(VOV World)_ក៏ដូចជា ប្រទេសមួយចំនួន ក្នុងប្លុកអាស៊ាន ជាប្រចាំឆ្នាំ រដ្ឋាភិ
បាលសិង្ហបុរី បានផ្តល់អាហារូបករណ៍ចំពោះសិស្សានុសិស្ស និងនិស្សិតនៃបណ្ដា ប្រទេសអាស៊ាន ដែលមានស្នាដៃខ្ពស់ ក្នុងការសិក្សារ និងក្នុងនោះមានសិស្សា
នុសិស្ស និងនិស្សិតវៀតណាមផង។ ចំពោះសិស្ស និស្សិតវៀតណាម ការទទួលបាន
អាហា រូបករណ៍អាស៊ាន របស់ រដ្ឋាភិបាលសិង្ហបុរី មិនគ្រាន់តែជាឱកាស ដើម្បី ទាក់
ទង ជាមួយខឿនអប់រំទំនើបប៉ុណ្ណោះទេ ថែមទាំងជា ឱកាស ដើម្បីស្វែងយល់អំពី ទឹកដី និងមនុស្សសិង្ហបុរី។
|
សិស្សានុសិស្សវៀតណាម ជាមួយអាហារូបករណ៍ អាស៊ានរបស់រដ្ឋាភិបាលសិង្ហបុរី(internet) |
អាហារូបករណ៍ អាស៊ានរបស់រដ្ឋាភិបាលសិង្ហបុរី មាន២ប្រភេទ÷ អាហារូបករណ៍ សំរាប់សិស្សមធ្យមសិក្សារ និងចំណេះទូទៅ។ អាហារូបករណ៍ចំពោះសិស្ស មធ្យម
សិក្សារ គឺជាប្រភេទអាហារូបករណ៍ទាំងមូល ក្នុងរយះពេល ៤ឆ្នាំសិក្សារ។ នៅ វៀត ណាម ប្រភេទអាហារូបករណ៍នេះត្រូវបានប្រគល់ជាលើកដំបូង ឆ្នាំ ១៩៩៦។ គ្រួសារ
លោក Ngo Dat Duc នៅទីក្រុងហាណូយសប្បាយរីករាយណាស់ ពេលដឹងថា÷ កូន
ប្រុស Ngo Dat Phuc ទទួលបានអាហារូបករណ៍នេះ។ លោក Ngo Dat Duc បានអោយ
ដឹងថា÷
“ តាមការស្វែងយល់ ខ្ញុំបានដឹងថា÷ អាហារូបករណ៍អាស៊ាន របស់រដ្ឋាភិបាល
សិង្ហបុរី គឺសំដៅ ជួយឧបត្ថម្ភបណ្ដុះបណ្ដាលសិស្សពូកែ ដែលមានចរិតចរិយា សម្បត្តិ សិលធម៌ល្អ របស់ប្រទេសអាស៊ាននានា ក្លាយទៅជាមនុស្សមានផលប្រយោជន៍ បំរើ អោយប្រទេសនិមួយៗ។ សិស្សនៅប្រទេសមួយចំនួន ក្នុងតំបន់ ដូចជា÷ ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ទៅរៀននៅសិង្ហបុរីគឺច្រើនណាស់។”
ជាប្រចាំឆ្នាំ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានជ្រើសរើសសិស្ស នៅសាលាមធ្យមសិក្សារចូលរួមការប្រឡង យកអាហារូបករណ៍ អាស៊ានរបស់សិង្ហបុរី។ ឆ្នាំ២០១២នេះ មានសិស្សវៀតណាមចំនួន ៩នាក់ ទទួលបានអាហារូបករណ៍នេះ។
ប្អូន Nguyen Thuy Duong សិស្ស ថ្នាក់ទី ៩ នៃអនុវិទ្យាល័យ Dang Thai Mai ទីក្រុង Vinh
ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) បានចែករំលែកមនោសញ្ជេតនា នាពេល
ទទួល បានអាហារូបករណ៍នេះថា÷
“ បន្ទាប់ពីពេល ទទួលបានអាហារូបករណ៍នេះ ប្អូនសប្បាយរីករាយណាស់ និង
មោទ នភាពយ៉ាងខ្លាំង។ ពីព្រោះថា នេះគឺជាអាហារូបករណ៍មួយ ដ៏ថ្លៃថ្នូ របស់រដ្ឋាភិ
បាល សិង្ហបុរី ចំពោះសិស្សថ្នាក់ទី ៩ និងថ្នាក់ទី១០ នៃបណ្ដាប្រទេសក្នុងតំបន់ អាស៊ាន និងក្នុងនោះមានវៀតណាម។ ”
|
នៅវៀតណាម ប្រភេទអាហារូបករណ៍នេះត្រូវបានប្រគល់ជាលើកដំបូង ឆ្នាំ ១៩៩៦(internet) |
បន្តាប់ពីពេលទទួលបានអាហារូបកណ៍ បណ្ដាសិស្សមានស្នាដៃល្អ របស់វៀត ណាម នឹងចូលរៀន វគ្គ Sec 3 ( Secondary) ក្នុងប្រព័ន្ធអប់រំ មធ្យមសិក្សារ របស់ សិង្ហបុរី (ស្មើនឹងថ្នាក់ទី ៩ របស់វៀតណាម)។ បញ្ចប់រយះពេល ៤ឆ្នាំសិក្សារ បណ្ដាសិស្សនឹង ទទួលបានសញ្ញាប័ត្រមធ្យមសិក្សារថ្នាក់ Cambrigdge ( GCE A – Level ) ។ បន្ទាប់នោះ
បណ្ដាសិស្សពូកែ ទទួលបានលទ្ធផលល្អ អាចសូមអាហារូបករណ៍អាស៊ានបន្ត រៀនថ្នាក់មហាវិទ្យាល័យនៅសិង្ហបុរីទៀតផង។ ប្អូន Ngo Dat Phuc បានសម្ដែងការប្តេជ្ញាចិត្តថា÷
“ ប្អូននឹងសម្រេចរយះពេល៤ឆ្នាំ សិក្សារតាមរយះអាហារូបករណ៍នេះ។ បន្ទាប់
នោះ ប្អូននឹងសូមអាហារូបករណ៍ដើម្បីបន្តការសិក្សារនៅសិង្ហបុរី ឬនៅប្រទេសទី៣ ដើម្បីកសាងអនាគតល្អសំរាប់ខ្លួន និងក្លាយទៅជាមនុស្សល្អ មានប្រយោជន៍ចំ ពោះ ប្រទេសជាតិ។”
ក្នុងសភាពការណ៍ វៀតណាមកំពុងជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចបញ្ញា បង្កើតគ្រិះស្ថាន ដើម្បីក្លាយទៅជា ប្រទេសឧស្សាហកម្មតាមទិសទំនើប នាឆ្នាំ ២០២០។ អាហារូបករណ៍ អាស៊ានរបស់សិង្ហបុរី បានរួមចំណែក បណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស គុណភាពខ្ពស់ចំពោះវៀត
ណាម។ ទន្ទឹមនឹងនោះ អាហារូបករណ៍អាស៊ាន ក៏បានរួមចំណែក បង្កើនការយល់ ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរីទៀតផង៕