ស្នាដៃសិល្បៈពីសំណល់អេតចាយតាមរយៈបាតដៃដ៏ប៉ិន​ប្រសប់​របស់​ជាងម៉ូតូកម្ពុជា

(VOVWORLD) - ជាមួយនឹងគំនិតច្នៃប្រឌិតហ៊ានគិត ហ៊ានធ្វើនោះ លោក គង សុធា សិប្បករមួយរូប បានប្រែក្លាយគ្រឿងបន្លាស់ម៉ូតូចាស់ ដែលគេបោះចោលទៅជាស្នាដៃសិល្បៈនៅខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ 
ស្នាដៃសិល្បៈពីសំណល់អេតចាយតាមរយៈបាតដៃដ៏ប៉ិន​ប្រសប់​របស់​ជាងម៉ូតូកម្ពុជា - ảnh 1 លោក គង សុធា ប្រធានក្លិប OMA - ក្រុមជាងម៉ូតូឌុប ដែលស្រឡាញ់សិល្បៈនៅខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា

ដោយក្ដីជក់ចិត្តរបស់ខ្លួន លោកមិនត្រឹមតែត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់រាប់អានប៉ុណ្ណោះទេ លោកថែមទាំងមានគោលបំណងចង់រួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារបរិស្ថានក្នុងសហគមន៍ទៀតផង។ ជាធម្មតា គ្រឿងបន្លាស់ម៉ូតូ ដូចជា ច្រវ៉ាក់ ខ្ចៅ គឺត្រូវបានគេបោះបង់ចោល ប៉ុន្តែចំពោះលោក គង សុធា ប្រធានក្លិប OMA - ក្រុមជាងម៉ូតូឌុប ដែលស្រឡាញ់សិល្បៈនៅខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជានោះ បានចាត់ទុកថា វត្ថុទាំងនេះគឺជាវត្ថុធាតុដើមសិល្បៈគួរឱ្យចាប់អារម្មណ៍។លោក គងសុធាបានប្រកបរបរសិល្បៈនេះដោយចៃដន្យ។ ជាមួយនឹងរបរផ្លូវការជាបុគ្គលិកលក់ប្រេងម៉ូតូ និងជាជាងជួសជុលម៉ូតូមួយរូប ប៉ុន្តែដោយមានក្ដីស្រឡាញ់សិល្បៈ លោកបានប្រែក្លាយសំណល់អេតចាយទាំងអស់ទៅជាស្នាដៃសិល្បៈវិញ។ លោកបានសំណេះសំណាលថា៖

 

ដោយមានបំណងចង់ចែករំលែកជាមួយមិត្តភក្តិដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាស្វែងរកទិសដៅថ្មី សម្រាប់អាជីពរបស់ខ្លួននោះ លោក គងសុធា រួមជាមួយមិត្តភក្តិដែលជាជាងជួសជុលម៉ូតូបានបង្កើតក្លិប OMA ដើម្បីបង្កើតផលិតផលជាច្រើនថែមទៀតពីសំណល់អេតចាយម៉ូតូ។ ចែករំលែកអំពីការលំបាកក្នុងការបង្កើតផលិតផលរបស់ខ្លួន លោក គងសុធា បានឲ្យដឹងថា៖ “សមាជិកទាំងអស់របស់ក្លិបសុទ្ធតែមិនបានឆ្លងកាត់សាលាសិល្បៈណាមួយឡើយ។  ដូច្នេះដើម្បីបង្កើតស្នាដៃសិល្បៈមួយគឺជាដំណើរការដ៏វែង ចាប់ពីការបង្កើតគំនិតច្នៃប្រឌិត រហូតដល់ការអនុវត្ត។ ជាទូទៅស្នាដៃទាំងនេះរួមមាន៖ ខ្ចាដំរី ចង្រិត ពីងពាង រុយ នាគ បង្កងនិងកណ្តូប។ នាបច្ចុប្បន្ន ក្រុមយើងខ្ញុំកំពុងអនុវត្តន៍គំនិតច្នៃប្រឌិតធ្វើមនុស្សយន្តមួយ”។

លើលពីនេះទៅទៀត លោក គងសុធាក៏បានប្រកបរបរជាជាងម៉ូតូ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងបង្កើតការងារធ្វើសម្រាប់មិត្តរួមអាជីពផង។ ទន្ទឹមនឹងនេះ លោកបានបង្កើតមណ្ឌលតាំងបង្ហាញស្នាដៃទាំងអស់ ដើម្បីទទួលភ្ញៀវពីគ្រប់ទិសទីមកទស្សនា ដើម្បីបញ្ជូនសារថា៖ របស់របរចាស់នៅជុំវិញយើងហាក់ដូចជាគ្មានប្រយោជន៍ទេ ប៉ុន្តែនៅពេលដែលយើងមានឆន្ទៈ និងមានគំនិតច្នៃប្រឌិតនោះ វត្ថុទាំងនេះគឺមានអត្ថន័យចំពោះជីភាពរស់នៅរបស់យើង។

ស្នាដៃសិល្បៈពីសំណល់អេតចាយតាមរយៈបាតដៃដ៏ប៉ិន​ប្រសប់​របស់​ជាងម៉ូតូកម្ពុជា - ảnh 2លោក គង សុធា ជាមួយមិត្តិភក្តិរបស់ខ្លួន 

អញ្ជើញទស្សនាមណ្ឌលផលិតកម្ម និងតាំងបង្ហាញនោះ លោកបញ្ញា និងលោកពិសី គឺជាភ្ញៀវទេសចរពីរនាក់មកពីរាជធានីភ្នំពេញ ពិតជាមានអារម្មណ៍កោតសរសើរចំពោះបាតដៃដ៏ប៉ិនប្រសប់របស់ជាងម៉ូតូ ដែលស្រឡាញ់សិល្បៈ។

 
 

សមាជិកនៃក្លឹប OMA បាននាំមកនូវប្រការដ៏ថ្មីប្លែកៗអំពីសិល្បៈ។ សិល្បៈមិនត្រឹមតែបានបង្កើតឡើងអ្វីៗ ដែលមិនទាន់មានប៉ុណ្ណោះទេ ថែមទាំងបានច្នៃប្រឌិតឡើងអ្វីៗ ដែលមានស្រាប់ ហើយជិតស្និទ្ធិជាមួយជីវភាពរស់នៅទៀតផង។ ដោយមានការរួមបញ្ជូលរវាងក្ដីស្រឡាញ់ម៉ូតូ និងក្ដីសប្បាយរីយរាយជក់ចិត្តក្នុងសិល្បៈនោះ ក្លិប OMA បានបង្កើតស្នាដៃសិល្បៈដោយឡែក ហើយមានភាពទាក់ទាញដ៏ខ្លាំងក្លា ព្រមទាំងរួមចំណែកកែលម្អបរិស្ថាន នៅពេលដែលមានសំរាមឧស្សាហកម្មជាច្រើន ត្រូវបានបញ្ចេញទៅលើបរិស្ថានជារៀងរាល់ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ