(VOV)_ដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន កំពុងខិតជិតមកដល់ទិស
ដៅ។ ដើម្បីឆ្លៀតយកឱកាសល្អ នៃដំណើរធ្វើសមាហរណកម្មនេះ បណ្ដាប្រទេសអា
ស៊ានកំពុងតែពិនិត្យមើលនិងវាយតំលៃឡើងវិញនូវសមត្ថភាពប្រកួតប្រជែងរបស់
អង្គភាពអាជីវកម្មនៅក្នុងប្រទេស ដែលក្នុងនោះគឺសមត្ថភាពរបស់ពលករ។ ប្រការ
នេះត្រូវបានប្រទេសអាស៊ានទាំងឡាយ ដែលក្នុងនោះមានឥណ្ឌូនេស៊ីយកចិត្ត
ទុកដាក់ជាច្រើន ពីព្រោះ ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើន ហើយ
ជាប្រទេសនាំចេញពលករទៅធ្វើការនៅឯបរទេសច្រើនជាងគេក្នុងតំបន់។
|
អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមុនពេលចូលរួម AEC |
ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតនៅអាស៊ាន ដោយមាន
មនុស្សចំនួនជាង២៥០លាននាក់ និងជាប្រទេសមានបរិមាណអង្គភាពអាជីវកម្ម
ច្រើនបំផុត គឺជាង៥លានអង្គភាព។ ដូច្នេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
ត្រូវបានបង្កើននាចុងឆ្នាំនេះ បណ្ដាអង្គភាពអាជីវកម្មប្រទេសនេះនឹងបើកទូលាយទី
ផ្សាររបស់ខ្លួននៅក្នុងតំបន់ ហើយបង្កើតឡើងរលកវិនិយោគ ពាណិជ្ជកម្មធំនៅក្នុង
តំបន់។
ដើម្បីអនុវត្តដោយប្រសិទ្ធិភាព រាល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឆ្លៀតយកគ្រប់ឱ
កាស ដែលបាន AEC នាំមកនេះ បណ្ដាអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីត្រូវខំប្រឹង
ប្រែងជាច្រើនថែមទៀត។ ក៏ដូចជាប្រទេសអាស៊ានផ្សេងៗទៀត កក្តាមនុស្ស និង
កំរិតស្ទាត់ជំនាញ នៅជារបងធំ១ ចំពោះឥណ្ឌូនេស៊ី ក្នុងពេលបើកទូលាយកិច្ចស
ហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រទេសអាស៊ាន។នេះមិនគ្រាន់តែជាការលំ
បាកសាកល្បងចំពោះអង្គភាពអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាការព្រួយបារម្ភពី
រដ្ឋាភិបាលឥណ្ឌូនេស៊ីទៀតផង។ លោកស្រី Wendy Ariyani ប្រធាននាយកដ្ឋាន
ទំនាក់ទំនងអាស៊ាន (ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី) បានអោយដឹងថា៖
“ ប្រសិនបើយើងចេះមុខជំនាញ ដូចជា៖ ជំនាញខាងគណនេយ្យហើយ
ប៉ុន្តែមិនចេះភាសាបរទេស គឺយើងក៏មិនអាចធ្វើអ្វីទៀតបានទេដែរ។ ដូច្នេះ ត្រូវ
យកចិត្តទុកដាក់ដល់បញ្ហាមនុស្ស ដើម្បីបំពេញតម្រូវការនានា នៅប្រទេសដែល
មានអង្គភាពអាជីវកម្មឆ្ពោះទៅដែរ។”
នេះក៏គឺជាការគិតគូរ ព្រួយបារណ៍ របស់លោកស្រី Emma នាយិការប្រតិ
បត្តិក្រុមហ៊ុន Franchise ។ លោកស្រីបានអោយដឹងថា៖ នាបច្ចុប្បន្ន ក្រុមហ៊ុនកំ
ពុងកសាងយុទ្ធសាស្ត្រ បើកទូលាយសកម្មភាពទៅប្រទេសផ្សេងៗក្នុងតំបន់ ដូចជា៖ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម។
“ បញ្ហាដើមដំបូងនៅជាបញ្ហាប្រភពធនធានមនុស្ស នោះគឺបណ្ដាបុគ្គលិក
ត្រូវបានបណ្តុះបណ្ដាលជំនាញ។ ក្នុងវិស័យធ្វើសកម្មភាពរបស់ក្រុមហ៊ុន យើង
ខ្ញុំត្រូវអនុវត្តតាមកិច្ចសន្យា មិនអាចបែងចែកជាផ្នែកនិមួយៗបានទេ។ ក្រៅពីការ
ផ្គត់ផ្គង់ផលិតផលពិសេសដោយឡែកនេះ ក្រុមហ៊ុនយើងខ្ញុំនៅតែយកចិត្តទុក
ដាក់ដល់គុណភាព និងពាណិជ្ជសញ្ញារបស់ផលិតផលទៀតផង។”
មុននេះ ឥណ្ឌូនេស៊ីបាននាំចេញពលករចំនួនជាង ៥០ហ្មឺននាក់ទៅធ្វើការ
នៅឯបរទេស ក្នុងផ្នែកមួយចំនួន ដូចជា៖ អ្នកបំរើតាមផ្ទះ កម្មករ ហើយពលករ
មានកំរិតស្ទាត់ជំនាញមិនដល់១%ទេ។ ប៉ុន្តែ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងដាក់
គោលដៅនាំចេញពលករ មានស្ទាត់ជំនាញខ្ពស់ចំនួន១០%ក្នុងឆ្នាំ ២០១៦ និង
២០% ក្នុងឆ្នាំ ២០២០។ លោក Bachrul Chairi ប្រធាននាយកដ្ឋាន សហប្រតិបត្តិ
ការពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានអោយដឹងថា៖
“ឥណ្ឌូនេស៊ីចូលរួម EAC នឹងមានផលប្រយោជន៍ជាច្រើន ពីព្រោះអាចនាំ
ចេញពលករជាច្រើនទៅប្រទេសអាស៊ាននានា។ ដើម្បីធានាអោយគោលដៅនេះ
យើងខ្ញុំបានកំណត់មុខរបរសំខាន់ចំនួន៨ ដើម្បីអនុវត្ត នោះគឺ៖វេជ្ជបណ្ឌិត
វិស្វករ អ្នកជំនាញការធនាគារ និងអ្នកជំនាញការទេសចរណ៍។ ក្រោយពីពេល
បានបណ្ដុះបណ្ដាល បំពេញគ្រប់បទដ្ឋានរបស់អាស៊ាន ពលករទាំងនេះនឹងបាន
ទៅធ្វើការនៅឯបរទេស។”
ដោយមានការផ្លាស់ប្តូរពលកររវាងប្រទេសអាស៊ានទាំងឡាយ បន្ទាប់ពីការ
ធ្វើសមាហរណកម្ម នាចុងឆ្នាំ ២០១៥នេះ ឥណ្ឌូនេស៊ីមានគោលបំណងក្លាយទៅ
ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ពលករជួរមុខ សំរាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយ
ឆ្នាំ ២០១៥៕