(VOV)_បណ្ដាការផ្លាស់ប្តូរលើពិភពលោកនាបច្ចុប្បន្ន បាននាំទ្វីប អាស៊ី និងអឹរ៉ុប
នៅចំពោះមុខរបត់សំខាន់១ និងក្លាយទៅជាកត្តានាំដល់ការអភិវឌ្ឍន៍សកល។ ដោយ មានភាពខុសប្លែកពីការអភិវឌ្ឍន៍សេដ្ឋកិច្ច បច្ចេកវិទ្យា សហភាពអឹរ៉ុប (EU) និងអា
ស៊ាន ដំណាងអោយតំបន់ពីរដែលមានប្រទេសចំនួន ៣៧ និងមនុស្សជាងមួយពាន់ លាននាក់នោះនឹងជាឱកាសសហប្រតិបត្តិការ និងបំពេញអោយគ្នាទៅវិញទៅមក លើកំណាត់ផ្លូវថ្មីនេះ។
|
អាស៊ាននិង EU បង្កើនកិច្ចសហប្រតិបត្តិការ(TTXVN) |
EU ជាភាគីសន្ទនាដើមដំបូង និងយូរអង្វែងបំផុតរបស់អាស៊ាន។នាឆ្នាំ ១៩៧៧
នៅពេល ដែលយន្តការសន្ទនារបស់អាស៊ានជាមួយបណ្ដាដៃគូធំៗលើពិភពលោក ទើបនឹងបានបង្កើត នោះប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែង EU (គ្រានោះបានហៅថាEC)គឺជាភាគីសន្ទនា របស់អាស៊ានកាលពីឆ្នាំ១៩៧២រួចទៅហើយ ។ គិតតាំងពីនោះមក
ទំនាក់ទំនងរវាងអាស៊ាន និង EU បានមានការអភិវឌ្ឍន៍ជាច្រើន លើច្រើនវិស័យ ដូចជា៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ …។ល។ សាស្ត្រាចារ្យ Josi Damuri នៅមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី បានអះអាងថា៖ ប្រទេសជាច្រើនក្នុងអាស៊ាន បានចាត់ទុក EU ជាដៃគូយុទ្ធសាស្ត្រ៖
“លើវិស័យពាណិជ្ជកម្មសហភាពអឹរ៉ុបជានិច្ចកាលឈរលំដាប់ថ្នាក់ទី១ឬទី២
ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលនាំចូលទំនិញពីប្រទេសនានាក្នុងអាស៊ាន
ដូចជា៖ វៀតណាម ថៃ និងឥណ្ឌូនេស៊ី។ រីឯវិស័យវិនិយោគវិញ សហភាពអឹរ៉ុប បានបណ្ដាក់ទុនជាច្រើននៅអាស៊ាន។ ក្រុមហ៊ុនជាច្រើនរបស់ប្លុកនេះបាន ដាក់ មូលដ្ឋានផលតកម្មនៅទីនេះ។”
ជំរុញពាណិជ្ជកម្ម វិនិយោគ ជានិច្ចកាលជាវិស័យដែលអាស៊ាននិង EU ប្រមូល
ផ្តុំ ក្នុងរយៈពេលកន្លងទៅ។ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី កំពុងឈានចូលក្នុង ដំណាក់ កាលថ្មី ក្រោយពីវិបត្តសេដ្ឋកិច្ចសកលបានផ្ទុះឡើងនាឆ្នាំ២០០៨។ វិបត្តិសេដ្ឋកិច្ចនេះ
បានសរអោយ ឃើញនូវការជះឥទ្ធិពល និងការពឹងផ្អែកគ្នាទៅវិញទៅ មករវាងបណ្ដា ប្រទេសនិងតំបន់។ ជាពិសេសពេលដែលអាស៊ានបង្កើតជាសហគមន៍សេដ្ឋកិច្ចអា
ស៊ាន១នាឆ្នាំ ២០១៥ និងបើកចេញទីផ្សារធំ១សំរាប់ EU។ ទន្ទឹមនឹងនោះ នាបច្ចុប្បន្ន
EU និងអាស៊ាន សុទ្ធតែកំពុងស្វែងរករូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី១ បទពិសោធន៍
ក្នុងការទប់ ទល់នឹងវិបត្តបំណូលសាធារណរបស់ EU នឹងជាមេរៀនដ៏ថ្លៃថ្នូរសំរាប់
អាស៊ាន និងពិភពលោក។ នាយកប្រតិបត្តិស្ថាប័នទំនាក់ទំនងកិច្ចការបរទេស EU
លោក David O’Sullivan បានអះអាងថា៖ EU នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
វៀតណាម ពីព្រោះវៀតណាមជាស្ពានតភ្ជាប់រវាងប្លុកទាំងពីរ៖
“ នាឆ្នាំ២០១២ អាស៊ាននិង EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ និងដៃគូលើគ្រប់វិស័យ។នេះគឺជាឧបករណ៍មានប្រសិទ្ធិភាពមួយដើម្បី
លើក កំរិត និងបើកទូលាយទំនាក់ទំនងនេះ។ ភាគីទាំងពីរក៏ខំប្រឹងប្រែងបញ្ចប់វង់
ចរចារស្ដី ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឆ្នាំនេះផងដែរ។”
តាមបណ្ដាអ្នកវិភាគថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដ៏ចីរភាពសំរាប់ភាគីទាំងពីរ។ ក្នុងនោះ រីឯការ
កាត់បន្ថយ ពន្ធនឹងធ្វើអោយបរិមាណទំនិញរបស់វៀតណាមនាំចូល EU កើនឡើងពី
៣០ដល់៤០%។ ឆ្នាំ២០១៣ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៤របស់ EU ក្នុងអាស៊ាន
និង EU ជាដៃគូ១ក្នុងចំណោមដៃគូវិនិយោគផ្ទាល់ពីបរទេសស្នូលរបស់វៀតណាម ដោយមានទុនចុះឈ្មោះជាង១ ពាន់លាន Euro។
ជាច្បាស់លាស់ថា ចំពោះ EU អាស៊ាន ដែលក្នុងនោះមានវៀតណាមង ជា ដៃគូពាណិជ្ជកម្មធំ១ ចំណែក EU ជាទីផ្សារសំខាន់ដែលនាំចូលរបស់បណ្ដាផលិតផល
នៃប្រទេសអាស៊ាននានា។ ដូច្នេះ ការជំរុញកិច្ចសហប្រតិបត្តិការរវាង EU និងអាស៊ាន
នឹង ជួយឧបត្ថម្ភភាគីទាំងពីរ ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចផង និងឈានទៅដល់ដំណាក់
កាលអភិវឌ្ឍន៍ថ្មីមួយទៀតផង៕