ហ្វីលីពីនជំរុញនិរន្តភាពសេវារថយន្តអគ្គីសនី

(VOV)_ដើម្បីកាត់បន្ថយស្ថានភាពបំពុលបរិស្ថាននាបច្ចុប្បន្ន រដ្ឋាភិបាលហ្វី
លីពីនទើបនឹងបានប្រកាសគំរោងការណ៍ចរាចរណ៍មួយ នោះគឺប្រើប្រាស់រថយន្ត
អគ្គីសនីជំនួសអោយ​បណ្ដារថយន្ត Jeep ប្រើប្រេង Diezen ​ជាបណ្ដើរៗ។ គំរោង​
ការណ៍​នេះ​កំពុងទទួលបានការគាំទ្រ​យ៉ាងពេញទំហឹងពី​សកម្មជនបរិស្ថាន អ្នក​
បើកបរ ​និងប្រជាជនហ្វីលីពីន។

 ហ្វីលីពីនជំរុញនិរន្តភាពសេវារថយន្តអគ្គីសនី - ảnh 1
ហ្វីលីពីនជំរុញនិរន្តភាពសេវារថយន្តអគ្គីសនី(http://www.baodanang.vn/)


          រថយន្ត Jeep ប្រើប្រេង Diezen ជាមធ្យោបាយដឹកជញ្ជូនសាធារណះ មាន តំលៃថោកថោក និ​ងជាទីពេញ​និយមនៅហ្វីលីពីន​នឹងបានជំនួសដោយ បណ្ដារថ យន្តអគ្គីសនីវិញ។ នេះ​គឺជាការខំប្រឹងប្រែងមួយក្នុងចំណោមការខំប្រឹង ប្រែងកាត់
ប ន្ថយស្ថានភាព​បំពុលបរិស្ថានរបស់រដ្ឋាភិបាលហ្វីលីពីន។ លោក Sigfrido Tinga
ប្រធាន​ក្រុមប្រឹក្សារភិបាលក្រុមហ៊ុនដឹកជញ្ជូនប្រើថាមពលអគ្គីសនីពិភពលោក
ទាំង មូល ជាក្រុមហ៊ុនជំនាញផ្គត់ផ្គង់រថយន្តអគ្គីសនីបានអោយដឹងថា៖

          “ ៨៥% ការបំពុលបរិស្ថាននៅទីក្រុង Metro Manila គឺមកពី​មធ្យោបាយ​​​ដឹក
ជញ្ជូន។ ដូច្នេះ ការជំនួស១ផ្នែកកក្តា​ដែល​បង្ក​ការបំពុលបរិស្ថានដោយ រថយន្ត  នោះគឺមានអត្ថន័យសំខាន់ណាស់។​ មធ្យោបាយដឹក​ជញ្ជូនប្រើថាមពលអគ្គី សនីតែងតែត្រូវការវិនិយោគច្រើននាគ្រា​ដំបូង ​ប៉ុន្តែមានចំណាយធ្វើសកម្មភាព
ថោកជាង។ ​”

          តាមផែនការ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ រថយន្តអគ្គីសនីចំនួន២​មឺន
គ្រឿង នេះនឹងដាក់ដំណើការ​ជំនួសអោយ រថយន្ត Jeep ៥៥ ០០០គ្រឿង ​ដែល
កំពុង ធ្វើសកម្មភាពដោយប្រើ​​ប្រេង Diezen ។ ក្រៅពីអនុភាពប្រើប្រាស់​អគ្គីសនី
នេះ​ បណ្ដារថយន្តនេះ​ត្រូវបានគូប្លង់ដ៏ពិសេសដោយឡែក អោយសមស្របជា
មួយ លក្ខណះចរាចរនៅហ្វីលីពី ដូចជា៖ មានល្បឿន៦០គីឡូម៉ែត្រ/ម៉ោង  អាច ធ្វើដំណើរក្នុងរយៈពេល៤ម៉ោងជាបន្តបន្ទាប់ដែលមិនបាច់សាក់ភ្លើង។​លៗ  
លោក Renato Constantino នាយកប្រតិបត្តិវិទ្យាស្ថានបរិស្ថាននិងទីក្រុងចីរភាព
​ បាន​អោយ​​​ដឹងថា៖ បណ្ដា​  រថយន្តអគ្គីសនីនេះនឹងរួមចំណែកគួរអោយកត់
​សម្គាល់ ​ក្នុង​ការកាត់បន្ថយស្ថានភាពបំពុល Carbon dioxide និង Nitrogen Oxide ៖

          “ យើងមើលមិនឃើញបណ្ដាប្រភេទឧស្ម័នបំពុលនេះទេ ប៉ុន្តែយើងកំ
ពុង​ហិត​វាចូលក្នុងខ្លួនហើយ។ ស្ថានភាពបំពុលបរិស្ថាននៅផ្លូវនិមួយៗ តំបន់​និមួយៗ កំពុងរួមចំណែកចូលក្នុងបំរ៉ែបំរួលធាតុអាកាសពិភពលោកទាំង​មូល
ទៀតផង។ ឧស្ម័ន Carbon dioxide ជាមូលហេតុមួយក្នុងចំណោមមូល​ហេតុដែលបណ្ដាលឡើងស្ថានភាពពិភពលោកក្តៅឡើងៗ។”

          គំរោងការណ៍នេះរបស់រដ្ឋាភិបាលហ្វីលីពីន ក៏ទទួលបានការគាំទ្រ​របស់ បណ្ដាក្រុមហ៊ុនដឹកជញ្ជូននិងអ្នកបើកបរនានាផងដែរ។ ពីព្រោះ រថយន្តនេះ​នឹងកាត់បន្ថយចំណាយក្នុងសភាពការណ៍តំលៃប្រេងស៊ាំងកំពុងកើនឡើងជា
បន្តបន្ទាប់នាបច្ចុប្បន្ន។ លោក Roberrto Martin ប្រធានក្រុមប្រឹក្សារ​អភិបាល សម្ព័ន្ធក្រុមហ៊ុនដឹកជញ្ជូន Pasang Masda បានអោយដឹងថា៖

          “ ចំណូលរបស់អ្នកបើកបរត្រូវជះឥទ្ធិពលជាច្រើនពីតំលៃប្រេងស៊ាំង។ ​ដូច្នេះ រថយន្តទាំងនេះគឺជាដំណោះស្រាយមេសំរាប់បញ្ហានាបច្ចុប្បន្នរបស់​
យើងខ្ញុំ។ មិនបំពុលបរិស្ថាន សន្សំសំចៃចំណាយបាន៥០% បើប្រៀងនឹងប្រើ
ប្រេង Diezen។”

          ជំនួស រថយន្ត Jeep ប្រើប្រេង Diezen ដោយបណ្ដារថយន្តអគ្គីសនី​ កៅ
អ៊ីប្រមាណ​២០ ជាសេចក្ដីសម្រេចចិត្ត១ មិនគ្រាន់តែទទួលបានការគាំទ្រយ៉ាង​ខ្លាំងក្លារបស់ជនហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងរបស់សកម្មជនបរិស្ថានជា
ច្រើនលើពិភពលោកទៀតផង។ ប៉ុន្តែ នេះមិនម៉ែនជាគោលដៅចុងក្រោយទេ។ ដើម្បីកាត់បន្ថយការចំណុះទៅលើថាមពលអគ្គីសនី បណ្ដារថយន្ត​ប្រើថាមពល ព្រះអាទិត្យនឹងមានវត្តមានយ៉ាងឆាប់ៗ លើខ្សែផ្លូវនានារបស់​ហ្វីលីពីននាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ