អាស៊ាន-ចិនឆ្ពោះទៅទំនាក់ទំនងសកម្មនិងប្រសិទ្ធភាព
(VOVWORLD) /  
លោកអ្នកនាងជាទីមេត្រី!
រួមគ្នាកសាងទំនាក់ទំនងសន្តិភាព មិត្តភាព ដើម្បីឆ្លងកាត់រាល់ការលំបាក
សាក់ល្បងក្នុងសភាពការណ៍សេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក មានការលំ
បាកជាច្រើន នោះជាប្រការដែលទាំងអាស៊ាន និងចិនត្រូវស្រុះចិត្តគំនិតអនុវត្ត។ នេះគឺជាមតិរបស់ដំណាងជាច្រើន នៅក្នុងសន្និសីទបណ្ដាអង្គការមិត្តភាពប្រជា
ជនអាស៊ាន -ចិន លើកទី ៧ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
|
សន្និសីទបណ្ដាអង្គការមិត្តភាពប្រជា ជនអាស៊ាន -ចិន លើកទី ៧(http://dantri.com.vn) |
ដំណាងជាង១០០នាក់ មកពីបណ្ដាអង្គការមិត្តភាពប្រជាជននៃប្រទេសជាសមា
ជិកអាស៊ានចំនួន១០ និងចិន បានជួបជុំគ្នានៅទីក្រុងហាណូយ ក្នុងរយះពេល២
ថ្ងៃ នាខែសីហាកន្លងទៅ។ នេះគឺជាសកម្មភាពត្រូវបានរៀបចំជាប្រចាំឆ្នាំ តាមការ
ផ្តើមគំនិតរបស់សមាគមមិត្តភាព កិច្ចការបរទេសប្រជាជនចិន និង សមាគមចិន
-អាស៊ាន។ ខែឧសភា ឆ្នាំ ២០០៦ សមាគមមិត្តភាពនៃប្រទេសអាស៊ានចំនួន ១០ និងចិន បានជួបជុំជាមួយគ្នាជាលើកដំបូង នៅទីក្រុងប៉េកាំង (ចិន) ដើម្បីអះអាងគោលបំណងថា៖រួមគ្នាខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រួមគ្នាសហប្រតិបត្តិការដើម្បីកសាងតំបន់អាស៊ាន- ចិន ប្រកបដោយមិត្តភាព សាមគ្គីភាព
សន្តិភាព។ លោក Vu Xuan Hong ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបាន
អះអាងថា៖
“ក្រោយពីជំនួបនិមួយៗ និងរួមគ្នាសហការរៀបចំបណ្ដាសកម្មភាពដែលបានព្រម
ព្រៀង។ អង្គភាពនិមួយៗ ក៏ដូចជាបុគ្គលម្នាក់ៗ សុទ្ធតែមានបទពិសោធន៍ថ្មីបន្ថែម
ទៀត ដើម្បីអនុវត្តបណ្ដាសកម្មភាពមិត្តភាព ប្រកបដោយសម្បូរបែបជាង មាន
ប្រសិទ្ធភាពជាង។”
ក្នុងការពិតជាក់ស្ដែង បណ្ដាសកម្មភាពនេះបានរួមចំណែកមិនតូចតាចចូល
ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន និងចិន នាំមកផល
ប្រយោជន៍ជាក់ស្ដែងអោយចិននិងបណ្ដាប្រទេសអាស៊ាន។ គិតដល់នាបច្ចុប្បន្ន តំលៃពាណិជ្ជកម្មសរុបរវាងភាគីទាំងពីរ បានជាង ៣៦០ ពាន់លានដុល្លារអាមេរិក។ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ ក្រៅពីការបន្តដំណើរសហប្រតិបត្តិការតាមជំរៅ
ក្នុងវិស័យធំៗចំនួន ៥គឺ ៖សេដ្ឋកិច្ច វប្បធម៏ អប់រំ កីឡាសុខាភិបាល បណ្ដាអង្គការ
មិត្តភាពប្រជាជននៃបណ្ដាប្រទេសអាស៊ាន និងចិន នៅមានអនុវត្តរូបសណ្ឋានសហប្រតិបត្តិការថ្មី បើកចេញបរិយាកាសសហប្រតិបត្តិការធំជាង នាំមកផល
ប្រយោជន៍ជាក់ស្ដែងជាច្រើន អោយប្រជាជនចិន និងបណ្ដាប្រទេសអាស៊ាន។
នៅសន្និសីទឆ្នាំនេះ នៅវៀតណាម ទន្ទឹមនឹងបណ្ដាជំនួបចែករំលែកបទពិសោធន៍ សកម្មភាពមិត្តភាពប្រជាជន នៅមានវេទិកាជាច្រើន ដូចជា៖ “វេទិកាវប្បធម៏អង្គ
ភាពអាជីវកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គភាពអាជីវកម្ម” “ ជំរុញការអភិវឌ្ឍន៍របស់បណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យម” …។ល។ លោក
Feng ZuoKu អនុប្រធានសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន អនុប្រធានប្រចាំការសមាគមចិន - អាស៊ានចែករំលែកថា៖
“ចំពោះចិន ប្រជាជនមានច្រើន ដូច្នេះបង្កើតសម្ពាធអំពីការងារធ្វើច្រើន។ ទន្ទឹម នឹងនោះ ល្បឿននគរភាវូបនីយកម្មលឿន កសិករចូលទីក្រុងដើម្បីស្វែងរក ការងារ ធ្វើ ដូច្នេះជាប្រចាំឆ្នាំ រដ្ឋាភិបាលចិនត្រូវដោះស្រាយការងារធ្វើអោយពលកររាប់
សិបលាននាក់។ ខ្ញុំចាត់ទុកថា ចំពោះមុខ ចិននិងអាស៊ានសុទ្ធតែមានការលំបាករួម។ ខ្ញុំចាត់ទុកថា៖វេទិកានេះមានផលប្រយោជន៍ជាច្រើន នាំមកការផ្តើមគំនិត ថ្មីជាច្រើន ក្នុងការដោះស្រាយការលំបាកអោយប្រទេសនានា។”
ជាមួយស្មារតី ប្រជាជនឈានទៅមុខ ជំរុញរដ្ឋបាល រួមគ្នាអភិវឌ្ឍន៍ យន្តការសហ
ប្រតិបត្តិការប្រជាជន “១០ + ១ ” រវាងអាស៊ាននិងចិន បានសុក្រិដ្ឋដោយឥតឈប់
ឈរ បណ្ដាកិច្ចសហប្រតិបត្តិការមិត្តភាព កាន់តែជាក់ស្ដែង ខ្លឹមសារធ្វើសកម្ម ភាពកាន់តែសម្បូរបែប។ ដោយប្រធានបទ៖”សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិ បត្តិការ អភិវឌ្ឍន៍” សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន -ចិន លើកទី ៧ បានបើកចេញឱកាស ជំរុញបណ្ដាសកម្មភាពផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រ
តិបត្តិការរវាងប្រជាជនអាស៊ាននិងចិន៕
-VOVWORLD