(VOV)_ស្ថិតនៅភាគខាងជើងឡាវ អតីតរាជធានី Luang Prabang ជាតំបន់
ដែលមិនអាចរំលងបានក្នុងដំណើរទេសចរណ៍របស់ភ្ញៀវគ្រប់រូប នាពេលមកដល់
ប្រទេសឡាវ។ មិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរ ដោយទិដ្ឋភាពស្រស់ស្អាត
ប៉ុណ្ណោះទេ ទីក្រុង Luang Prabang នៅទាក់ទាញភ្ញៀវទេសចរដោយសំណង់ស្ថា
បត្យកម្មបុរាណនានាទៀតផង។ ក្រោយរយៈពេល២០ឆ្នាំត្រូវបាន UNESCO ទ
ទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកមក រដ្ឋអំណាចនិងប្រជាជនទីក្រុង Luang
Prabang បាននិងកំពុងអនុវត្តល្អការងារជួសជុល កែលំអរសំណង់ស្ថាបត្យកម្ម
ទាំងនេះរបស់ទីក្រុង។
|
អតីតរាជធានី Luang Prabang |
គេហដ្ឋានរបស់គ្រួសារលោកស្រី Manilay Savang - Luang Prabang ត្រូវបាន
កសាងឡើងមុននេះ១សទវត្ស៍ហើយ ។ គេហដ្ឋាននេះបានប្រក់ក្បឿង ជញ្ជាំងធ្វើ
ពីឥដ្ឋ ទ្វារត្រូវបានធ្វើពីឈើ។ លោកស្រី Manilay Savang បានអោយដឹងថា៖ នេះ
គឺជាគេហដ្ឋានមួយខ្នងក្នុងចំណោមគេហដ្ឋានបុរាណ ក្នុងតំបន់បេតិកភ័ណ្ឌពិភព
លោក និងនេះគឺជាលើកដំបូង គ្រួសារលោកស្រីបានជួសជុលគេហដ្ឋាននេះឡើង
វិញ ហើយគ្រួសារលោកស្រីក៏បានសូមការអនុញ្ញាត្តិពីគណៈកម្មាធិការគ្រប់គ្រង
កេរ្តិ៍ដំណែលអតីតរាជធានី Luang Prabang។ លោកស្រី Manilay Savang បានអោយ
ដឹងថា៖
“គេហដ្ឋាននេះចាស់ណាស់ហើយ មិនជួសជុលគឺមិនរស់នៅទៀតបានទេ។
ជាគេហដ្ឋានបុរាណ បានជាត្រូវអនុវត្តតាមការកំណត់ផ្សេងៗ របស់គណៈកម្មាធិ
ការគ្រប់គ្រង។ យើងខ្ញុំត្រូវចេញប្រាក់ដោយខ្លួនឯង និងរដ្ឋអំណាចផ្តល់អោយក្បឿង
ប្រភេទបុរាណ។ អ្វីៗក៏ត្រូវធ្វើតាមការកំណត់ ប្រសិនបើរមិនធ្វើបានដូច្នេះ គឺត្រូវធ្វើ
ឡើងវិញ។”
|
អតីតរាជធានី Luang Prabang |
ផ្សាភ្ជាប់ជាមួយការងារអភិរក្សសំណង់បេតិភ័ណ្ឌសាធារណះ ចាប់តាំងពីឆ្នាំ ១៩៩៥មក លោក Noseng Saivongduon នាយករង មន្ទីរព័ត៍មាន វប្បធម៌ និងទេស
ចរណ៍ Luang Prabang បានអោយដឹងថា៖ នៅពេលជួសជុល កែលំអរ គ្រប់សំណង់
នៅ Luang Prabang មានការចូលរួម ឃ្លាំមើល របស់អង្គភាពទាក់ទិននានាផងដែរ។
“ វត្តណាចង់ជួសជុល កែលំអរ គឺត្រូវសូមការអនុញ្ញាត្តិពីមន្ទីរ។ យើងខ្ញុំនឹង
ចុះត្រួតពិនិត្យ ហើយពីនោះទើបអនុញ្ញាត្តិអោយជួសជុល កែលំអរ។ យើងខ្ញុំនឹង
ឃ្លាំមើលផ្ទាល់ ការអនុវត្តការងារទាំងនេះ។ ជាងជួសជុលសុទ្ធតែជាអ្នកមានបទពិ
សោធន៍ច្រើនក្នុងការជួសជុល កែលំអរកេរ្តិ៍ដំណែល។”
រួមជាមួយការជួសជុល កែលំអរតាមការកំណត់នេះ Luang Prabang ក៏បាន
ជំរុញខ្លាំងការឃោសនា ដើម្បីប្រជាជនយល់ដឹងបន្ថែមអំពីការអភិរក្សសំណង់បុ
រាណទាំងនេះទៀតផង។ លោក Saysamone Khomthavong -អភិបាលរង ខេត្ត
Luang Prabang បានអោយដឹងថា៖
“ យើងខ្ញុំបានរៀបចំការឃោសនានានា ដើម្បីប្រជាជនយល់ដឹងបន្ថែមអំពី
ការអភិរក្ស ពីព្រោះយើងអភិរក្សបានល្អ គឺភ្ញៀវទេសចរនឹងមកដល់ទស្សនាច្រើន
ជាង ហើយពីនោះ ប្រាក់ចំណូលរបស់ប្រជាជនក៏បានកើនឡើងជាច្រើនទៀតផង
ដែរ។”
អាស្រ័យដោយបានគោរពតាមការកំណត់នានាក្នុងកិច្ចការអភិរក្សផង និង
ការចូលរួមយ៉ាងសកម្មពីរដ្ឋអំណាចនិងប្រជាជនក្នុងតំបន់នេះផង បានជាសំណង់
ស្ថាបត្យកម្មនៅ Luang Prabang នៅរក្សាបានសភាពដើមដដែល។ ប្រការនេះ បាន
ប្រែក្លាយ Luang Prabang ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមក
ទស្សនាកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕