អង្គភាពអាជីវកម្មថៃយកចិត្តទុកដាក់ចំពោះវិស័យឧស្សាហកម្មឧបត្ថម្ភវៀតណាម

(VOV)_ការតាំងពិព័រណ៌ម៉ាស៊ីនឧស្សាហកម្ម ​ Vietnam Manufacturing Exhibition លើកទិ៨ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន​ Reed Tradex របស់ថៃរៀបចំឡើង ដោយមាន
ការចូលរួមរបស់ពាណិជ្ជសញ្ញាចំនួនជាង២០០ មកពីប្រទេសចំនួន២០ ​កំពុងប្រព្រឹ
ត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាទីជួបជុំរបស់បណ្ដាអង្គភាពអាជីវកម្ម  នៅវៀត
ណាមនិងដៃគូអន្តរជាតិ​ដើម្បីផ្លាស់ប្តូរទំនិញ និងផ្ទេរ​បច្ចេកវិទ្យាក្នុងវិស័យឧស្សា
ហកម្មឧបត្ថម្ភ​។ រីឯ បណ្ដាអង្គភាពអាជីវកម្មថៃ នេះគឺជាឱកាសដើម្បីស្វែងរកដៃគូរ
និងបើកទូលាយទីផ្សារក្នុងវិស័យថៃមានឧត្តមភាព​។

អង្គភាពអាជីវកម្មថៃយកចិត្តទុកដាក់ចំពោះវិស័យឧស្សាហកម្មឧបត្ថម្ភវៀតណាម - ảnh 1
ការតាំងពិព័រណ៌ម៉ាស៊ីនឧស្សាហកម្ម Vietnam Manufacturing Exhibition លើកទិ៨ ឆ្នាំ ២០១៦

ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត SP Vision Technology - ជំនាញផ្គត់ផ្គង់សេវា
កម្មគូប្លង់ ដម្លើងម៉ាស៊ីនអ៊ុបទិក និងក្រុមហ៊ុន​ Prolog Titanium ជំនាញផលិតកម្ម និង
ផ្គត់ផ្គងមុខទំនិញ​ Titan ជាក្រុមហ៊ុន​២ក្នុងចំណោមក្រុមហ៊ុនថៃចំនួន២៨ ចូលរួមការ
តាំងពិព័រណ៌លើកនេះ។ ប្លែកពីក្រុមហ៊ុនថៃដទៃទៀត ដែលបានវិនិយោគនិងផ្ទេរប្តូរ
បច្ចេកវិទ្យាពីបរទេសមក តាមរយៈបង្កើតរោងចក្រនៅថៃ ​ក្រុមហ៊ុនទទួលខុសត្រូវ
មានកំរិត​ SP Vision Technology និងក្រុមហ៊ុន ​ Prolog Titanium ជាអង្គភាពអាជីវកម្ម
ដោយថៃជាអ្នកម្ចាស់។​ក្រៅពីសមត្ថភាពផ្គត់ផ្គងសេវាកម្មនៅក្នុងប្រទេស ក្រុមហ៊ុន
ទាំងពីរនេះកំពុងស្វែងរកឱកាស រកស៊ីនៅវៀតណាមទៀតផង។ លោក ​ Sompong Lertpolpairoj នាយកអាជីវកម្មនៃក្រុមហ៊ុន​ SP Vision Technology និងលោក​Apichat Kongsirirerng នាយកអាជីវកម្មនិង​ marketing របស់ក្រុមហ៊ុន Prolog Titanium បាន
អោយដឹងថា៖

“នេះគឺជាលើកទី២ ក្រុមហ៊ុនយើងខ្ញុំបានចូលរួមការតាំងពិព័រណ៌នៅរដ្ឋធានីហា
ណូយ។ គោលដៅចូលរួមការតាំងពិព័រណ៌នេះគឺដើម្បីបើកទូលាយទីផ្សារឧស្សាហ
កម្ម នៅក្នុងវិស័យដែលថៃផលិត​។ នៅវៀតណាមមានម៉ូតូច្រើន ។ ​ថៃក៏ដូចគ្នាដែរ
 ដូច្នេះ ផលិតឧបករណ៍និងគ្រឿងបន្លាស់មានចំណុចប្រហាក់ប្រហែលគ្នាច្រើន។ 
ខ្ញុំគិតថា៖វៀតណាមជាទីផ្សារធំមួយ គួរអោយយកចិត្តទុកដាក់។ ”

“ ក្រុមហ៊ុន​ SP បានចូលរួមការតាំងពិព័រណ៌លើកនេះគឺជាលើកទិ៣ ហើយ។ លើក
ទី១ គឺស្វែងយល់អំពីទីផ្សារវៀតណាម។ ហើយដល់ឥឡូវនេះ អាចអះអាងថា៖ ទីផ្សារវៀតណាមពោពេញទៅដោយសក្ដានុភាព។ ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀត
ណាមមានការអភិវឌ្ឍន៍។យើងខ្ញុំចង់ស្វែងរកដៃគូទទួលបន្ទុកទីផ្សារវៀតណាម។​​"

ក្តាប់ជាប់បានតម្រូវការតភ្ជាប់របស់បណ្ដាអង្គភាពអាជីវកម្ម និងតម្រូវការអំពី
បច្ចេកវិទ្យាថ្មីៗ ក្នុងការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាម  ក្រុមហ៊ុន
 Reed Tradex – អ្នករៀបចំការតាំងពិព័រណ៌ជួរមុខ នៅអាស៊ីអាគ្នេយ៍ បានរៀបចំការ
តាំងពិព័រណ៌​ Vietnam Manufacturing Exhibition នៅទីក្រុងហាណូយ ចាប់ពីឆ្នាំ 
២០០៨មក។លោក Duangdej Yuaikwarmdee ​នាយករងបញ្ជាណែនាំនិងជាអគ្គនាយកវៀតណាម នៃក្រុមហ៊ុន​ Reed Tradex បានអោយដឹងថា៖​

ការតាំងពិព័រណ៌​ Manufacturing Exhibition បានរៀបចំឡើងជាលើកដំបូង
នៅថៃ ដើម្បីបំរើផ្នែកផលិតកម្មរងយន្ត នៅក្នុងប្រទេស។ បន្ទាប់នោះ វៀតណាម
បើកទ្វារទីផ្សារ រដ្ឋាភិបាលវៀតណាមដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម
រថយន្ត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ តម្រូវការអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាកាន់តែខ្ពស់
ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ខ្ញុំបានរៀបចំការតាំងពិព័រណ៌នេះនៅវៀតណាម ។ 
វៀតណាមជាប្រទេសទីពីរក្នុងអាស៊ាន បានរៀបចំការតាំងពិព័រណ៌នេះ។​

តាមតួរលេខរបស់ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយថា៖ នាបច្ចុប្បន្ន មាន
អង្គភាពអាជីវកម្មថៃចំនួន​ 2000 អង្គភាពមានគោលបំណង​វិនិយោគ និងចុះឈ្មោះ
ជាមួយស្ថានទូតថៃប្រចាំនៅវៀតណាម។ ​ក្នុងរយៈពេល២ខែកន្លងទៅ បណ្ដាវិនិ
យោគិនថៃបានវិនិយោគទឹកប្រាក់ចំនួន 7.88 ពាន់លានដុល្លារអាមេរិក ចូលក្នុងគំ
រោងការណ៍ចំនួន 428 នៅវៀតណាម។ ភាគច្រើនបានប្រមូលផ្តុំវិនិយោគផលិតកម្មឧស្សាហកម្ម ដោយទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារអាមេ​រិក សំរាប់គំរោងការណ៍
ចំនួន២២០។

លោក ​ Viroj Sirithanasart ប្រធានសម្ព័ន្ធសមាគមពុម្ភថៃបានអះអាងថា៖​​​​វៀត
ណាមមានឧត្តមភាពជាច្រើនដើម្បីទាក់ទាញអង្គភាពអាជីវកម្មថៃ​៖

“ វៀតណាមមានបរិមាណពលករច្រើន អាចទទួលបណ្ដាបច្ចេកវិទ្យាថ្មី។ ប្រាក់
ចំណាយវិនិយោគនៅវៀតណាមទាបជាង នៅថៃ។ ទន្ទឹមនឹងនោះ ផ្នែកឧស្សាហកម្មវៀតណាមនាបច្ចុប្បន្ន ក៏កំពុងអភិវឌ្ឍន៍យ៉ាងល្អ​​។”

តាមលោក ​ Viroj Sirithanasart ថា៖ ការតាំងពិព័រណ៌​ Vietnam Manufacturing
Exhibition ជាឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាមផ្លាស់ប្តូរបទពិសោធន៍ជា
មួយអង្គភាពអាជីវកម្មថៃក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ។ ដូច្នេះ បណ្ដាអ្នក
ចាត់តាំងបានរៀបចំបន្ថែមបណ្ដាវេទិកាស្ដីអំពីការជះឥទ្ធិពលរបស់កិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងកិច្ចព្រមព្រៀងពា
ណិជ្ជកម្មសេរី វៀតណាម-EU ទៀតផង។ សកម្មភាពទាំងនេះនឹងបង្កលក្ខណះសំ
រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរជួបប្រាស្រ័យ ចែករំលែកបទពិសោធន៍ 
និងស្វែងរកបានឱកាសសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ