សិក្សារៀនសូត្រនៅវៀតណាម ធ្វើការនៅក្នុងសហគមន៍អាស៊ាន-សុបិនក្លាយទៅជាការពិតរបស់ពលករវៀតណាម

          (VOV)_នាបច្ចុប្បន្ន បរិមាណនិស្សិតវៀតណាមត្រូវបានបណ្តុះបណ្ដាលនៅ
ក្នុងប្រទេស ស្វែងរកការងារធ្វើនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍មិនទាន់
បានច្រើននៅឡើយទេ។ ក្នុងសភាពការណ៍ សហគមន៍អាស៊ានត្រូវបានបង្កើត
 អនុញ្ញាត្តិ​អោយពលករមានសមត្ថភាពក្នុងតំបន់បានសេរីធ្វើដំណើរ​ទៅវិញទៅ
មកនិងស្វែងរកការងារធ្វើនេះ ពលករវៀតណាមអាចឆ្លៀតយកបានឱកាសនេះ
បានដែរឬទេ??

សិក្សារៀនសូត្រនៅវៀតណាម ធ្វើការនៅក្នុងសហគមន៍អាស៊ាន-សុបិនក្លាយទៅជាការពិតរបស់ពលករវៀតណាម - ảnh 1
សិក្សារៀនសូត្រនៅវៀតណាម ធ្វើការនៅក្នុងសហគមន៍អាស៊ាន-សុបិនក្លាយទៅជាការពិតរបស់ពលករវៀតណាម

          នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ ប្លុកអាស៊ានទាំងមូលបានបង្កើតសហគមន៍មួយ៖​ឯក
ភាពក្នុងពហុបែប។ សហគមន៍អាស៊ានបានអនុញ្ញត្តិអោយពលករមានគុណភាព
ខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្វើដំណើរទៅវិញទៅមកដោយសេរីហើយស្វែង
រកការងារធ្វើ តាមកិច្ចព្រមព្រៀងជាមួយគ្នា ( Mutual Recognition) ចំពោះមុខគឺ
មុខ​របរចំនួន៨ រួមមាន៖ ផ្នែកទណ្ឌសាស្ត្រ​ បច្ចេកទេស សំណង់ ស្ថាប័ត្យកម្ម 
ស្រាវជ្រាវនិងទេសចរណ៍។ កិច្ចព្រមព្រៀងនេះ ក៏សំណូមពរពលករត្រូវបាន
បណ្ដុះបណ្ដាល ចេះភាសាបរទេស ជាពិសេសគឺភាសាអង់គ្លេស។ ជាប្រជា
ពលរដ្ឋវៀតណាម ​បណ្ដានិសិត្យវៀតណាមក៏មានសុបិនអំពីមុខរបររបស់ខ្លួន។
 មិត្ត Vo Tri Thanh នៅសាលាមធ្យមបណ្ដុះបណ្ដាលវិជ្ជាជីវះ បច្ចេកទេស Hung
Vuong ទីក្រុងហូជី​មិញ ​និងមិត្ត Vu Hoai Nam និស្សិតសាលាមធ្យមសិក្សារ​ជាន់
ខ្ពស់ទេសចរណ៍ហាណូយ ​បានអោយដឹងថា៖

          “ ប្រការសំខាន់បំផុត ដែលខ្ញុំត្រូវខំប្រឹងប្រែង នោះគឺជាកែលំអរបច្ចេក
ទេស​របស់ខ្លួន។ ធ្វើសមាហរណកម្មអាស៊ាន យើងក៏ត្រូវលើកកំពស់កំរិតភា
សាអង់​គ្លេស និងបច្ចេកទេសមុខរបរ។ ខ្ញុំយកចិត្តទុកដាក់ចំពោះប្រការទាំងពីរ
នេះណាស់។”

          “ ធ្វើសមាហរណកម្មអាស៊ាន ជួយអោយខ្ញុំមានលក្ខណះស្វែងរកការងារ
ធ្វើ​នៅប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំចូលចិត្តទៅធ្វើការនៅឯបរ
ទេសណាស់។ ខ្ញុំអាចទៅទេសចរណផង ទៅសិក្សា​ផ្លាស់ប្តូរបទពិសោធន៍ជា
មួយ​ប្រទេសនានាទៀតផង។“

          ប៉ុន្តែ ពិនិត្យអំពីឧត្តមភាពក្នុងការប្រកួតប្រជែងនេះ ពលករវៀតណាម
មាន​ឧត្តមភាពមិនបានប៉ុន្មានទេ។ សក្ខីភាពមួយ បញ្ជាក់អំពីប្រការនេះគឺ នា
បច្ចុប្បន្ន បរិមាណនិស្សិតវៀតណាមត្រូវបានបណ្ដុះបណ្ដាលក្នុងប្រទេស អាច
ជឿជាក់ទៅលើខ្លួនឯងដើម្បីទៅស្វែងរកការងារនៅឯបរទេសគឺមិនមានច្រើន
ទេ។ មិត្តវ័យ​ក្មេងវៀតណាមភាគច្រើន ចង់ធ្វើការនៅក្រុមហ៊ុនពហុជាតិ ឬទៅ
ធ្វើការនៅ​ឯបរទេស តែងតែទៅសិក្សានៅឯបរទេស ឬចូលរួមកម្មវិធីបណ្ដុះ
បណ្ដាលនៅ​មជ្ឈមណ្ឌលបរទេស។ ក្រៅពីនោះ កំរិតភាសាអង់គ្លេសរបស់
ពលករវៀតណាមនៅទាប និងបរិមាណពលកររៀនភាសាថៃ ឡាវ កម្ពុជាគឺតិច
តូចណាស់។ នេះគឺជាបណ្ដារបាំងចំពោះការនាំចេញពលករគុណភាពខ្ពស់។ ​

          ដើម្បីលើកកំពស់គុណភាពបណ្ដុះបណ្ដាលនៅវៀតណាម មហាវិទ្យា
ល័យជាច្រើនបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួយឧបត្ថម្ភនិស្សិត
ក្តាប់ជាប់​តម្រូវការអំពីការជ្រើសរើសបុគ្គលិកក្នុងតំបន់អាស៊ីអាគ្នេយ៍។ បណ្ឌិត
 Nguyen Anh Thu នាយិការង មហាវិទ្យាល័យសេដ្ឋកិច្ច សកលវិទ្យាល័យជាតិ
ហាណូយ​ បានអោយដឹងថា៖

          “ ​បណ្ដាមហាវិទ្យាល័យនាបច្ចុប្បន្ន មានគោលបំណងថាមិនគ្រាន់តែផ្តល់
​ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបច្ចេកទេស ដើម្បីបំរើការងារបាន។ ឧទាហរណ៍ 
មហាវិទ្យាល័យសេដ្ឋកិច្ច សកលវិទ្យាល័យជាតិហាណូយ បានអញ្ជើញបណ្ដា​វា
គ្មិននៅខាងក្រៅមកជួបប្រាស្រ័យជាមួយនិស្សិត ឬរៀបចំបណ្ដាវគ្គសិក្សា​ពិ
សោធន៍ នៅសហគ្រាស ស្ថាប័ននានា ដើម្បីទទួលបានបទពិសោធន៍ជាក់ស្ដែង។
ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានរៀបចំបណ្ដាជំនួបប្រាស្រ័យជាមួយនិស្សិត​បរទេស 
ដូចជាជប៉ុន អូស្ត្រាលីទៀតផង។”

          ស្ដីអំពីបណ្ដាឱកាសចំពោះពលករវៀតណាម ក្នុងពេលធ្វើសមាហរណកម្ម
អាស៊ានមិត្ត Le Hoai Thanh កំពុងធ្វើការនៅក្រុមហ៊ុន ANT Engineering បានអះ
អាងថា៖ ​ឱកាសសំរាប់ពលករគុណភាពខ្ពស់របស់វៀតណាម គឺធំធេងណាស់៖

          “ នាបច្ចុប្បន្ន ពលករបច្ចេកទេសនៅប្រទេសជាច្រើន ដូចជា៖​សិង្ហបុរី ​ម៉ា
ឡេស៊ី នៅខ្វះជាច្រើន។ ពីព្រោះគេកំពុងប្រមូលផ្តុំទៅលើវិស័យហិរញ្ញវត្ថុ ​ធនា
គារ Marketing ។ ដូច្នេះ នេះគឺជាបណ្ដាឱកាសសំរាប់ពលករវៀតណាម។”

          ដោយមានការផ្លាស់ប្តូរថ្មីក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល រួមជាមួយការ
ខំ​ប្រឹងប្រែងរបស់បណ្ដានិស្សិតធ្វើអោយសុបិនរបស់បណ្ដាពលករវៀតណាម៖
សិក្សារៀនសូត្រនៅក្នុងប្រទេស ធ្វើការនៅក្នុងសហគមន៍អាស៊ាន នឹងក្លាយ
ទៅជាការ​ពិតជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ