សិង្ហបុរី-ឋានសួគិលក់ដូរ

(VOV World)_ សិង្ហបុរីជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​មិនគ្រាន់តែ
ទាក់ ទាញភ្ញៀវទេសចរណ៍ដោយទេសភាពធម្មជាតិស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំង ដោយសារការទាក់ទាញនៃបណ្ដាមជ្ឈមណ្ឌល​លក់ទិញដ៏អ៊ូអរទៀតផង។ជាប្រ ចាំឆ្នាំ  បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ​ប្រទេសកោះនេះ ទាក់ទាញបរិមាណភ្ញៀវទេស
ចរណ៍ជាច្រើន​ពិសេសគឺនៅរដូវបញ្ជុះតំលៃ Great Singapore Sale។ ​

សិង្ហបុរី-ឋានសួគិលក់ដូរ - ảnh 1
សិង្ហបុរី-ឋានសួគិលក់ដូរ(internet)

          សិង្ហបុរីត្រូវបានហៅថា÷ ឋានសួរលក់ដូរ។ បណ្ដាវិថីលក់ដូរធំៗ ដូចជា ​Orchard
Road, Chinatown, Bugis ជាដើម ដែលប្រមូលផ្តុំហាងលក់ទំនិញ សុទ្ធតែពាណិជ្ជ សញ្ញា លើទូទាំងពិភពលោក បានបំពេញរាល់តម្រូវការរបស់អតិថិជន​ដែលចូលចិត្ត Shopping។ ជាប្រចាំឆ្នាំ ពីដើមខែមិថុនា ​ដល់ចូងខែ​កក្កដា ​ឬក្នុងឱកាសបុណ្យ Noel ចូលឆ្នាំថ្មី  បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅសិង្ហបុរីជានិច្ចកាលមានបណ្ដាកម្មវិធី បញ្ជុះតំលៃជា ច្រើន និងត្រូវបានហៅ​ថា÷ រដូវបញ្ជុះតំលៃ Great Singapore Sale។ នៅពេលនោះ ​បណ្ដា​ហាងលក់ទំនិញដល់ម៉ោង១២យប់ ថែមទាំងមានមជ្ឈមណ្ឌលមួយចំនួន ​បើកទ្វា២៤/២៤ ម៉ោង ដើម្បីបំរើភ្ញៀវទេសចរណ៍ និងមុខទំនិញមួយចំនួន​បានបញ្ជុះតំលៃរហូតទៅដល់
៧០%។ មកដល់សិង្ហបុរី ភ្ញៀវអាចរកឃើញទំនិញគ្រប់មុខពីវត្ថុអនុស្សាវរីយ៍ គ្រឿងប្រើ
ប្រាស់ ក្នុងផ្ទះ គ្រឿងអេឡិកត្រូនិច សំលៀក​បំពាក់…ជាដើម។ 

          ក្នុងចំណោមបណ្ដា​មណ្ឌលលក់ដូរល្បីឈ្មោះ នៅសិង្ហបូរី យើង​ត្រូវនិយាយដល់
តំបន់ Orchard។ ​បណ្ដា​មជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Orchard Road ត្រូវបាន​កសាង​ជាប់​
គ្នា។ មកដល់មជ្ឈមណ្ឌល  Orchard Road ភ្ញៀវទេសចរណ៍អាចជិះ​តាស៊ី ឡានក្រុង និង 
រថ ភ្លើងក្រោមដី។ 

          Orchard អូអរដោយ​មណ្ឌលលក់​ដូរធំជា​ច្រើន​។ បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម 
ដូចជា÷ ION Orchard, Orchard Central, Lucky Plaza, Paragon...ជាដើម ធ្វើអាជិវកម្ម ​ទំនិញ
គ្រប់មុខ​ ពីសំ​លៀក​បំពាក់ វត្ថុ​បុរាណរបស់ជនជាតិនានា គ្រឿងប្រើប្រាស់ក្នុងផ្ទះ …​។​ល​។​​
មិត្ត Tran Cong Hoang និសិត្សឆ្នាំទី៣ នៃវិទ្យាស្ថានសារ​ព័ត៍មាន ​ផ្សព្វផ្សាយ​ បានអោយ
ដឹងថា÷

          “ ប្អូនមានភាពងឿងឆ្ងល់​ខ្លាំងណាស់ ចំពោះ​ភាពស្តុកស្តម្ហនៃ​បណ្ដា​មជ្ឈមណ្ឌល
ពាណិជ្ជកម្ម​របស់​សិង្ហបុរី។ បណ្ដាមជ្ឈមណ្ឌលនេះ មិនគ្រាន់តែមានទំនិញគ្រប់ប្រភេទ​ប៉ុណ្ណោះទេ ថែមទាំងប្រជាជនសិង្ហបុរីតុបតែង​ហាងយ៉ាងស្អាតប្រណិតទៀតផង។ ជាពិ
សេស ប្អូន​ទិញបានទំនិញ១ចំនួនដ៏ពេញចិត្ត និងតំលៃសមរម្យ។ ចំពោះនិស្សិត ​នេះគឺ ជាឱកាសកម្រមានណាស់។”

          មិនគ្រាន់តែមានទំនិញច្រើនប្រភេទ​ប៉ុណ្ណោះទេ នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិ
មួយៗនៅ សិង្ហបុរីសុទ្ធតែមានមជ្ឈមណ្ឌលម្ហូបអាហារ ហាង​កាហ្វេ មណ្ឌលលេងកំសាន្ត
ទៀតផង។ បង Kaung ភ្ញៀវទេសចរណ៍មកពី​មីយ៉ាន់ម៉ា ​បានអោយដឹងថា÷

          “ ខ្ញុំឃើងថា÷ ចំណុចពិសេសបំផុតពេលទិញទំនិញ​នៅ​សិង្ហបូរីនេះគឺប្រមូលផ្តុំបាន ឈ្មោះក្រុមហ៊ុនបង្ហាញម៉ូតដ៏ល្បី​ឈ្មោះ​ផ្សេងៗ​លើពិភពលោក។ បណ្ដាមជ្ឈមណ្ឌលលក់ ដូរត្រូវបានដាក់ជិតគ្នា ងាយស្រួលក្នុងការទៅ Shopping។ ​ទន្ទឹម​នឹង​នោះ​កាយ​វិការបំរើ
របស់ អ្នកលក់ក៏ស្និទ្ធស្នាល រួសរាយណាស់ ការទូទាត់ងាយស្រួលទៀតផង។”

          បន្ទាប់ពីដំណើរកំសាន្ត​នៅតាមវិថី Orchard ភ្ញៀវទេសចរណ៍តែង​តែចូល​បណ្ដា
ហាងនៅ​ Chinatown Littele India ។ នេះគឺជាវិថីជនជាតិចិន និងឥណ្ឌា​រស់នៅ។ នាបច្ចុ ប្បន្ន បណ្ដាវិថីនេះ នៅរក្សារបានតមលៃប្រពៃណីជាច្រើន ជាមួយបណ្ដាហាងលក់ គ្រឿងសប្បកម្ម សំលៀកបំពាក់ ជាដើម។

          បន្ទាប់ពីដំណើការទៅ Shopping ភ្ញៀវទេសចរណ៍អាចអង្គុយ​សម្រាក់​លើកៅអីថ្ម
តាមផ្លូវ  ពិសារការ៉ែម ផឹកទឹកភេសជ្ជះ មើលចង្វាក់ជីវភាពរស់នៅនៅទីនេះ។ ប្រការ
ទាំង នេះ បានបង្កើតចំណាប់អារម្មណ៍ងាយស្រួល និងសុខសាន្តត្រាណ​ចំពោះភ្ញៀវទេស ចរណ៍ម្នាក់ៗ នាពេលមកដល់សិង្ហបុរីម្ដងៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ