(VOV)_មុននោះ ២៥០០ឆ្នាំ ក្រណាត់ Bantik បានរកឃើញនៅឥណ្ឌា និងឆាប់ស្គាល់
ដល់លើពិភពលោក។ ចុងសតវត្សរ៍ទី១៨ ក្រណាត់ Bantik បាននាំចូលក្នុងកោះ
Jawa របស់ឥណ្ឌូនេស៊ី។ ឆ្នាំ ២០០៩ បច្ចេកទេសជ្រលក់ក្រណាត់ Bantik របស់
ឥណ្ឌូនេស៊ី ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ពិភព
លោក។ នាបច្ចុប្បន្ន ក្រណាត់ Bantik បានក្លាយទៅជាពាណិជ្ជសញ្ញាជាតិរបស់
ឥណ្ឌូនេស៊ីលើទូទាំងពិភពលោក។
|
សិល្បះត្បាញក្រណាត់តាមប្រែប្រពៃណីBANTIK របស់ឥណ្ឌូនេស៊ី |
“Oh ..បាទ……និយាយយ៉ាងម៉េចដែរ? ត្រូវតែពូកែទើបប្រកបមុខរបរនេះបាន បើមិន
ពូកែ មិនឧស្សាព្យាយាម មិនស្រឡាញ់មុខរបរ គឺមិនអាចធ្វើបានឡើយ។ ខ្ញុំប្រកប
មុខរបរនេះបាន៥២ឆ្នាំហើយ។”
នេះគឺជាការចែករំឡែករបស់លោក Widjojo Laksono ដែលមានអាយុ៧០ឆ្នាំ
ហើយ ជាសិប្បករធ្វើក្រណាត់ Bantik នៅទីក្រុងបុរាណ Yogyakarta ឥណ្ឌូនេស៊ី។
ទោះបីជាមានអាយុច្រើនហើយក្តី ប៉ុន្តែ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរលោកក៏មកដល់
រោងសប្បកម្មរបស់គ្រួសារ ដើម្បីធ្វើក្រណាត់ Bantik ដោយផ្ទាល់ដែរ។
រោងសិប្បកម្មរបស់គ្រួសារលោក Widjojo មានសមាជិកចំនួន១០នាក់ ហើយ
ម្នាក់ៗទទួលបន្ទុកផ្នែកនិមួយៗផ្សេងៗគ្នា។ បង Agung កូនច្បងរបស់លោក Widjojo
ជាម្ចាស់រោងសប្បកម្ម បានចែករំឡែកថា៖
“ ដំបូងបង្អស់គឺត្រូវជ្រើសរើសក្រណាត់។ ក្រណាត់កប្បាស់ ព្រែពណ៌សសុទ្ធ
តែប្រើបាន។ ក្បូក្បាច់រចនានានាត្រូវបានគូរដោយដៃ ( Canting) ឬ ដោយពុម្ភ
( Cetak) ដោយក្រមួន។ ក្រណាត់ទាំងនេះនឹងបានយកទៅជ្រលក់ពណ៌ ហើយ
ហាលវាអោយស្ងួត។ ក្រោយមកដាក់ចូលក្នុងជាតិគីមី ដើម្បីពណ៌បានលេចជាង។”
បង Agung Laksono បានអោយដឹងថែមទៀតថា៖ គ្រួសារបងត្បាញ់ក្រណាត់
បាន៥០ដល់៩០ម៉ែត្រក្នុង១ថ្ងៃ។ ផ្នែកពិបាកបំផុតគឺការបង្កើតក្បូក្បាច់រចនាលើក្រ
ណាត់។
“ ពណ៌ប្រពៃណីដែលបានប្រើប្រាស់ក្នុងក្រណាត់ Bantik នោះគឺពណ៌ប្រផះ
និងពណ៌ត្នោត។ នាបច្ចុប្បន្ន Bantik មានពចម្រុះណ៌។”
ពេលមកដល់ឥណ្ឌូនេស៊ី ភ្ញៀវទេសចរណ៍ជាច្រើនសុទ្ធតែមានគោលបំណង
ទិញបានផលិតផល១ធ្វើពីក្រណាត់ Bantik ដូចជា៖ អាវ កន្សែង កាបូប…លៗ។
Bob Temple ភ្ញៀវទេសចរណ៍អាមេរិកមួយនាក់ ក៏ចូលចិត្តផលិតផលទាំងនេះ។
“ អាវ Bantik នេះពិសេសដោយឡែកណាស់។ ពេលឃើញវាវាលើកដំបូង
ខ្ញុំឃើញថាវាអស្ចារ្យំាស់ហើយ។ ពីព្រោះ វាខុសពីបណ្ដា Style អាវនៅអាមេរិក ។
ហើយខ្ញុំជ្រើសរើសបានអាវ Bantik សំរាប់ខ្លួនហើយ។”
ត្រូវបានចាប់បដិសន្ធិរាប់ពាន់ឆ្នាំហើយ Bantik មិនគ្រាន់តែជាផ្នែកសិល្បះប្រ
ពៃណីប៉ុណ្ណោះទេ ថែមទាំងនេះមោទនភាពរបស់ប្រជាជនឥណ្ឌូនេស៊ីទៀតផង។
ក្នុងបណ្ដាថ្ងៃបុណ្យ ប្រជាជនតែងតែពាក់អាវ Bantik។ ជាពិសេស ឥណ្ឌូនេស៊ីបាន
លៃទុករយៈពេល២ថ្ងៃ នាខែកញ្ញា គឺថ្ងៃ Bantik ឥណ្ឌូនេស៊ី ដើម្បីលើកដម្កើងតំលៃ
វប្បធម៌ ក៏ដូចជាវិចិត្រសិល្បះរបស់ផលិតផលនេះដែរ៕