អង្គភាពអាជីវកម្មវៀតណាមដោះស្រាយការលំបាកឆ្ពោះទៅធ្វើសមាហរណកម្ម

(VOV)_សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ​២០១៥។
 ចូលរួមទីផ្សាររួមនេះនឹងនាំមកនូវឱកាសជាច្រើនផង និងការលំបាក​សាកល្បងផង
 ចំពោះអង្គភាពអាជីវកម្មក្នុងតំបន់ ដែលក្នុងនោះមានវៀតណាម។
អង្គភាពអាជីវកម្មវៀតណាមដោះស្រាយការលំបាកឆ្ពោះទៅធ្វើសមាហរណកម្ម - ảnh 1
អង្គភាពអាជីវកម្មវៀតណាមដោះស្រាយការលំបាកឆ្ពោះទៅធ្វើសមាហរណកម្ម

ផលប្រយោជន៍ធំបំផុតចំពោះអង្គភាពអាជីវកម្មនាំចេញ នាំចូល ក្នុងពេល​ចូល
រួមទីផ្សាររួមអាស៊ាន នោះគឺពន្ធ នៃមុខទំនិញជាច្រើនបានថយចុះដល់០%។​ ទន្ទឹម
ជាមួយគ្នានោះ ដំណើរដោះស្រាយបែបបទរដ្ឋបាលក៏មានភាពងាយស្រួលជាងមុន
 ដោយបានរដ្ឋាភិបាលជួយឧបត្ថម្ភ។ បណ្ឌិត Nguyen Anh Thu នាយិការង​មហាវិទ្យា
ល័យសេដ្ឋកិច្ច មហាវិទ្យាល័យជាតិហាណូយបានអោយដឹងថា៖

          “ យើងបានព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក រវាងប្រទេសអាស៊ាន​នា
នាប៉ុន្តែ ប្រទេសទាំងអស់នោះក៏ត្រូវមានវិញ្ញាបនបត្រប្រហាក់ប្រហែលដែរ។ ខ្ញុំគិត
ថានេះគឺជា​ដំណើរមួយមិនខ្លីទេ អាចក្នុងប៉ុន្មានឆ្នាំទៀត។ ប្រការនេះអាចជួយអង្គ
ភាពអាជីវកម្ម​នាំចេញទិសដៅអភិវឌ្ឍន៍ក្នុងអនាគត។“

          ចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមជាមួយការដែលអង្គភាពអាជីវកម្ម​វៀត
ណាមត្រូវខំប្រឹង​ប្រែងប្រកួតប្រជែងជាមួយអង្គភាពអាជីវកម្មនានា​ក្នុងតំបន់។​ ប្រការ
នេះបានដាក់ចេញការលំបាកសាកល្បងច្រើន​ចំពោះអង្គភាព​អាជីវកម្មវៀតណាម។
 តាមលោក Nguyen Son អនុប្រធានខុទ្ទកាល័យល័យ ​គណៈកម្មាធិការបញ្ជាណែនាំ
អន្តរស្ថាប័នធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀត
ណាមថា៖​ដើម្បីបំពេញបានតម្រូវការនានា​ក្នុងពេលធ្វើសមាហរណកម្ម ការខំប្រឹង
ប្រែងរបស់អង្គភាពអាជីវកម្មជាកក្តាស្នូល សម្រេចទៅលើជោគវាសនារបស់ខ្លួន។         


អង្គភាពអាជីវកម្មវៀតណាមដោះស្រាយការលំបាកឆ្ពោះទៅធ្វើសមាហរណកម្ម - ảnh 2
អង្គភាពអាជីវកម្មវៀតណាមដោះស្រាយការលំបាកឆ្ពោះទៅធ្វើសមាហរណកម្ម

“​ យើងកំពុងបាត់បង់ដំណែងសំខាន់ៗសំរាប់ពលករបរទេស។ ដូច្នេះខ្ញុំគិតថា
យើងត្រូវរៀបចំឡើងវិញការអប់រំ និងបណ្ដុះបណ្ដាល ដើម្បីលើកកំពស់គុណភាពពលករវៀតណាម ដែលក្នុងនោះរួមមានចំណេះដឹង សិលធម៌។ យើងត្រូវបង្កើត
ឡើងជួរពលករមានគុណភាព បំពេញបានគ្រប់តម្រូវការរបស់ទីផ្សាររួម។ ”

រួមជាមួយគ្នានោះ របងមួយក្នុងចំណោមរបងធំបំផុតចំពោះអង្គភាពអាជីវ​កម្មវៀត
ណាម ក្នុងពេលចូលរួមទីផ្សារធំទូលាយ មានកំរិតតំបន់នោះគឺបញ្ហា​ភាសា។ បើនិ
យាយរួម ចំណេះដឹងអំពីភាសាបរទេសរបស់ថ្នាក់ដឹកនាំអង្គភាព​អាជីវកម្មវៀត
ណាមនៅមានកំហិត ។​ក្នុងរយៈពេលខ្លី បញ្ហានេះមិនទាន់លេច​ចេញចំណុចអន់
ខ្សោយទេ ប៉ុន្តែក្នុងរយៈពេលខាងមុខនេះ ប្រការនេះនឹងរាំងស្ទះការអភិវឌ្ឍន៍
របស់អង្គភាពអាជីវកម្ម នៅក្នុងទីផ្សារតំបន់និងអន្តរជាតិ។ នេះក៏គឺជាប្រការដែល
លោកស្រី Nguyen Hong Quyen នាយិកាក្រុមហ៊ុនភាគហ៊ុន Onyx អង្គភាពអាជីវ
កម្មមួយក្នុងវិស័យផ្គត់ផ្គងសម្ភារះសុខាភិបាលរិះគិតយ៉ាងខ្លាំង៖

“ នាបច្ចប្បន្ន ថ្នាក់ដឹកនាំទើបប្រើប្រាស់ភាសាបរទេសបាន រីឯបុគ្គលិកគឺមិន​
ទាន់ប្រើប្រាស់បានទេ។ ក្នុងអនាគត យើងខ្ញុំនាំចេញច្រើនបញ្ហានេះនឹងជារបងធំ
មួយដែរ។ ដូច្នេះ យើងខ្ញុំកំពុងគិតដល់ការបើកថ្នាក់បណ្ដុះបណ្ដាលភាសា​អង់គ្លេស
 សំរាប់ពលករដែរ។”

អាចនិយាយបានថាទីផ្សារអាំស៊ាន ជាទីលានពោពេញទៅដោយឱកាសផង និង
ការលំបាកសាកល្បងផង។ ដើម្បីដោះស្រាយបានការលំបាកទាំងនេះ គឺត្រូវមាន
ការជួយឧបត្ថម្ភ និងបញ្ជាណែនាំពីរដ្ឋាភិបាល។ ប្រការសំខាន់បំផុតគឺការយល់ដឹង
របស់អង្គភាពអាជីវកម្ម ដើម្បីដាក់ចេញទិសដៅជាក់ស្ដែង យុទ្ធសាស្ត្រក្នុងរយៈពេល
យូរអង្វែង ដើម្បីអភិវឌ្ឍន៍និងធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ