សញ្ញាប័ត្រឆ្នើមរបស់និស្សិតឡាវនៅវិទ្យាស្ថានរដ្ឋបាលជាតិ

          (VOV)_Daymon ជាក្តីមោទនភាពរបស់និស្សិតឡាវដែលកំពុងសិក្សា​នៅ
វៀតណាម។ នេះគឺជាការអះអាងរបស់លោក Kongkeo ប្រធានក្រុម​និស្សិតឡាវ
នៅវិទ្យាស្ថានរដ្ឋបាលជាតិ។លោកបានដឹងថា៖ នាបច្ចុប្បន្ន មាន​និស្សិតឡាវចំនួន
ជាង៤ពាន់នាក់កំពុងសិក្សារៀនសូត្រនៅវៀតណាម ប៉ុន្តែបរិមាណ​និស្សិតឡាវ
ទទួលបានវិញ្ញា​​ប័ត្រឆ្នើមនេះគឺមិនហួស១០នាក់​ឡើយ។ 

សញ្ញាប័ត្រឆ្នើមរបស់និស្សិតឡាវនៅវិទ្យាស្ថានរដ្ឋបាលជាតិ - ảnh 1
សញ្ញាប័ត្រឆ្នើមរបស់និស្សិតឡាវនៅវិទ្យាស្ថានរដ្ឋបាលជាតិ

          មក​សិក្សានៅវៀតណាម នាពេលមានអាយុ៣០ឆ្នាំ Daymon ជាមន្ត្រីរដ្ឋការឡាវ
មួយរូប បានឧស្សាព្យាយាមសិក្សារៀនសូត្រក្នុងរយៈពេល៥ឆ្នាំ។ជាមនុស្សមិនចេះភាសាវៀតណាមសោះ ដូច្នេះ ហើយទើបនាង​ទៅសិក្សាភាសាវៀត នៅ​សាលាមិត្ត
ភាព T78  ទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ។ បន្ទាប់​នោះ ​នាងទើបបានជ្រើស
រើស​ទៅរៀននៅវិទ្យាស្ថានរដ្ឋបាលជាតិ។

          ទោះបីជានិស្សិតមានអាយុច្រើនជាងគេ ក្នុងចំណោមនិស្សិតឡាវក្តី ប៉ុន្តែនាង
ជានិច្ចកាលជានិស្សិតពូកែរបស់ថ្នាក់រៀនជាង៨០នាក់នេះ។ ក្នុងរយៈពេល៤ឆ្នាំរៀន
សូត្រនៅវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម Daymon ពេលណាក៏ទទួលបានស្នាដៃ
ឆ្នើមជានិស្សិតពូកែដែរ។​

          នេះគឺជាសម្លេងរបស់ Daymon ក្នុងពេលការពារនិក្ខេបបទ ​ដោយ​ប្រធានបទ៖
 ស្វែងយល់ការងារលុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត Luong
phabang សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាភាសាវៀតណាម ប្រកប
ស្ទាត់ជំនាញ​។ 

          “ នាងខ្ញុំសប្បាយរីករាយណាស់ ពីព្រោះនាងខ្ញុំបានធ្វើនិក្ខេបបទប្រកបដោយ
​ជោគជ័យ។ នេះក៏គឺជាលទ្ធផលនៃការឧស្សាព្យាយាមសិក្សាររៀនសូត្រ​របស់នាងខ្ញុំ
ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ នាងខ្ញុំត្រូវរៀបចំនិក្ខេបបទនេះក្នុងរយៈ​ពេល៤ខែ។ ការ
លំបាកបំផុតរបស់នាងខ្ញុំគឺចំណេះដឹងអំពីភាសាវៀត​ បានជា​ការអធិប្បាយនៅមានកំ
ហិតនៅឡើយ​។​ ប៉ុន្តែនាងខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើន​ពីលោកគ្រូ អ្នកគ្រូ និង
មិត្តភក្តិផងដែរ។”

          លោកគ្រូ Bui Huy Khiem ជាគ្រូមួយនាក់ក្នុងក្រុមប្រឹក្សាការពារ​និក្ខេបបទនេះ 
បានវាយតំលៃថា៖ 

          “ បទនិក្ខេបបទរបស់ អ្នកស្រីDaymon​ ល្អណាស់។និក្ខេបបទ​នេះមាន៩០​ទំព័រ​ 
ស្ដីពីលទ្ធផលលុបបំបាត់គ្រោះអត់ឃ្លាន ​កាត់បន្ថយភាពក្រីក្រនៅខេត្ត Luongphabang
បណ្ដាវិស័យ​នៅ​មានកំហិត និងដំណោះស្រាយ។​ខ្ញុំវាយតំលៃខ្ពស់ចំពោះនិក្ខេបបទ​នេះ។”

          ចុងខែសីហាកន្លងទៅ អ្នកស្រី Daymon បានទទួលវិញ្ញា​ប័ត្របញ្ចប់ការ​សិក្សា
 ហើយក្នុងរយៈពេលនោះដែរ  អ្នកស្រីក៏ត្រៀមរៀបចំសំណុំឯកសារ ដើម្បីចូលរួមថ្នាក់អនុបណ្ឌិត នាខែតុលាខាងមុខនៅវិទ្យាស្ថានផងដែរ។​សូមប្រសិទ្ធិពរអោយអ្នកស្រី  
Daymon  ប្រកបការសិក្សានេះដ៏ល្អប្រសើរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ