(VOV)_វៀតណាមនិងឥណ្ឌូនេស៊ីបង្កើតទំនាក់ទំនងការទូតនាខែធ្នូឆ្នាំ១៩៥៥។ ពី
នោះមក ទំនាក់ទំនងនេះបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ និងទទួលបានលទ្ធ
ផលសកម្មជាច្រើន។ ឆ្នាំ២០១៥ ប្រទេសទាំងពីរនឹងរៀបចំសកម្មភាពរំលឹក ខួប
អនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី ចាប់ផ្តើមការប្រ
ឡងគូប្លង់ផ្លាកសញ្ញា ឡូហ្គោ សំរាប់ព្រឹត្តិការណ៍នេះ។
តាំងពីខែសីហាឆ្នាំ២០១៤មក ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបាន
សហការជាមួយអគ្គកុងសុលប្រទេសនេះប្រចាំនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) និងមហាវិទ្យាល័យវិចិត្រសិល្បះហាណូយ បានរៀបចំការប្រឡងគូ
ប្លង់ ឡូហ្គោ រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតរ
វាងប្រទេសទាំងពីរ។ លោក Dedi Cahyadi Irianto លេខាទីមួយ ស្ថានទូតឥណ្ឌូ
នេស៊ីប្រចាំនៅវៀតណាម និងជាសមាជិកគណៈចាត់តាំងបានអោយដឹងថា៖
“ យើងខ្ញុំរៀបចំការប្រឡងនេះក្នុងបំណង អបអរសាទរបណ្ដាសកម្មភាព
រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូត ឥណ្ឌូនេស៊ី-
វៀតណាម។ ក្នុងឆ្នាំ ២០១៥នេះ យើងខ្ញុំនឹងរៀបចំសកម្មភាព ព្រឹត្តិការណ៍ជា
ច្រើន និងត្រូវរចនាសញ្ញាដោយ ឡូហ្គោ មួយ។ ដូច្នេះ យើងខ្ញុំបានប្រគល់ឱកាស
នេះអោយជំនាន់វ័យក្មេងវៀតណាមនិងឥណ្ឌូនេស៊ី ដើម្បីរចនាប្លង់និងផ្ញើមក
អោយយើងខ្ញុំក្នុងការប្រឡងនេះ។”
ក្រោយរយៈពេល២ខែចាប់ពីពេលបំផុសការប្រឡងនេះ គណៈចាត់តាំងទ
ទួលបានវណ្ណកម្មចំនួន៤០។ ហើយរង្វាន់នៃការប្រឡងនេះត្រូវបានប្រគល់ជូន
បង Nguyen Duc Toan អាយុ២៦ឆ្នាំ អ្នកគូប្លង់របស់ក្រុមហ៊ុន Vietfair នៅរដ្ឋធានី
ហាណូយ។ ឡូហ្គោ របស់បង Toan ជារូបទូក១មានពណ៌ក្រហម ពាំណាំនិមិត្តរូបអាស៊ាន កំពុងឈានឆ្ពោះទៅអនាគតដោយបើកក្តោងចំនួន២ជារូបទង់ជាតិវៀត
ណាមនិងឥណ្ឌូនេស៊ី។ លោក Dedi Cahyadi Irianto សមាជិកគណៈចាត់តាំងបាន
អោយដឹងថា៖
“ វណ្ណកម្មជាច្រើនបានចូលរួមការប្រឡងនេះ ប៉ុន្តែ ឡូហ្គោ នេះបានផ្ទុក
សារយ៉ាងធំធេង។ ក្នុងឡូហ្គោនេះមាននិមិត្តសញ្ញារបស់អាស៊ានផង និងក្តោង
ចំនួន២ជារូបទង់ជាតិវៀតណាមផង និងឥណ្ឌូនេស៊ីផង។ ប្រការទាំងនេះបាន
បង្ហាញថា៖មិនត្រឹមតែមានកិច្ចសហប្រតិបត្តិការទ្វេភាគីឥណ្ឌូនេស៊ីនិងវៀត
ណាមប៉ុណ្ណោះទេ ថែមទាំងយើងនៅរួមគ្នាឈានទៅមុខ ទូកអាស៊ានរួម១គ្រឿង
ទៀតផង។”
|
បង Nguyen Duc Toan |
ចែករំលែកអំពីការរចនាឡូហ្គោរបស់ខ្លួន បង Nguyen Duc Toan បានអោយ
ដឹងថា៖ បងត្រូវចំណាយពេលវេលាជាច្រើន ដើម្បីស្វែងយល់អំពីចំណុចពិសេស
ដោយឡែកនៃប្រទេសទាំងពីរ អោយបានសមស្របបំផុត។
“ឡូហ្គោ នេះមានគ្រប់កត្តាសំខាន់ៗ។ ដំបូង ខ្ញុំគិតអំពីបណ្ដាចំណុចស្រដៀង
គ្នារវាងប្រទេសទាំងពីរ។ ឥណ្ឌូនេស៊ីជាប្រទេសមានកោះរាប់ម៉ឺន ឆ្នេរសមុទ្រវែង
និងវៀតណាមក៏ដូចអញ្ជឹងដែរ។ ពីនោះខ្ញុំគិតដល់រូបភាពទូក។ ទូកនេះគឺទូកអាស៊ាន។”
ស្ដីពី ឡូហ្គោនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក
Mayerfas បានអោយដឹងថា៖
“ ចំពោះ ឡូហ្គោនេះ យើងខ្ញុំចាត់ទុកថា៖សកម្មភាពរំលឹកខួបអនុស្សាវរីយ៍
ទិវាបង្កើតការទុតរវាងប្រទេសយើងទាំងពីរ នឹងមានវត្តមានរូបភាពនេះ។ អត្ថន័យ
របស់ ឡូហ្គោនេះ គឺយើងសហប្រតិបត្តិការរួមគ្នាចេញទៅលំហរសមុទ្រនិងក្លាយ
ទៅជាដៃគូរបស់គ្នា ទទួលបានគោលដៅនានាដែលបានដាក់ចេញ ដើម្បីភាព
សម្បូររុងរឿងរបស់ប្រជាជននៃប្រទេសទាំងពីរ។”
ដោយមានចំនួនប្រជាជនជាង៣៥០លាននាក់ ស្មើនឹង៥០%នៃចំនួនប្រជា
ជននៃប្រទេសអាស៊ានទាំងឡាយ វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសជិតខាង
ពោពេញទៅដោយសក្ដានុភាពក្នុងតំបន់។ ស្ថិរភាពខាងសេដ្ឋកិច្ច នយោបាយ
សង្គម របស់ឥណ្ឌូនេស៊ីនិងវៀតណាមដែលបានចាត់ទុកជាមធ្ឈមណ្ឌលពាណិជ្ជ
កម្មក្នុងតំបន់និងបង្កលក្ខណះងាយស្រួលសំរាប់ប្រទេសទាំងពីរខិតជិតគ្នា។ នេះ
មិនគ្រាន់តែជាសក្ដានុភាពទេ ថែមទាំង នេះគឺជាគោលបំណងរបស់ប្រជាជននៃ
ប្រទេសទាំងពីរ ដែលបានបង្ហាញច្បាស់នៅលើ ឡូហ្គោ រំលឹកខួបអនុស្សាវរីយ៍
លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី៕