ ពីនោះ បណ្ដា អ្នកស្រាវជ្រាវបានសន្និដ្ឋានថា៖ ប្រហែលជា ពាងទាំង​អស់​នេះ សម្រាប់ផ្ទុកអិដ្ឋធាតុ
របស់ជន Puon ដែលជាកុលសម្ព័ន្ធមួយក្នុង ចំណោមបណ្តា​កុលសម្ព័ន្ធឡាវបុរាណ។ ប្រការអាថ៌កំបាំងរបស់វាលស្រែពាង សៀងខ្វាង  ធ្វើអោយ​​តំបន់ដីនេះ ក្លាយទៅជា បេតិកភ័ណ្ឌវប្បធម៌ ទាក់ទាញ ភ្ញៀវទេសចរណ៌ ច្រើន​បំផុត​របស់​ប្រទេសដំរីរាប់លាន
ក្បាលនេះ។ បង Nguyen Minh Tuan ភ្ញៀវ​មក​ពីទីក្រុងហាណូយ (វៀតណាម) បាន សម្តែងនូវការងឿងឆ្ងន់ ចំពោះ ពាងអាថ៌កំ បាំងទាំងនោះ​ថា៖

          “គួរឲ្យចាប់អារម្មណ៌ពេលដែលបានគុយគន់ពាងថ្មនៅទីនេះ។ ពាងទាំងនោះ
មាន​ភាពអា​ថ៌កំបាំង និងបុរាណ។ ខ្ញុំចង់ដឹងពីប្រភពដើមរបស់ពាងទាំងអស់នេះ និង
ខ្ញុំឃើញថា ស្នាដៃ​របស់ជនឡាវបុរាណគឺអស្ចារ្យណាស់។ នេះពិតជា លក្ខណៈ វប្បធម៌ ពិសេសរបស់ឡាវ។”

          លោកអ្នកនាងជាទីមេត្រី! ដោយសារសោភ័ណ្ឌភាពស្អាតល្អត្រកាល  និងបណ្តា
 រឿង​និទានអំពីប្រភពដើមរបស់ពាង ដែលបង្កប់ទៅដោយអាថ៍កំបាំងគ្មានទីបញ្ចប់នោះ
 បាន​នាំឲ្យវាលស្រែពាង កាន់តែ​ទាក់​ទាញ​អារម្មណ៌ភ្ញៀវទេសរណ៌។ ជារៀងរាល់ឆ្នាំ
មានចំនួនភ្ញៀវ ទេស​ចរណ៌​រាប់​លាន​ឡើក បានមកដល់វាលស្រែពាងនេះ ក្នុងនោះ
ភ្ញៀវបរទេសគឺ ៦០%។ ដើម្បី​មិត្ត​ភ័ត្ត​អន្តរជាតិ​ស្គាល់ដល់កេរិ៍ដំណែលបុរាណនេះ
ក្រសួង​វប្បធម៌ កីឡា​និង​ទេស​ចរណ៌ឡាវ កំពុង​បំពេញសំណុំ​ឯកសារដោយ ស្នើ UNESCO បញ្ជូលកែរ្តិ៍ដំណែលនេះ ចូលក្នុងបញ្ជីរាយនាម​បេតិកភ័ណ្ឌវប្បធម៌ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ