(VOV)_នៅសល់តែប៉ុន្មានសប្ដាហ៍ទៀត នឹងឈានចូលឆ្នាំ ២០១៦ -ឆ្នាំទី១៩ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ជាសមាជិកពេញសិទ្ធិរបស់សមា
គមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ហើយក៏ជាឆ្នាំដំបូង ឡាវទទួលដំណែងជា
ប្រធានប្តូរវែន របស់អាស៊ាន។ នេះគឺជាចំណុចសំខាន់ ក្នុងដំណើការធ្វើសមាហរ
ណកម្ម របស់ឡាវ។ឆ្នាំ ២០១៦ ជាឆ្នាំដំបូងបង្កើតជារូបរាងសហគមន៍អាស៊ាន។ ក្នុង
តួនាទីជាប្រធាន ឡាវនឹងរួមជាមួយប្រទេសជាសមាជិកនានា អនុវត្តទស្សនវិស័យ
និងផែនការរបស់អាស៊ាន ក្រោយឆ្នាំ ២០១៥។ ក្នុងនាទីដំបូលអាស៊ាន នាពេលនេះ
សូមអញ្ជើញលោកអ្នកនាងស្វែងយល់អំពីការត្រៀមរៀបចំរបស់ឡាវ ក្នុងតួនាទីជា
ប្រធានអាស៊ាន ២០១៦។
|
ឡាវត្រៀមខ្លួនជាស្រេចតួនាទីជាប្រធានអាស៊ាន ២០១៦ |
នាថ្ងៃទី២៣ កក្កដា នៅសន្និសីទរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន លើកទី២៨
ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី ឡាវបានក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អា
ស៊ាន។ នេះគឺជាសក្ខីភាំពសំរាប់គោលនយោបាយ កិច្ចការបរទេសរបស់ឡាវ អំពី
សន្តិភាព បើកទូលាយកិច្ចសហប្រតិបត្តិការ និងមិត្តភាពចំពោះប្រទេសទាំងឡាយ
លើពិភពលោក ពិសេសគឺបណ្ដាប្រទេសជិតខាងនៅក្នុងតំបន់។ លោក Lounkeo
Kittikhoun អនុរដ្ឋមន្ត្រីការបរទេសឡាវ បានអោយដឹងថា៖ ១៨ឆ្នាំ ជាសមាជិក
របស់អាស៊ាន ឡាវបានមានការរួមវិភាគទានសកម្មជាច្រើនសំរាប់សមាគមន៍ប្រជា
ជាតិអាស៊ីអាគ្នេយ៍ ថានះរបស់ឡាវនៅក្នុងតំបន់និងអន្តរជាតិត្រូវបានលើកកំពស់ពី
មួយថ្ងៃទៅមួយថ្ងៃ។
“ ក្នុងដំណាក់កាល សកលភាវូបនីយកម្មដូចនាបច្ចុប្បន្ននេះ គ្មានប្រទេសណា
ដែលអាចឈរដោយឡែកតែម្នាក់ឯងបានឡើយ ដូច្នេះ ប្រទេសទាំងឡាយ ទ្វីបទាំង
ឡាយ សុទ្ធតែចូលរួមកិច្ចសហប្រតិបត្តិការណាមួយ។ នេះគឺជានិន្នការ ហើយឡាវ
ក៏ដូចគ្នានេះដែរ។ ការចូលរួមអាស៊ាន ក៏រួមចំណែកលើកកំពស់តួនាទីរបស់ឡាវនៅ
ក្នុងតំបន់ផង និងលើពិភពលោកផង។”
ក្រោយរយៈពេល១៨ឆ្នាំ ប្រទេសឡាវ នាបច្ចុប្បន្ន ជាប្រទេសមាននយោបាយ
ស្ថិរភាព ការពារជាតិ សន្តិសុខជាតិត្រូវបានរក្សារឹងមាំ សណ្ដាប់ធ្នាប់សង្គមត្រូវបាន
ធានា កំណើនសេដ្ឋកិច្ចត្រូវបានកើនឡើងជាបន្តបន្ទាប់ ជីវភាពរស់នៅខាងស្មារតី
និងសំភារះរបស់ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Lounkeo Kittikhoun អនុរដ្ឋមន្ត្រីការបរទេសឡាវ បានចែករំលែកថា៖
“ ចាប់ពីខែមករាឆ្នាំ២០១៦តទៅ ឡាវនឹងទទួលដំណែងជាប្រធានប្តូរវេន
អាស៊ានហើយយើងខ្ញុំត្រូវអនុវត្តទស្សនះវិស័យអាស៊ាន ក្នុងទសវត្សរ៍ថ្មី ដោយផ្អែក
ទៅលើសរសរទ្រូងចំនួន៣។ អាស៊ានមានលក្ខណះពិសេសដោយឡែករបស់ខ្លួន
និងមានមាគា៍ដោយឡែករបស់ខ្លួន។ មិនដូចជា EU ហើយក៏មិនដូចអង្គការសហ
ប្រជាជាតិ ទេគឺអាស៊ានដូចជាគ្រួសារមួយដែរ។”
ឆ្នាំ ២០១៦ ជាឆ្នាំដ៏មានសារះសំខាន់ចំពោះអាស៊ាន ពិសេសគឺក្នុងកាលះទេ
សះសហគមន៍អាស៊ានត្រូវបានបង្កើតឡើង នាចុងឆ្នាំ ២០១៥នេះ ហើយក្លាយអា
ស៊ានទៅជាតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងជាតំបន់សេដ្ឋកិច្ចធំទី៧
លើពិភពលោក។ រួមជាមួយប្រទេសផ្សេងៗក្នុងតំបន់ ឡាវបានបង្កើតអនុគណៈ
កម្មាធិការចំនួន១៣ ក្រមការបញ្ជាណែនាំផ្ទាល់ពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី
ការបរទេស លោក Thongloun Sisoulith និងការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក
Thongsing Thammavong។ អនុគណៈកម្មាធិការនិមួយៗ នឹងទទួលបន្ទុកផ្នែក និង
ការងារជាក់ស្ដែងនិមួយៗ។ ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស បទពិ
សោធន៍ចរចារ បកប្រែ ឯកសារ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ធានាសន្តិសុខសំរាប់
ព្រឹត្តិការណ៍នានា ក្នុងឆ្នាំ ឡាវជាប្រធានអាស៊ានក៏បានសម្រេចរួចរាល់ហើយ។
តាមលោក Phongsavanh Sisoulath ប្រធាននាយកដ្ឋានអាស៊ាន ក្រសួងការបរទេស
ឡាវ បានអោយដឹងថា៖
“ ទីមួយ ឡាវនឹងខំប្រឹងប្រែងអនុវត្តចក្ខុវិស័យ ២០១៥ ក្លាយទៅជាការពិត
ជាក់ស្ដែង។ទីពីរ ទោះបីជា ចុងឆ្នាំនេះ អាស៊ានបានក្លាយទៅជាសសហគមន៍សេដ្ឋ
កិច្ចមួយក្តី ប៉ុន្តែនៅមានការលំបាកសាកល្បងជាច្រើន ពិសេសគឺបង្រួញគម្លាតអភិ
វឌ្ឍន៍ក្នុងអាស៊ាន។ ដូច្នេះឡាវនឹងបន្តអនុវត្ត បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរុញ
ច្រាលភាពក្រីក្រ និងចាត់ទុកនេះគឺជាអាទិភាពជួរមុខក្នុងឆ្នាំ ២០១៦។ ទីបី ឡាវនឹង
ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម ។
ទីបួនគឺឡាវនឹងខំប្រឹងប្រែងបង្កលក្ខណះងាយស្រួល សំរាប់ពាណិជ្ជកម្ម វិនិយោគ។
ទីប្រាំ ឡាវក៏បានប្រមូលផ្តុំសំរាប់ការងារអភិវឌ្ឍន៍ទេសចរណ៍។ ហើយទី៦ ឡាវនឹង
យកចិត្តទុកដាក់ចំពោះការតភ្ជាប់រវាងបណ្ដាប្រទេសអាស៊ាន ពីព្រោះថា៖ ឡាវជា
ប្រទេសគ្មានសមុទ្រប៉ុន្តែផ្ទុយទៅវិញឡាវគឺនៅចំកណ្ដាលអាស៊ានអាចធ្វើការតភ្ជាប់
ប្រទេសទាំងអស់ក្នុងតំបន់តាមរយៈផ្លូវគមនាគមន៍។”
ក្នុងសរសរទ្រូងវប្បធម៌ សង្គម របស់អាស៊ាន ឡាវក៏បានផ្តល់អាទិភាពចំនួន២
ដើម្បីអាស៊ានអនុវត្តក្នុងឆ្នាំ ២០១៦៖ ទីមួយគឺយកចិត្តទុកដាក់ដល់ការបង្កើតការងារ
ធ្វើសំរាប់នារី។ ទីពីរគឺប្រមូលផ្តុំទៅលើការងារអភិរក្ស រក្សានិងពង្រីកតំលៃបេតិកភ័ណ្ឌ
របស់អាស៊ាន។
កសាងអាស៊ានមួយ “ពហុបែបប៉ុន្តែឯកភាព”ជាគោលដៅរួមរបស់អាស៊ាន។
នេះក៏ជាគោលដៅឈានទៅសម្រេងអោយបានក្នុងឆ្នាំ ២០១៦ ក្នុងថានះជាប្រធាន
អាស៊ានផងដែរ៕