សិង្ហបុរីលើកទឹកចិត្តប្រជាជនជ្រើសរើសទទួលទានអាហារសមរម្យ

(VOV)_របបម្ហូបអាហារមានថាមពល៥០០កាឡូរីនៅភោជនីយដ្ឋាន ​ភេសជ្ជះ
មាន បរិមាណស្ករតិចតូចនិងភាពសំបូរបែបម្ហូបអាហារកែច្នៃ​​ដែលក្រុមប្រឹក្សារលើក កំពស់សុខភាពរបស់​សិង្ហបុរីនាំចេញ ​នូវវិធានការចំនួន៣​ដើម្បីកែលំអរ​របបរូបត្ថម្ភ​
សំរាប់ប្រជាជន។ ​បណ្ដាវិធានការនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៦ខែ ដោយ មានគោលបំណងកសាង​ទំលាប់ហូបចុក១ប្រកបដោយភាពសមរម្យ មានកាឡូរីតិច នៅប្រទេសនេះដែរ។

សិង្ហបុរីលើកទឹកចិត្តប្រជាជនជ្រើសរើសទទួលទានអាហារសមរម្យ - ảnh 1
សិង្ហបុរីលើកទឹកចិត្តប្រជាជនជ្រើសរើសទទួលទានអាហារសមរម្យ

ក្រុមប្រឹក្សារលើកកំពស់សុខភាពរបស់សិង្ហបុរីទើបនឹងបានបំផុសកម្មវិធី៖ 
ទទួលទានអាហារសមរម្យ ដើម្បី កែលំអររបបរូបត្ថម្ភសំរាប់​ប្រជាជន​។ បន្ទាប់ពីការ
ស្រាវ ជ្រាវអំពីរូប្ថម្ភជាតិ ដែលត្រូវបានអនុវត្តនាឆ្នាំ២០១០។ លទ្ធផលនៃការស្រាវ ជ្រាវនេះបានសរអោយឃើញថា៖ ប្រជាជនសិង្ហបុរីមានទំលាប់ជ្រើសរើសមុខម្ហូប
អាហារមានបរិមាណកាឡូរីខ្ពស់ជាងកំរិតធម្មតា។ ប្រជាជនសិង្ហបុរីចំនួន៦០% តែងតែទៅទទួលទានអាហារនៅភោជនីយដ្ឋាន៤ដងក្នុង១សប្ដាហ៍។ ក្នុងរបបអា
ហារ ១ពេលៗផ្ទុកបរិមាណកាឡូរី​ពី៧០០ដល់៨០០ ដែលក្នុងនោះចំពោះ មនុស្ស ម្នាក់បរិមាណកាឡូរីត្រូវការតែ​៥០០តែប៉ុណ្ណោះ។ ដូច្នេះ វាអាចងាយនាំមកឲ ធាត់ ពេកដែលជាកត្តា​​​មិនល្អចំ​ពោះ​សុខភាព​។

          ដូច្នេះ កម្មវីធី៖ ​ទទួលទានអាហារសមរម្យ​ បាន​ផ្តោតទៅលើ​​ការកាត់បន្ថយ
បរិមាណ​កាឡូរីក្នុង​របប​ម្ហូបអាហារ១​នៅក្នុងភោជនីយដ្ឋាន ចុះមកត្រឹម​បរិមាណ
៥០ ០កាឡូរីក្នុងរបប​អាហារនិមួយៗ។ គោលដៅគឺដល់ឆ្នាំ២០២០  និងមាន១៨០
លាន ចំណែកអាហារ ​ស្មើនឹង២០%នៃចំនួនចំណែកអាហារនៅ​ភោជនីយ​ដ្ឋាន​ទទួលបានបទដ្ឋាននេះ។ នាបច្ចុ​ប្បបានមានអ្នកផ្គត់ផ្គងសេវាកម្មចំនួន១៨ ​និង
ភោជនី យដ្ឋានចំនួន៧០០បានចូលរួមកម្មវិធីនេះហើយ។ រដ្ឋាភិបាលសិង្ហបុរី
សង្ឃឹមថា៖ដល់ចុងឆ្នាំនេះ ​អ្នកផ្គត់ផ្គងចំនួន៣០​នឹង​បាន​ចូលរួមកម្មវិធីនេះ​។ ក្នុង
ចំនួននោះ Pisent Co បានកសាង​​ម្ហូបអាហារ​ចំនួន​១១មុខមាន​​បរិមាណកា​ឡូរីតិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចជា៖ Spagetty គ្រឿងសមុទ្រ ឬ Pizza សមុទ្រមេឌីទែរ៉ាណេ…ជាដើម។ តំលៃ របស់បណ្ដាចំណែកអាហារនេះក៏ថោកជាង៤០% បើប្រៀបនឹងចំណែកអាហារ
ធម្មតាដែរ។ លោកស្រីTan Yilin ឧបការី​នាយកម៉ាឃីតធិញ នៃជួរភោជនីយដ្ឋាន
 Pisent Co បាន​អោយ​ដឹងថា៖

          “ ជាការពិតប្រាកដថា៖ យើងខ្ញុំនៅមានចំណេញ ពីព្រោះ យើងខ្ញុំ​បង្កើត
អាហារប័ណ្ណ​ថ្មីផ្សេងៗទៀត។ គោលដៅរបស់យើងខ្ញុំគឺប្រមូលផ្តុំចូល​ក្នុងទីផ្សារ ផ្សេងៗទៀត ជាមណ្ឌលប្រមូលផ្តុំដល់​បញ្ហាសុខភាព។”

សិង្ហបុរីលើកទឹកចិត្តប្រជាជនជ្រើសរើសទទួលទានអាហារសមរម្យ - ảnh 2
ប្រជាជនសិង្ហបុរីចំនួន៦០%តែងតែទៅទទួលទានអាហារនៅភោជនីយដ្ឋាន៤ដងក្នុង១សប្ដាហ៍

          កម្មវីធី៖ ​ទទួលទានអាហារសមរម្យនេះត្រូវបានបន្តអនុវត្តពីជោគ​ជ័យ​នៃ
កម្មវីធី Hocker ជាកម្មវិធីលើកកំពស់គុណភាពចំណែកម្ហូបអាហារ ដែល​ត្រូវបាន អនុវត្តពិសោធន៍នាឆ្នាំ២០១២។ កម្មវីធី Hocker ប្រមូលផ្តុំចូលក្នុងមុខ សញ្ញាជា បណ្ដាអ្នកលក់តាមដងវិថី លើកទឹកចិត្តនិងជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ដើម្បីគេ
ប្រើប្រាស់ផលិតផលមានផលប្រយោជន៍សំរាប់សុខភាព។ អ្នលក់ទំនិញតាម
ដង វិធីចំនួន៣៥០នាក់បានចូលរួមកម្មវិធីនេះ។ ដូច្នេះ ឆ្នាំនេះ រដ្ឋាភិបាលសិង្ហ
បុរីបានបើក ទូលាយរូបសណ្ឋាន នេះ ទៅដល់បណ្ដាភោជនីយ​ដ្ឋាន និងហាង
ម្ហូបអាហារនានា។ លោក Zee Yoong Kang នាយក​ចាត់ចែងការ​ក្រុមប្រឹក្សារ
លើកកំពស់​សុខភាពបាន​អះអាងអំពីលទ្ធផលនៃខ្ទង់ជំនួយនេះសំរាប់អ្នក​ចូល
រួមកម្មវីធី៖

          “ មានការខុសប្លែកក្នុងតំ​លៃរវាងផលិតផលល្អសំរាប់សុខភាព​ និង​ផលិតផលមិនល្អចំពោះសុខភាព។ ការផ្តល់ជំនួយនេះគឺសំដៅលើកទឹកចិត្ត​បណ្ដាអ្នកផ្គត់ផ្គង ភោជនីយដ្ឋានធ្វើផលិតផលល្អសំរាប់អតិថិជន។ ពេលមាន
ភោជ នីយដ្ឋានច្រើនចូលរួមកម្មវិធីនេះ ខុសគ្នាអំពីតំលៃនេះនឹងបានថយចុះ។”

          ទន្ទឹមនឹង កម្មវីធី៖ ​ទទួលទានអាហារសមរម្យ ក្រុមប្រឹក្សារលើកកំពស់​សុខ​ភាពក៏បានជួបធ្វើការជាមួយក្រុមហ៊ុនផលិតផលគ្រឿង​ភេសជ្ជះដើម្បីផ្គត់ផ្គង​ផលិតផល​មានមរិមាណស្ករតិច និងបង្កើនបរិមាណផលិតផលនេះ បំរើនៅសាលារៀន និងទីកន្លែងធ្វើការ។ ផ្នែកផលិតកម្មម្ហូបអាហារក៏បានអញ្ជើញចូលរួមកម្មវិធីនេះដែរ។ នាពេលខាងមុខនេះ បណ្ដាផ្សារទំនើបនៅសិង្ហបុរីនឹងពហុបែបភាវូបនីយកម្មមុខទំនិញមានបរិមាណកាឡូរីទាប។ ដោយវិធានការទាំង​បីរនេះ រដ្ឋាភិបាលសិង្ហបុរីសង្ឃឹមថា៖ បង្កើតបានទំលាប់ហូចចុកដ៏ល្អប្រសើរសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ