( VOV)_ប្រសិនបើប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងសកម្មឈានទៅមុខយ៉ាងសកម្មតាមការផ្លាស់ប្តូររបស់ខឿនសេដ្ឋកិច្ចសកល គឺប្រទេសឡាវនៅមាន
ចរិតលក្ខណះមួយដ៏សុខសាន្តត្រាណ សម្រស់ស្អាត និងមានភាពប្លែកថ្មីជាច្រើនគួរអោយទាក់ទាញភ្ញៀវទេសចរណ៍។ ហេតុដូច្នេះ ភ្ញៀវទេសចរណ៍វៀតណាមជាច្រើន នាក់បានជ្រើសរើសឡាវជាទីមកដល់មួយក្នុងដំណើរទៅទេសចរណ៍នាដើមនិទាឃរដូវ។
|
ឡាវ÷ទីកន្លែងទេសចរណ៍គួរអោយទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍វៀតណាម(alehap.vn ) |
ឡាវជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍និងជាប្រទេសជិតខាង មានទំនាក់ ទំនងពិសេសជាមួយវៀតណាម។ ខឿនវប្បធម៌ឡាវផ្សាភ្ជាប់ជាមួយខឿន វប្បធម៌ព្ រៈពុទ្ធសាសនា និងមានវត្តចំនួនជាង១៤០០។ ប្រទេសឡាវមានសំណង់ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិដ៏ស្រស់ស្អាតជាច្រើន មានទិដ្ឋភាពល្បីឈ្មោះជាច្រើន ដូចជា÷
វាលក្រឡ នៅខេត្តសៀងខ្វាង អតិតរាជវាំង Luong Phrabang …។ល។បង Nguyen
Van Binh ភ្ញៀវទេសចរណ៍មកពីខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) បានអោយ
ដឹងថា÷ ទោះបីជាបានទៅឡាវច្រើនលើកហើយ ប៉ុន្តែ លើកណាក៏បន្សល់ទុកនូវម
នោសញ្ជេតនាពិសេសដោយឡែកសំរាប់មនុស្សនិងទឹកដីឡាវដែរ÷
“ ខ្ញុំឃើញថាប្រទេសឡាវជាប្រទេសសុខសាន្តត្រាណ១ ទិដ្ឋភាពស្អាត មនុស្ស មានទឹកចិត្តស្រឡាញ់ស្លូតបូត កក់ក្តៅចំពោះភ្ញៀវ។ ក្នុងរយៈពេលកន្លងទៅ ក្រុម ហ៊ុនអាកាសចរណ៍ Vietnam Airlines បានបើកជើងហោះហើរត្រង់ពីទីក្រុង Vinh ( ភាគ កណ្ដាលវៀតណាម) ទៅកាន់រដ្ឋធានីវៀងច័ន្ទ របស់ឡាវ។ ការធ្វើដំណើរមានភាព
ងាយស្រួលណាស់។ បានជា ខ្ញុំបានជ្រើសរើសឡាវជាទីកន្លែងទេសចរណ៍ របស់ គ្រួសារទាំងមូលនាដើមនិទាឃរដូវ។ ”
នាបច្ចុប្បន្ន ឡាវមានមណ្ឌលទេសចរណ៍ផ្លូវការចំនួន១៥០០ មណ្ឌលទេស
ចរណ៍វប្បធម៌ចំនួនជាង៤០០ និងមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រជាង២០០…
ជាដើម។ ជារៀងរាល់ឆ្នាំ ឡាវបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរ ជាតិរាប់លាន នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរណ៍វៀតណាមរាប់ពាន់នាក់មកទស្សនា។ ឆ្នាំ
២០១៣ ឡាវត្រូវបានក្រុមប្រឹក្សារសហភាពអឺរ៉ុប EU ទទួលបន្ទុកទេសចរណ៍និង
ពាណិជ្ជកម្ម ចាត់ទុកជាទីកន្លែងទេសចរណ៍គួរទាក់ទាញបំផុតលើពិភពលោក។ មិត្ត
Huong Lan និស្សិតនារីមហាវិទ្យាល័យវប្បធម៌ហាណូយ និងមិត្ត ភក្តិនានាដែល កំពុងត្រៀមរៀបចំធ្វើដំណើរទៅទស្សនាប្រទេសឡាវនាដើមនិទាឃរដូវនេះ អោយ
ដឹងថា៖
“ យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង ពីព្រោះថានេះគឺជាលើកដំបូងដែលយើងខ្ញុំបានទៅទស្សនាប្រទេសមួយមានខឿនវប្បធម៌ដ៏សម្បូរបែប មានទិដ្ឋភាព
ធម្មជាតិល្អឆើតឆាយស្រស់ស្អាតជាច្រើន និងពិសេសគឺមានវត្តអារាមជាច្រើនទៀត
ផង។ មុននេះ យើងខ្ញុំគ្រាន់តែបានដឹងលឺតាមរយៈសៀវភៅ និងមិត្តភក្តិឡាវ តែ
ប៉ុណ្ណោះ។ នេះពិតជាដំណើរទេសចរណ៍មួយពោពេញទៅដោយអត្តន័យចំពោះ
យើងខ្ញុំ។”
មិនអ៊ូអរ គឹកកង ដោយភាពទំនើបនិងឆឹតឆាយទេ។ ប្រទេសឡាវមានភាព
ស្រស់ស្ អាតអាថ៌កំបាំង បុរាណ និងសុខសាន្តត្រាណ។ នេះគឺជាការវាយតំលៃ របស់ភ្ញៀវទេសចរណ៍ជាច្រើននាក់ ដែលមកទស្សនាឡាវ។ បង Phadon អ្នករៀប
ចំតួរ ទេសចរណ៍ទៅឡាវ បានអោយដឹងថា៖ដើមនិទាឃរដូវឆ្នាំ ២០១៤ បរិមាណ
ភ្ញៀវទេសចរណ៍វៀតណាមចុះឈ្មោះទៅទស្សនាឡាវ បានកើនឡើងជាច្រើន បើ
ប្រៀបនឹងឆ្នាំ ២០១៣។
“ ឆ្នាំ២០១៤នេះ ត្រូវបានឈប់សម្រាក់បុណ្យតេតប្រពៃណីយូរ ដោយហេតុនេះជនជាច្រើននាក់បានបង្កើតផែនការទៅទេសចរណ៍។ និងឡាវជាទីកន្លែងដែលភ្ញៀវទេសចរណ៍វៀតណាមជាច្រើនជ្រើសរើស។ ដោយសារប្រទេសវៀតណាមនិងឡាវជិតគ្នា មធ្យោបាយធ្វើដំណើរមានភាពងាយស្រួល ចំណាយថោក បើប្រៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ ទិដ្ឋភាពធម្មជាតិ ម្ហូបអាហារ និងវប្បធម៌ឡាវក៏ទាក់ទាញទឹកចិត្តភ្ញៀវទេសចរណ៍ជាច្រើនដែរ។”
សូមអញ្ជើញអស់លោកអ្នកនាងមកទស្សនាប្រទេសឡាវ ដើម្បីយល់ដឹងបន្ថែមអំពីមនុស្ស ក៏ដូចជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីនេះ។ លោកអ្នកនាងនឹងឃើញជីវភាពរស់នៅមួយប្រកបដោយភាពសុខសាន្តត្រាណ កក់ក្តៅ និងបំភ្លេចរាល់ទុកកង្វល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕