“សមមិត្តវៀតណាម” នៅលើឆាកល្ខោននិយាយឡាវ

(VOVWORLD) - ល្ខោននិយាយ“សមមិត្តវៀតណាម” ដោយសិល្បករឆ្នើម Hongnakhon Thumphala នៃនាយកដ្ឋានសិល្បះសម្ដែង ក្រសួងព័ត៌មាន វប្បធម៌និងទេស ចរណ៍ ឡាវសរសេរសេណារីយ៉ូនិងជាអ្នកដឹកនាំរឿង។ ល្ខោននេះជារឿងពិតមួយ ស្ដីអំពីយុទ្ធជន ស្ម័គចិត្តវៀតណាម ដែលបានរួមជាមួយសមមិត្តរបស់ឡាវ តស៊ូប្រឆាំង និងពលីជីវិតនៅរណសិរ្ស Xiengkhuang  

    ល្ខោននិយាយ“សមមិត្តវៀតណាម” ដោយសិល្បករឆ្នើម Hongnakhon Thumphala នៃនាយកដ្ឋានសិល្បះសម្ដែង ក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ សរសេរសេណារីយ៉ូ និងជាអ្នកដឹកនាំរឿង។ ល្ខោននេះជារឿងពិតមួយ ស្ដីអំពីយុទ្ធជនស្ម័គចិត្តវៀតណាម ដែលបានរួមជាមួយសមមិត្តរបស់ឡាវ តស៊ូប្រឆាំង និងពលីជីវិតនៅ រណសិរ្ស Xiengkhuang (ភាគខាងជើងប្រទេសឡាវ) នាឆ្នាំ១៩៧២។ ក្នុងនាទីដំបូលអាស៊ាននាពេលនេះ សូមអញ្ជើញលោកអ្នកនាងរួមជាមួយអ្នកយកព័ត៌មាន My Binh នៃវិទ្យុសម្លេងវៀតណាម ចូលរួមវគ្គហ្វឹកហាត់មួយក្នុងឈុតសម្ដែងនេះ។

“សមមិត្តវៀតណាម” នៅលើឆាកល្ខោននិយាយឡាវ - ảnh 1

“សមមិត្តវៀតណាម” នៅលើឆាកល្ខោននិយាយឡាវ

ក្នុងសាលប្រជុំមួយ មានទំហំជាង៨០ម៉ែត្រការ៉េ នៅទីស្នាកការរបស់ក្រុមល្ខោនមជ្ឈឹមឡាវ បណ្ដាសិល្បករកំពុងខំប្រឹងប្រែងហ្វឹកហាត់ ក្នុងធាតុអាកាសក្តៅនាខែមិថុនា។ នៅលើឆាកល្ខោនទំហំជាង២០មែត្រការ៉េ សិល្បករ សិល្បការិនីជាង៣០នាក់មិនអើពើដល់ញើសហូរជោគខ្លួនទេ គេនៅខំសម្របខ្លួនចូលក្នុងតួសម្ដែងជានិច្ច។បណ្ដាយុទ្ធជនកាន់កាំភ្លើងទៅយាមល្បាត កំពុងធ្វើដំណើរផង និយាយជាមួយគ្នាផង។

          សិល្បករឆ្នើម Hongnakhon Thumphala ជាអ្នកនិពន្ធសេណារីយ៉ូផង និងជាអ្នកដឹកនាំរឿងផង បានអោយដឹងថា៖ តួឯករបស់ល្ខោនគឺជាងគំនូKhamken ដែលជាយុទ្ធជនមួយរូបនៃកងវរសេនាតូចលេខ១ ហើយលោកក៏ជាមនុស្សចុងក្រោយដែលនៅមានជីវិត នៅរណសិរ្សភាគខាងជើងឡាវមុននេះ។ ល្ខោន”សមមិត្តវៀតណាម” នេះក៏ជារឿងមួយរបស់លោក ក្រោយពីវិលត្រឡប់មកវិញពីសង្គ្រាម។

          “ ខ្ញុំនិពន្ធល្ខោននេះដោយបានផ្អែកទៅលើរឿងពិតនានា ដែលខ្ញុំបានស្ដាប់។ ក្នុងនោះ “សមមិត្តវៀត ណាម” ជាដំណាងអោយយុទ្ធជនស្ម័គចិត្តវៀតណាម មកតស៊ូប្រឆាំងជួយឧបត្ថម្ភឡាវការពារមាតុប្រទេស។ ”

          សេណារីយ៉ូ”សមមិត្តវៀតណាម” ដែលបានអ្នកនិពន្ធសរសេរចាប់ពីច្រើនឆ្នាំមុនៗ ហើយដល់នាបច្ចុប្បន្នបានរៀបចំឡើងវិញម្តងទៀត ដោយមានគោលបំណងជួយអោយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងបន្ថែមអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ វៀតណាម-ឡាវ។ ខ្លឹមសាររបស់ល្ខោននេះស្ដីអំពីយុទ្ធជនវៀតណាមទៅជួយឧបត្ថម្ភប្រជាជនឡាវរំដោះប្រទេសជាតិ និងមនោសញ្ជាតនារវាងបណ្ដាសមមិត្ត យុទ្ធមិត្ត ជាពិសេសគឺមនោសញ្ជេតនារបស់ Khamkhen និងយុទ្ធជនវៀតណាម–ជាមនុស្សបានហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីជួយសង្គ្រោះ Khamkhen។ Athith Xidavonge តួប្រុសវ័យក្មេងមួយរូប នៃក្រុមសិល្បះ Sai khong បានដើរតួឯកយុទ្ធជន Khamken នាពេលវ័យក្មេង បានសំណេះសំណាលថា៖

          “ប្អូនក៏បានរៀនអំពីប្រវត្តិសាស្ត្រ យល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធវៀតណាម-ឡាវ បណ្ដាយុទ្ធជនស្ម័គចិត្តវៀតណាមបានជួយឡាវរំដោះប្រទេសជាតិ ។ ទោះបីជាបានកើតឡើងនិងធំដឹងក្តី ក្នុងដំណាក់ប្រទេសជាតិសន្តិភាពក្តី ប៉ុន្តែខ្ញុំក៏យល់ដឹងថា៖ដើម្បីមានជីវភាពរស់នៅដ៏ល្អប្រសើរដូចនាសព្វថ្ងៃនេះ ហើយត្រូវមានការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ ជាពិសេសគឺវៀតណាម។ ពេលបានអ្នកដឹកនាំរឿងជ្រើសរើសជាតួឯកជាយុទ្ធជនឡាវ ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំនិងបណ្ដានាដករផ្សេងៗនឹងខំប្រឹងប្រែងបំពេញល្អការដើរតួរបស់ខ្លួន ដើម្បីទស្សនិក ជនអាចយល់ដឹងបន្ថែមអំពីដំណាក់កាលសង្គ្រាមដ៏លំបាកលំពិនរបស់យុទ្ធជនវៀតណាមនិងឡាវ។”

          ទោះបីជាមិនទាន់ជាការហាតសមចុងក្រោយក្តី ប៉ុន្តែជួរកៅអីទស្សនិកជនក៏បានមានមនុស្សជាច្រើន ដែល ក្នុងនោះមានតំណាងស្ថានទូតវៀតណាមប្រចាំនៅឡាវមកមើលទស្សនាផងដែរ។ លោកស្រី Bich Nga ទីប្រឹក្សាវប្បធម៌ស្ថានទូតវៀតណាមប្រចាំនៅឡាវបានចែករំលែកថា៖

          “ល្ខោននេះមានអត្ថន័យដ៏ជាច្រើនក្នុងដំណាក់កាលនាបច្ចុប្បន្ន ពីព្រោះនេះជាសារមួយផ្ញើដល់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ជួយអោយគេយល់ដឹងបន្ថែមអំពីពលីកម្មសំរាប់ប្រទេសជាតិរបស់យុទ្ធជនវៀតណាម និង ឡាវ ក្នុងសង្គ្រាម។តាមនោះ គេយល់ដឹងបន្ថែមដើម្បីថែរក្សា ពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ ក៏ដូចជាថែរក្សថែមទៀតចំពោះជីវភាព រស់នៅសុខសាន្តត្រាណ សុភមង្គលនាបច្ចុប្បន្ន។”

          នៅចុងបញ្ចប់ល្ខោននេះ ជារូបភាព Khamken ឱបយុទ្ធជនវៀតណាមដែលបានពលីជីវិតខ្លួន ដើម្បី ជួយ សង្គ្រោះ  Khamken។ កំពុងឱបមិត្តផង Khamken ច្រៀងបទចម្រៀង” Truong Son Dong – Truong Son Tay ”-ជាបទចម្រៀងដែលយុទ្ធជនវៀតណាម បានច្រៀងអោយ Khamken ស្ដាប់ នាពេលមានជីវិត។ ល្ខោន “សមមិត្តវៀតណាម”មានរយៈពេលជាង៩០នាទី នឹងបានសម្ដែង លើកទី៣ នាថ្ងៃទី១៣កក្ដកាខាងមុខ នៅរោងល្ខោនវប្បធម៌ជាតិឡាវ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ទិវាឆ្នាំមិត្តភាពវៀតណាម-ឡាវ។ ប្រសិនបើមានឱកាស សូមអញ្ជើញលោកអ្នកនាងចូលរួមទស្សនាល្ខោនពោពេញទៅដោយអត្ថន័យនេះណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ