សមាគមអ្នកកាសែតវៀតណាមនិងសម្ព័ន្ធសមាគមអ្នកកាសែតថៃបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍របស់អាស៊ា

(VOV)_នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ សហគមន៍អាស៊ានត្រូវបានបង្កើត។​ដោយ
បានរួមចំណែកមិនតិចតួចក្នុងការផ្សព្វផ្សាយ ជំរុញដំណើការកសាងសហគមន៍
អាស៊ាននេះ គឺសម្ព័ន្ធបណ្ដាអ្នកកាសែតក្នុងតំបន់។ ពិសេស កិច្ចសហប្រតិបត្តិ
ការ ផ្សព្វផ្សាយរវាងបណ្ដាសមាជិកសហព័ន្ធអ្នកកាសែតអាស៊ាន(CAJ) និងសហ
ព័ន្ធអ្នកកាសែតថៃ (CTJ)។ នេះគឺជាគំរូអំពីរូបសណ្ឋានសហប្រតិ​បត្តិការរបស់
សម្ព័ន្ធសមាគមអ្នកកាសែតក្នុងតំបន់។

សមាគមអ្នកកាសែតវៀតណាមនិងសម្ព័ន្ធសមាគមអ្នកកាសែតថៃបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍របស់អាស៊ា - ảnh 1
សមាគមអ្នកកាសែតវៀតណាមនិងសម្ព័ន្ធសមាគមអ្នកកាសែតថៃបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍របស់អាស៊ាន

ឆ្នាំ ១៩៩៣ សមាគមអ្នកកាសែតវៀតណាម (VJA) និងសហព័ន្ធ​អ្នកកាសែតថៃ
 ( CTJ) បានបង្កើតទំនាក់ទំនងទ្វេភាគី។ ជាង២០ឆ្នាំកន្លង​ទៅ ទំនាក់ទំនងរវាង VJA 
និង CTJ បានមានការបោះជំហានអភិវឌ្ឍជ្រាលជ្រៅ និង​ទូលំ​ទូលាយ លើគ្រប់ជ្រុង
ជ្រោយ។ នៅលើវិស័យពហុភាគី ខែមេសា​ ឆ្នាំ ១៩៩៦ VJA ត្រូវបានចុះឈ្មោះ ជា
សមាជិកពេញសិទ្ធិរបស់សហព័ន្ធ​បណ្ដាអ្នកកាសែតអាស៊ាន ( CAJ ) តាមនោះ
 សមាគម​អ្នកកាសែត​វៀតណាម មានឱកាសបើកទូលាយកិច្ចសហប្រតិបត្តិការ
ជាមួយបណ្ដា​សមាគមអ្នកកាសែតក្នុងតំបន់ ដែលក្នុងនោះមាន CTJ។ លើវិស័យ
ទ្វេភាគី VJA និង CTJ បានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូជានិច្ច​ និងសហ​ប្រតិ​បត្តិ​
ការជាមួយគ្នាដ៏ស្អិតរមួត។ លោក Ha Minh Hue អតីតអនុប្រធាន​អចិន្ត្រៃយ៍ និងជា
ទីប្រឹក្សាកិច្ចការបរទេស សមាគមអ្នកកាសែតវៀតណាម បានអោយដឹងថា៖​

          “ សមាគមអ្នកកាសែតវៀតណាម និងសហព័ន្ធអ្នកកាសែរថៃ បាន​បង្កើតទំ
នាក់ទំនងទ្វេភាគីដ៏ស្អិតរមួត និងមានសកម្មភាពជាច្រើន។ ថ្នាក់ដឹកនាំនៃសមា
គមទាំងពីរក៏តែងតែបានជួបប្រាស្រ័យជាមួយគ្នាជានិច្ច ដើម្បីផ្លាស់ប្តូរ ​ជំរុញកម្ម
វិធីសហប្រតិបត្តិការយ៉ាងស្អិតរមួត។ ចំណុចពិសេសមួយគឺ​សហព័ន្ធអ្នកកាសែត
ថៃ បានរៀបចំវគ្គបង្ហាត់បង្រៀនភាសាវៀតណាម ​សំរាប់អ្នកកាសែតថៃទៀតផង។ ”

          បណ្ដាសកម្មភាពផ្លាស់ប្តូរ បង្កើនកិច្ចសហប្រតិបត្តិការ ឃោសនា រវាងវៀត
ណាម និងថៃ ត្រូវបានបើកទូលាយ ស៊ីជំរៅ ជាពិសេសចាប់ពីពេល​ប្រទេសទាំងពីរ
 លើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រនាខែ​មិថុនាឆ្នាំ ២០១៣មក។
 លោក Chavarong Limpattamapanee ទីប្រឹក្សា​សហព័ណ្ធ​អ្នកកាសែតថៃបានអោយ
ដឹងថា៖​

          “ ទំនាក់ទំនងរវាងសមាគម​អ្នកកាសែតថៃនិងវៀតណាម​មានកំរិត​ជាច្រើន។
 ថ្នាក់សហព័ន្ធ ដែលក្នុងនោះមានសមាគមជាច្រើន ​មាន​ទំនាក់ទំនងជាង២០ឆ្នាំមក
ហើយ។ ក្នុងដំណាក់កាលក្រោយនេះ ត្រូវបានបើក​ទូលាយជាច្រើន។ នោះគឺទំនាក់
ទំនងរវាងសហព័ន្ធសារព័ត៍មាននៃប្រទេសទាំងពីរ ក៏ដូចជា រវាងសមាគមអ្នកកាសែត
បណ្ដាតំបន់ជាមួយគ្នាផងដែរ។”

          នៅមហាសន្និបាត សហព័ន្ធអ្នកកាសែតអាស៊ាន លើកទី១៨ នៅវៀតណាម 
VJA និង CTJ បានចុះហត្ថលេខាលើអនុស្សារណ​យោគយល់​គ្នា ​(MOU) ដោយផ្អែក
ទៅលើស្មារតី បន្តជំរុញខ្លាំងបណ្ដាសកម្មភាព​សហប្រតិបត្តិការ រៀបចំបណ្ដាវគ្គបំពាក់
បំប៉ន់វិជ្ជាជីវះជាមួយគ្នា។​ ​

          តាមរយៈបណ្ដាសកម្មភាពផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងបទ​សរសេរវណ្ណកម្មនានា ផលិតផលសារព័ត៍មាន ដែលបានចុះផ្សាយនៅប្រទេស​និមួយៗ VJA និង CTJ 
បានរួមចំណែកសំខាន់ជួយប្រជាជននៃប្រទេស​ទាំងពីរ វៀតណាមនិងថៃខិតជិតគ្នា
ជាង ក៏ដូចជារួមចំណែកផ្សព្វផ្សាយ​អំពីការកសាងសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ