អាស៊ាននិងកូរ៉េខាង​ត្បូងខំប្រឹងប្រែងតភ្ជាប់និងនាំអោយ​ប្រជាជ​ន​នៃ​ភាគីទាំងពីរខិតជិត​គ្នា​

“ស្វែងរកយុទ្ធសាស្ត្រ១ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៏ រវាងអាស៊ាន និងកូរ៉េខាង​ត្បូង” ជាខ្លឹមសារមួយ ក្នុងចំណោម​ខ្លឹមសារសំខាន់ របស់វេទិកាកូរ៉េ​ខាងត្បូង-អាស៊ាន
 លើកទី ៧ ​ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ​នាចុង​ខែ​សីហាកន្លងទៅ។ នេះគឺជា ការខំប្រឹងប្រែងសំដៅតភ្ជាប់និងនាំអោយ​ប្រជាជ​ន​នៃ​ភាគីទាំងពីរខិតជិត​គ្នា​ក្នុង​នាគត។

អាស៊ាននិងកូរ៉េខាង​ត្បូងខំប្រឹងប្រែងតភ្ជាប់និងនាំអោយ​ប្រជាជ​ន​នៃ​ភាគីទាំងពីរខិតជិត​គ្នា​ - ảnh 1
អាស៊ាននិងកូរ៉េខាង​ត្បូងខំប្រឹងប្រែងតភ្ជាប់និងនាំអោយ​ប្រជាជ​ន​នៃ​ភាគីទាំងពីរខិតជិត​គ្នា​(http://www.tinkinhte.com)

          នៅវេទិកា កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង - អាស៊ាន លើកទី ៧ ​ដោយ​ប្រធាន
បទ៖ “ ពិភពលោក១ល្អ ស្អាតជាង ក្នុង​ពហុបែប” បណ្ដាអ្នក​បញ្ញាជន ​អ្នកការទូត មន្ត្រី
ជាន់ខ្ពស់ ​របស់កូរ៉េខាងត្បូង ​និងអាស៊ាន ​បានចាត់​ទុក​ថា៖​នេះគឺជាព្រឹត្តិការណ៍សំខាន់ ១ ក្នុងដំណើការអភិវឌ្ឍន៍​ រវាងភាគីទាំងពីរ ​ទន្ទឹមនឹងនោះបានផ្ញើសារលិខិតអំពីទំនុក ទុកចិត្ត យល់ដឹងគ្នា ទៅវិញទៅមក ​រវាងកូរ៉េខាងត្បូង និងអាស៊ាន។ បណ្ឌិត Nguyen
Huy Hoang នាយករង ​វិទ្យា​ស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ បានអោយដឹងថា៖

          “នៅវេទិកាលើកនេះ ខ្ញុំបានស្ដាប់មតិជាច្រើនរបស់ដំណាងនានា សំដៅ​ជំរុញ ទំនាក់ទំនងទ្វេភាគី អាស៊ាន - កូរ៉េខាងត្បូង។ ខ្ញុំចាត់ទុកថា ​ការយល់​ដឹងគ្នា រវាងប្រជា
ជន អាស៊ាន និងកូរ៉េខាងត្បូង ជាខឿនគ្រិះសំរាប់អោយទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យ។ ដូច្នេះ យើងខ្ញុំ នឹងខំប្រឹងប្រែង ផ្សព្វផ្សាយ​វប្បធម៍ ទឹកដី និងមនុស្ស
វៀត ណាម និយាយដោយឡែក និងអាស៊ាននិយាយរួមដល់ប្រជាជនកូរ៉េខាង ត្បូង និងផ្ទុយទៅវិញ បង្កលក្ខណះ ដើម្បីកូរ៉េខាង​ត្បូងអាចជំរុញទំនាក់ទំនងទ្វេភាគីនោះ។”

          ដើម្បីបង្កើតផែនគ្រិះសំរាប់អោយទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង អាច​
អភិវឌ្ឍន៍​ប្រកបដោយចីរភាព និងខ្លាំងក្លាជាងក្នុងអនាគត ប្រធាន​អង្គការ ​Korea
Foundation Kim Wongsang បានផ្តល់មតិថា៖​ភាគីទាំងពីរ​ត្រូវ​ការ​ជំរុញថែម ទៀត រាល់សកម្មភាពផ្លាស់ប្តូរ ជួបប្រាស្រ័យវប្បធម៏ សិល្បះ ​កីឡា អប់រំនិងបណ្តុះ
បណ្ដាលជាដើម ។ ស្រប់មតិជាមួយ ប្រធានអង្គការ ​Korea Foundation Kim Wong
sang​ លោក Moh Lee សាស្ត្រាចារ បណ្ឌិតនៃមហាវិទ្យាល័យ​ជាតិ​ Seoul កូរ៉េខាង ត្បូង បានផ្តល់មតិថា៖​

          “យើងត្រូវ​បើកទូលាយការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៏ រវាងអាស៊ាន និងកូរ៉េ​ខាងត្បូង បង្កលក្ខណះរៀបចំសកម្មភាព តាំងពិព័រណ៍ ផ្សព្វផ្សាយវប្បធម៏​រវាងភាគី ទាំងពីរអោយច្រើនថែមទៀត។ យើងក៏ត្រូវ​បង្កើតស្ថាប័នសម្របសម្រួល  គ្រប់គ្រង់  និងបញ្ជាណែនាំសកម្មភាពទាំងនោះ។ ក្រៅពីនោះ អាស៊ាននិងកូរ៉េខាងត្បូងត្រូវ​ជំ រុញការចូលរួមរបស់អង្គភាពអាជីវកម្ម ក្នុងរាល់​សកម្មភាពផ្លាស់ប្តូរវប្បធម៏ សិល្បះ។”

សំដៅបង្កលក្ខណះថែមទៀត អោយប្រជាជនកូរ៉េខាងត្បូង និងអាស៊ាន អាចងាយ
ស្រួលជួបជុំ ផ្លាស់ប្តូរវប្បធម៏ សាស្ត្រាចារ បណ្ឌិត Lee Joon Sik នាយករង មហាវិទ្យា
ល័យជាតិ Seoul បានផ្តល់មតិថា៖

          “នាបច្ចុប្បន្ន កូរ៉េខាងត្បូង បានមានកិច្ចព្រមព្រៀងលើកលែង Visa មានរយះ
ពេល បានកំណត់ ជាមួយអាមេរិក ជប៉ុន …ជាដើម។ ក្នុងពេលនោះ បណ្ដាប្រទេស
អាស៊ាន  ក៏បានមានកិច្ចព្រមព្រៀងលើកលែង Visa ក្នុងប្លុក ​ដូច្នេះ ហេតុអ្វី ដែល យើងមិនពិភាក្សាអំពីកិច្ចព្រមព្រៀងលើកលែង Visa រវាងភាគីទាំងពីរ។ យើងខ្ញុំ សង្ឃឹមថា៖ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយអាស៊ាន នាឆ្នាំ ២០១៥។”

     ក្រៅពីប្រធានបទ បង្កើនការផ្លាស់ប្តូរវប្បធម៏ រវាងអាស៊ាន និងកូរ៉េខាងត្បូង នៅ
វេទិកាលើកនេះ ដំណាងនានា ​ក៏បានពិភាក្សាអំពីប្រធានបទ​ផ្សេង​ៗ​​ទៀត ​ដូចជា៖  កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កូរ៉េខាងត្បូង -អាស៊ាន ​បង្កើន​កំណើន សេដ្ឋកិច្ចនិង អភិវឌ្ឍន៍ចីរភាព …។ល។

          វេទិកា សហប្រតិបត្តិការកូរ៉េខាងត្បូង -អាស៊ាន លើកទី ៧ ត្រូវបិទជាមួយ​សញ្ញាសកម្មជាច្រើន។ តាមរយះវេទិកាលើកនេះ ភាគីទាំងពីរបាននាំចេញគោល
ដៅរួម ជាច្រើន ឆ្ពោះទៅ ការកសាងទំនុកទុកចិត្ត និងការយល់ដឹងគ្នា ទៅវិញទៅ មក រវាងប្រជាជនកូរ៉េខាងត្បូង និងអាស៊ាន រួមចំណែកជំរុញ​ថែមទៀត ទំនាក់
ទំនង ទ្វេភាគី យូរអង្វែង និងអភិវឌ្ឍន៍ជាងទៀត រវាង​អាស៊ាន និងកូរ៉េខាងត្បូង
 ក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ